ភ្នំពេញៈ ក្រសួង​សុខាភិបាល​កម្ពុជា​ប្រកាស ​រក​មិនឃើញ​អ្នកឆ្លង​មេរោគ​កូវីដ ១៩​ ថ្មី​ទេ​នៅ​ថ្ងៃនេះ​ ខណៈ​អ្នក​ជាសះ​ស្បើយ​ថ្មី​មាន​ ២ នាក់ ​និង​មិនមាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ទៀត​ឡើយ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ​នៅ​ថ្ងៃទី៦ ​ខែកុម្ភៈ​នេះ ​បានឱ្យដឹង​ថា ​ក្រសួង​រក​មិនឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ទេ ​ប៉ុន្តែ​ មាន​អ្នកជា​សះ​ស្បើយ​ថ្មី​ចំនួន​២នាក់ ​និង​គ្មាន​អ្នក​ស្លាប់​ឡើយ។

​បើ​តាម​ក្រសួង​សុខាភិបាល​ គិត​ត្រឹម​ថ្ងៃ​ទី៦ ​ខែកុម្ភៈ​នេះ ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ សរុប​មាន​ចំនួន​១៣៨ ៦៩៨នាក់ ​ចំណែក​ករណី​ជាសះ​ស្បើយ​សរុប​១៣៥ ៦៣៥នាក់ ​និង​ករណី​ស្លាប់​សរុប​៣ ០៥៦​។ រីឯ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស ​សរុប​មាន​ចំនួន ​២១ ២៤៤នាក់ ​និង​ករណី​អូមីក្រុង​ឆ្លង​ក្នុង​សហគមន៍​មាន​១៦ ៨៧០នាក់​៕