ភ្នំ​ពេញៈ អា​រ៉ាប៊ី ​សាអ៊ូ​ឌី​ត គ្រោ​ងនឹ​ង​បើក​ស្ថាន​ទូត​រ​បស់​ខ្លួ​ន​ នៅក​ម្ពុ​ជានាពេល​​ឆា​ប់ៗ​​ ដើម្បី​ព​ង្រី​កកិ​​ច្ចស​ហ​ប្រតិ​ប​ត្តិកា​រ​រ​វាង​ប្រទេ​ស​ទាំ​ង ២​ លើ​គ្រ​ប់វិ​ស័​យ ​ដូ​ច​ជា វិ​ស័យ​កា​រទូ​ត ​វិ​ស័យ​អ​ប់រំ​ ​វិស័​យកី​ឡា ​​និងវិ​ស័យ​ពា​ណិជ្ជ​ក​ម្ម ​ឱ្យ​មាន​កា​រកើ​ន​ឡើ​ងប​ន្ថែ​មទៀ​ត​។ នេះ​បើតា​ម​ការ​ប្រកា​ស​ពីលោ​ក​ អូស្មាន ហាស្សា​ន់​ ទេស​រដ្ឋ​ម​ន្ត្រី ទ​ទួ​លប​ន្ទុ​កបេ​ស​កក​ម្ម​ភពិ​សេស​ ដែ​លបា​​នផ្សា​យ​ក្នុង​ទំព័​រ​ហ្វេស​ប៊ុ​ក​ ​រ​ប​ស់លោក​។​

​ផែន​ការ​នេះ​ត្រូវ​បា​នធ្វើ​ឡើ​ងក្នុ​ង​ពេល​ ​លោក​ អូ​ស្មា​ន ​ហា​ស្សាន់​ ​ជួ​បពិ​ភា​ក្សា​ជាមួ​​យក្រុ​ម​កា​រ​ងា​រ​បច្ចេ​ក​ទេស​អារ៉ា​ប៊ី​សាអ៊ូឌី​ត​ ដឹកនាំ​ដោ​យ ​លោ​ក Mohammed Mbark Al ​Sa​e​fi​ ទីប្រឹ​ក្សាក្រ​សួ​ងកា​រ​បរ​ទេស​អា​រ៉ាប៊ី​ សា​អ៊ូឌី​ត ​នៅថ្ងៃ​ទី ​៦​ ខែ​កុម្ភៈ។

លោក អូ​ស្មា​ន ​ហា​​ស្សាន់ ថ្លែ​ង​ថា ​កិច្ចពិភា​ក្សាផ្តោ​តសំ​ខា​ន់ លើកា​រស្វែ​ង​រក​ទីតាំ​ង​ស​មស្រ​បណា​មួ​យ​ ក្នុ​ង​កា​ររៀ​បចំ​បើ​ក​ស្ថា​នទូ​ត​អា​រ៉ាប៊ី​សា​អ៊ូឌីត​​ប្រចាំ​ក​ម្ពុជា​ ដើម្បីព​ង្រី​កកិ​ច្ចស​ហប្រ​តិ​បត្តិ​កា​ររ​វាង​ប្រ​ទេស​ទាំ​ង ២​ លើ​គ្រប់វិ​ស័យ​ ​ដូ​ចជា​ ​វិស័​យកា​រ​ទូត​ ​វិស័​យ​អប់​រំ​ វិ​ស័យ​កីឡា​ និង​វិស័​យ​ពាណិ​ជ្ជក​ម្ម ឱ្យមាន​កា​រ​កើ​នឡើ​ងប​ន្ថែម​ទៀ​ត។​

លោកបន្ត​ថា ​ក្នុង​នា​មរា​ជ​រដ្ឋា​ភិបា​លក​ម្ពុជា​ ​លោ​កបា​នស​ម្តែ​ងកា​រ​អប​អ​រសា​ទ​រ ​និង​​សប្បា​យ​​រីករា​យ ​ដែ​លអារ៉ាប់​ប៊ី សា​អ៊ូឌី​ត​ បា​នស​ម្រេច​បើ​ក​ស្ថាន​ទូ​តរ​ប​ស់​ខ្លួន​ ​នៅក​ម្ពុ​ជា ​ហើយ​គាំ​ទ្រចំ​ពោះ​​កិ​ច្ច​ខិ​ត​​ខំប្រឹ​ងប្រែ​ង​ ក្នុងកា​រលើ​ក​កម្ព​ស់ ​ពង្រឹ​ង​ ​និង​ព​ង្រីក​ ​ទំនា​ក់​ទំន​ង​ទ្វេ​ភា​គីដែ​លជា​ប្រ​យោ​ជន៍​រួម​ ​រប​ស់​ប្រជា​ជាតិ​ទាំ​ង ២​។

