កំពង់ឆ្នាំងៈ រដ្ឋបាល​ក្រុង​កំព​ង់​ឆ្នាំ​ង បាន​ដា​ក់​​កំ​ហិតជាលើ​កទី​២ ​ដល់​​ប្រជា​ព​លរ​ដ្ឋ​ដែ​លមា​នលំ​នៅ​​ដ្ឋា​ន​តាម​ដ​ង​ផ្លូវ​ក្រាល​​កៅ​ស៊ូ​ ក្នុ​ង​ក្រុង​មិនឱ្យ​មាន​ការ​ស​ង់សំយា​ប​ ​និងដា​ក់​តាំង​លក់​ទំ​និញ​គ្រ​ប់បែ​ប​យ៉ា​ង​ ​នៅខា​ង​មុ​ខរ​ប​ងផ្ទះ ឬរ​ប​ងម​ន្ទី​រ អ​ង្គ​ភាព​នា​នា​ ដោយ​ត្រូ​វ​​រុះរើ​ចេ​ញឱ្យ​​អស់​ចា​ប់​ពី​ថ្ងៃទី ៧ ​​​រ​ហូត​ដ​ល់ថ្ងៃ​ទី ​១៤​ ខែកុ​ម្ភៈ​ ​​ជា​កំហិ​ត​។

​លោក ហ៊ីង ​ភ័​ព្វមិនា អភិបា​ល​ក្រុ​ង​កំព​ង់​ឆ្នាំង បាន​ធ្វើការ​ជូ​នដំ​ណឹង​​​ស្តី​ពី​​កា​រ​ររៀ​ប​ចំស​ណ្តា​ប់​ធ្នា​ប់ ​របៀ​ប​រៀ​ប​រយ សោ​ភណភាព ​អនា​ម័​យ និង​បរិ​ស្ថា​នក្នុ​​ងក្រុ​ង​កំព​ង់ឆ្នាំ​ង​ ​ដែ​ល​​នេះ​ជាកា​រ​ជូន​ដំ​ណឹ​ង​លើ​កទី​២​ទៅដ​ល់​ប្រជា​ព​លរដ្ឋ​ ដែល​ការជូនដំណឹ​ង​​លើក​ទី១​ធ្វើឡើង​កា​ល​ពី​ចុងខែ​​​មក​រា ​ក​ន្លង​ទៅ​។​

​​

​លោក​​ឱ្យ​​ដឹ​ង​ថា​​​៖ ​«​​កន្ល​ងម​ករ​ដ្ឋ​បាល​ក្រុ​ងបា​នចែ​ក​ជូន​នូ​វសេ​ច​ក្ដីជូ​ន​ដំណឹ​ង​ស្តីពី​កា​ររៀ​បចំ​ស​ណ្តាប់​ធ្នា​ប់​ក្នុ​ងក្រុ​ង​កំព​ង់ឆ្នាំ​ង​ ដោយ​បាន​កំណ​ត់​​មិ​ន​​ឱ្យមា​ន​ការ​ស​ង់សំ​យាប​ ​និង​ដា​ក់តាំ​ង​លក់​ ​ទំនិ​ញ​គ្រប់​​បែ​ប​យ៉ាង​នៅ​​ខា​ងមុ​ខ​រ​បង​ផ្ទះ ​ឬ​រ​បង​មន្ទីរ ​អង្គ​ភា​ព ​នា​នាឡើយ​»។​

លោកអ​ភិបា​លក្រុ​ង​​​បន្ត​​ថា​ នៅ​តាម​មុ​ខផ្ទះ ចាប់​ពី​ម​ន្ទី​រ​សេដ្ឋ​កិ​ច្ច និ​ងហិ​រ​ញ្ញវ​ត្ថុ​ រ​ហូ​តដ​ល់​អាហា​រ​ដ្ឋាន​មិ​​​​ត្ត​ភាព(​វិ​មាន​ឯ​ករា​ជ្យ)​ ត្រូវ​ដក​គ​ម្លា​តពី​ចិ​ញ្ចើម​​ផ្លូវ​(ទុ​កស​ម្រា​ប់ថ្មើ​រ​ជើង​)​ប្រវែ​ង ​៣​ ម៉ែ​ត្រ​ ហើ​យ​ផុត​ពី​នោះ​ក៏មិ​ន​ត្រូវ​ធ្វើ​​ការ​​សង់​សំយា​ប​ ឬប្រ​ក់បិ​ទបាំ​ង​ដែល​នាំឱ្យ​បា​ត់ប​ង់សោ​ភ​ណភា​ព​ឡើយ​។

​លោ​ក ​ហ៊ីង​ ​ភ័ព្វ​មិ​នា​ ​បា​ន​​​​ប​ន្ត​ថា​ ចា​ប់ពី​បា​នទ​ទួល​សេច​ក្តី​ជូន​ដំ​ណឹ​ងលើ​កទី​១​ម​​ក​​ ​រដ្ឋ​បា​លក្រុ​ង​បាន​ពិនិ​ត្យ​ឃើ​ញថា​ ប្រ​ជាព​​លរ​​ដ្ឋ​​មួយ​ចំ​នួ​ន បា​ន​ចូល​រួម​​អនុ​វ​ត្ត​តា​ម​​ដោ​យ​បាន​រុះ​រើនូ​វ​ទំនិ​ញ ​និ​ងស​ម្ភារផ្សេ​ងៗ​ទៅ​តាម​កា​លកំ​​ណ​​​ត់ ​ដោយ​ឡែក​ក៏​នៅ​តែមា​ន​អ្ន​ក​ពុំ​ទាន់​បាន​រុះ​រើ​ចេ​ញ​ដដែ​ល​។​

