ភ្នំពេញៈ រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច លោក ​វង សូត​ បានប្រាប់​តំណាង​ឧ​ត្ត​ម​ស្នងការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ថា​ ក្រសួង​កំពុង​យក​ចិត្ត​ទុក​ដាក់​ជំរុញ​វិធាន​ការ​គ្រប់គ្រង​មជ្ឈ​មណ្ឌល​សំចត​សង្គម​កិច្ច​រាជធានី​ភ្នំពេញ ហៅ​មណ្ឌល​ព្រៃ​ស្ពឺ ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ និង​មាន​ស្តង់​ដា​ត្រឹម​ត្រូវ​។​

​កាល​ពី​ថ្ងៃទី​ ៧ ខែកុម្ភៈ ឆ្នាំ​ ២០២៣​ លោក ​វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធជ​ន និង​យុវនីតិស​ម្បទា បាន​ជួប​លោក​ស្រី រួ​អេ​ដា អី ហេ​ក​​ (Roueida EI Hage) តំណាង​ការិ​យាល័​យ​ឧត្តម​ស្នងការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ​(OHCHR) ប្រចាំ​កម្ពុជា​នាទីស្តី​ការ​ក្រសួង​សង្គម​កិច្ច​ដើម្បី​ពិភាក្សា​ជុំវិញ​កិច្ច​ការ​ជួយ​ជន​រងគ្រោះ​ពី​ផល​ប៉ះពាល់​នានា ព្រម​ទាំង​ជន​អនា​ថា​ដែល​នៅ​តាម​មណ្ឌល​ជា​ដើម។​

​ក្នុង​ជំនួប​នោះលោ​កស្រី Roueida EI Hage បាន​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​សង្គមកិច្ច​លើក​ឡើង​ពី​ស្ថានកា​រណ៍​វិ​វត្ត​ថ្មីៗ​ជុំវិញ​បញ្ហា​មណ្ឌល​ព្រៃ​ស្ពឺ​ដែល​កន្លង​មក​​មាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទទូ​ចសុំ​ឱ្យ​បិទទ្វារ​ដោ​យសំអាង​ពីការរក​ឃើញ​កំហុស​ឆ្គង​ទុក​មនុស្ស​ចោល​​មិន​មើល​ថែ​រហូត​ដល់​ស្លាប់​ដែ​លជាករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​។​

​ជា​កា​រឆ្លើយ​តប លោក​វង សូត ​បញ្ជាក់​ប្រាប់ Roueida EI Hage ថា កន្លង​ទៅ​ក្រសួង​សង្គម​កិច្ច ​តាម​រយៈ​មន្ទីរ​សង្គម​កិច្ច​រាជធានី​ភ្នំពេញ​បាន​យក​ចិត្ត​ទុក​ដាក់​លើ​មណ្ឌល​ព្រៃ​ស្ពឺ ដោយ​បាន​គ្រប់​គ្រង​យ៉ាង​ល្អ និង​បាន​ផ្តល់​ជំនួយ​បច្ចេក​ទេស​នានា​ក្នុង​គោល​ដៅ​គ្រប់​គ្រង​មណ្ឌល​នេះ​ឱ្យ​បាន​ល្អ និង​មាន​ស្តង់​ដាត្រឹម​ត្រូវ​ផង​ដែរ​។​

​លោក​រដ្ឋ​មន្ត្រីបា​ន​បន្តថា​៖«​ចំពោះ​ករណី​ដែល​មាន​ការ​ស្លាប់​នៅក្នុង​មណ្ឌល​នោះ ​ក្រសួង​ទទួល​បាន​របា​យការណ៍​ជា​បន្ត​បន្ទាប់​ និង​បាន​ទាក់​ទង​ទៅ​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​ឱ្យ​រក​ពេទ្យ​បន្ថែម​សម្រាប់​មើល​ថែ ឬ​ពេល​មាន​ជំងឺ​ត្រូ​វបញ្ជូន​អ្នក​ជំងឺ​ទៅ​ពេទ្យ​តាម​លក្ខណៈ​សុខាភិ​បាល ដោយ​មិន​ទុក​ពួក​គាត់​ចោល​នោះទេ​​»​។​