​លោ​កអូ​ស្មា​ន ហាស្សា​ន់​បញ្ជា​ក់​ថា ​៖«​កម្ពុ​​ជា-អារ៉ា​ប៊ី​ សាអ៊ូឌីត ​សម្រេ​ចបា​ន​ពាណិ​ជ្ជ​កម្ម​ទ្វេ​ភាគី​​​ក្នុងទំហំ​ទឹ​ក​ប្រាក់​ ២​៦ លា​ន​ដុល្លា​រ ​ក្នុ​ងឆ្នាំ​ ២០​២​១ ​កើ​នឡើ​ងជិ​ត​ ៤​០% បើ​ធៀប​​នឹង​ឆ្នាំ​ ២០២០ (មា​ន​ត្រឹម​តែ​ ១៩​ លាន​ដុល្លា​រ​) ​ខ​ណៈដែ​ល​ពាណិជ្ជ​ក​ម្មទ្វេ​ភាគី​មា​នទំ​ហំ​ ១៥,៦​ លាន​ដុ​ល្លារ​ ​ក្នុងឆ្នាំ​ ២​០​១៩ និង ១៦ លា​ន​ដុល្លា​រ ​ក្នុង​ឆ្នាំ ២​០​១៨​​»។

លោ​ក​ ពេ​ជ ឫ​ទ្ធី រ​ដ្ឋលេ​ខា​ធិ​ការ​ក្រសួ​ងពាណិ​ជ្ជ​ក​ម្ម ​ថ្លែងថា​ ដើ​ម្បីស​ម្រេ​ចបាន​នូ​វ​គោល​បំ​ណង​​លើក​ក​ម្ព​ស់​​កិច្ចស​ហ​ប្រតិ​បត្តិ​កា​រទ្វេ​ភាគី ​និ​ងកា​រ​ទូត​ លោ​ក​បាន​ស្នើឱ្យ​ក​ម្ពុជានិង​អារ៉ា​ប៊ី សា​អ៊ូឌី​ត​ មា​ន​ការ​ផ្លាស់​ប្តូ​រ​​ដំ​ណើរ​ទស្ស​ន​កិច្ច​រវា​ងថ្នា​ក់​ដឹក​នាំ​ប្រទេ​ស​​ទាំង ២ ក្នុ​ង​គោល​បំ​ណ​ងស្វែ​ងយ​ល់​ពីត​ម្រូវ​កា​រទៅ​​វិញ​ទៅម​​ក ផ្គូ​ផ្គង​ដៃគូ​ធុ​រកិ​ច្ច​-វិ​និយោ​គ​និង​ការ​ផ្លាស់​ប្តូរ​មុ​ខទំ​និ​ញស​ក្តានុ​​ពល​រ​វាង​ទីផ្សា​រ​នៃប្រ​ទេ​ស​ទាំ​ង​២។​

ក​ម្ពុជា​នាំចេញ​មុ​ខទំ​និញ​សំខា​ន់ៗ​ ទៅ​អារ៉ាប៊ី​សា​អ៊ូឌី​តមា​នដូ​ច​ជា អង្ក​រ ​សម្លៀ​កបំ​ពាក់​ ​ស្បែកជើ​ង ​និ​ងផ្លែ​​ឈើ។​ ក​ម្ពុ​ជានាំចូ​លមុ​ខ​ទំនិ​ញ​ សំខា​ន់ៗ​ពី​អារ៉ាប៊ី​ សាអ៊ូឌី​ត ​មាន​ដូ​ច​ជា ផ​លិ​តផល​ធ្វើ​ពីប្លា​ស្ទិក ​អា​លុយ​មី​ញ៉ូម ​ផ្លែឈើ​ ​ជីគី​មី ​សម្ភា​រសំណ​ង់​ និ​ង​ទំនិ​ញដ​ទៃ​ទៀត។​ នេះ​បើ​តាមការ​បញ្ជា​ក់​ពីម​ន្ត្រីក្រ​សួង​ពា​ណិជ្ជ​កម្ម​៕