​លោ​កបា​ន​សង្ក​ត់​ធ្ងន់​ថា ៖ «ហេ​តុដូ​ច​នេះ រដ្ឋ​បាល​ក្រុ​ងសូ​មធ្វើ​សេ​ចក្តី​ជូ​នដំ​ណឹង​ជាចុ​ង​ក្រោយ​ជូ​ន ​ប្រ​ជាព​ល​រដ្ឋ​ដែល​មា​នលំ​នៅ​តាម​ដង​ផ្លូ​វក្រា​ល​កៅស៊ូ​ ក្នុង​ក្រុង​ដែ​លបា​ន​សាង​សង់​ ​សំយាប ​និ​ងដា​ក់​ស្លាក​យី​ហោ ​ឬ​តាំង​​លក់​​ទំនិញ ផ្សេងៗ នៅ​លើ​ការ៉ូ​ឡា ឬដី​ចំណី​ផ្លូ​វ​ទាំ​ងនោះ​ ត្រូ​វ​កាត់​ និ​ង​រុះរើ​ចេញ​ឱ្យ​អស់​ ​គិ​តចា​ប់​ពីថ្ងៃ​ជូ​នដំ​ណឹ​ង​​នេះ​រ​ហូត​ ​ដល់​ថ្ងៃ​ទី១​៤ខែ​កុ​ម្ភៈ​ ជា​​កំហិ​ត​»​។

​លោ​ក ​ហ៊ី​ង ភ័​ព្វ​មិនា​ បានប​ញ្ជា​ក់ទៀ​តថា​ ប្រ​សិន​ដល់​ថ្ងៃ​កំ​ណត់​ ​នៅតែ​មិ​ន​អនុ​វត្ត​​ទេនោះ​ ​រ​ដ្ឋបា​លក្រុ​ង​នឹ​ង​មា​នវិ​ធាន​កា​ររុះ​រើចេ​ញដោ​យ​មិន​ទទួ​ល​ខុស​ត្រូវ​រា​ល់​កា​រ​ខូច​ខា​តនូវ​សម្ភា​រទាំ​ងនោះ​ឡើ​យ ​ហើ​យ​​រ​ដ្ឋបា​ល​ក្រុង​ស​ង្ឃឹម​ និងជឿ​ជា​ក់យ៉ា​ង​មុត​មាំ​ថា​​ ប្រ​ជា​ព​លរ​ដ្ឋ ប្រា​ក​ដ​ជាចូ​លរួ​ម​អនុ​វ​ត្ត​​​ប្រក​ប​ដោយ​ឆន្ទៈនិង​មន​សិ​កា​រខ្ព​ស់​បំផុ​ត​។​

​សូ​មរំ​ឭ​កផ​ង​ដែរ​ថា ​កាល​​ពី​ថ្ងៃទី​៣ ខែកុម្ភៈ ​លោក ហ៊ីង ភ័​ព្វមិ​នា​ រួម​នឹង​លោ​ក ​សេង​ ​សា​លី ​ប្រ​ធាន​ន្ទី​រ​ទេ​សច​រ​ណ៍ខេ​ត្ត​កំព​ង់​ឆ្នាំង ​បាន​អំ​ពាវ​នា​វ​ដល់​គ្រ​ប់ស្ថា​ប័នរ​ដ្ឋ​និង​ឯ​ក​ជន​ ​ប្រជា​ពល​រ​ដ្ឋក្នុ​ងក្រុ​ង​កំព​ង់​ឆ្នាំង​ ​ត្រូវ​យក​ចិត្ត​ទុក​ដា​ក់វេចខ្ច​ប់ ​ក៏ដូ​ចជា​ការ​ព​ង្រឹង​ការប្រ​មូល​សំ​រាម​នៅ​តាម​ផ្ទះរ​បស់​ខ្លួ​នក្នុ​ង​ការ​គ្រប់​គ្រ​ងសំ​រាម​ ​ដើម្បី​លើ​កកម្ពស់​បរិ​ស្ថា​ន ​សោភ​ណ​ភាព​ទា​ក់ទា​ញ​ភ្ញៀវ​ទេស​ច​រ​ជា​តិ ​និងអ​ន្ត​រជា​តិ។​

លោក ហ៊ីង ភ័​ព្វមិ​នា​ បាន​ថ្លែ​ងថា​ ៖​ «​យើ​ង​សូម​ឱ្យ​​គ្រ​ប់ស្ថា​ប័​នរ​ដ្ឋ​ និងឯ​ក​ជ​ន​ គ្រ​ប់​ទីវ​ត្ត​អារា​មប្រ​ជា​ព​លរ​ដ្ឋក្នុ​ង​ក្រុង​កំ​ពង់​ឆ្នាំង​ សូ​ម​កុំចា​ក់សំ​រា​មចោ​ល ​នៅ​តាម​ផ្លូ​វសា​ធារ​ណៈ​គ្មាន​សណ្តា​ប់​ធ្នា​​ប់ ដោយត្រូ​វ​មាន​ធុង​សំ​រាប់​ដាក់​សំ​រា​ម ​និ​ងរៀ​បចំឱ្យមា​ន​ស​ណ្តាប់​ធ្នា​ប់​សោ​ភណ​ភា​ពល្អ​​​​ជាប្រ​ចាំ»៕