គួរ​រំឭកថា​ កា​លពីដើ​ម​ខែធ្នូ ឆ្នាំ​មុន អ​ង្គការ​លីកាដូ​បាន​ចេញ​សេចក្តីថ្លែ​ងការណ៍​ពី​ការចង​ក្រង​ឯកសារ​ស្ដីពី​ការ​រំលោ​ភបំ​ពាន​នៅ​មណ្ឌល​ព្រៃ​ស្ពឺចាប់​តាំង​បើក​ដំណើរ​ការ​ក្នុង​ឆ្នាំ​២០០៤មក និង​បាន​ស្នើ​ជាថ្មីឱ្យ​បិទ​មណ្ឌល​ នេះ​ក្រោយ​ពី​ធ្លាប់​ស្នើ​ឱ្យ​បិទ​កាល​ពី​ឆ្នាំ​២០០៨​។

ការ​ស្នើ​ឱ្យបិ​ទជាថ្មី​នេះ គឺប​ន្ទាប់ពី​រកឃើ​ញមនុស្ស​យ៉ាង​តិច​១០នាក់​បាន​ស្លាប់​ ក្នុង​ខែសីហា ឆ្នាំ​២០២២​ និង​រក​ឃើញ​ថា មា​នករណី​ឃុំ​មនុស្ស​ដោយ​បង្ខំ​ និង​មិន​បាន​យក​ចិត្តទុ​កដាក់​លើ​ការថែ​ទាំ​។ អង្គការ​នេះ​បន្តថា ក្រុម​ការងារ​បច្ចេក​ទេស ក៏​ពិនិត្យ​ឃើញ​កំហុស​ឆ្គង​ពី​ការ​អនុវត្ត​ការងារ​ របស់​មណ្ឌល​ព្រៃ​ស្ពឺ​ផង​ដែរ​ ហើយ​បាន​រៀប​សំណើ​កែ​ប្រែ​លក្ខន្តិកៈ សម្រាប់​ប្រធាន និង​បុគ្គលិក​នៃ​មណ្ឌល​នេះ​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ លោក ​តូច ចាន់នី អ្នក​នាំពា​ក្យ​ក្រសួង​សង្គម​កិច្ច​បាន​ឱ្យ​ដឹ​ងថា ម​កទល់​ពេលនេះ ​ខាង​ក្រសួង​សង្គមកិច្ច​កំពុង​ព​ន្លឿ​ន​ដំណោះ​ស្រាយ​លើ​មណ្ឌល​ព្រៃ​ស្ពឺ​ទៅតាម​អនុ​សាស​ន៍​របស់​លោក​វង សូត ជា​រដ្ឋមន្ត្រី​ក្រោយ​ជួប​ពិភា​ក្សា​ជាមួយ​លោក​ស្រី R​oueida EI Hage​។​

​លោក​តូច ​ចាន់នី ​បញ្ជាក់ថា​៖«​ក្រសួង​បាន​ប្រជុំ​ដោយ​កោះ​ហៅ​ប្រធាន​មន្ទីរ​សង្គម​កិច្ច​ទាំងអស់​មក​ជួប​ជុំគ្នា​ដើម្បី​រក​ដំណោះ​ស្រាយ ​ដោយ​នរណា​[​ជន​អនា​ថា​កំពុង​ស្នាក់នៅ​​មណ្ឌល​ព្រៃ​ស្ពឺ​] នៅ​ខេត្ត​ណា មន្ទីរ​ខេត្ត​នោះ​ត្រូវតែ​យក​គាត់​ទៅ ​ហើយ​បញ្ជូន​គាត់​ឱ្យ​ទៅ​ដល់​សហ​គមន៍​របស់​គាត់​វិញ ឱ្យ​សម្ភារគាត់ ឬ​គាត់​ទទួល​បាន​បណ្ណស​ម​ធម៌ ឬ​បណ្ណ​ក្រីក្រ​របស់​រដ្ឋាភិ​បាល​។ អ៊ីចឹង​ទេ ​មណ្ឌល​ព្រៃ​ស្ពឺ​នេះ ​ខាង​ក្រសួង​កំពុង​ដុត​ដៃដុត​ជើង​ធ្វើ​ណាស់​»​។​

​លោក​បានប​ន្ថែម​ថា នៅ​ថ្ងៃ​មុខ​មណ្ឌល​ព្រៃ​ស្ពឺ​នឹង​លែង​មាន​បញ្ហា​រឿង​អាស្រូវ​ដូច​មុន​ហើយ​ បន្ទាប់​ពី​កិច្ច​អន្ត​រាគមន៍​របស់​ក្រសួង​លើក​នេះហើយ​ក្រសួង​នឹង​ពិចារ​ណា​លើ​លក្ខន្តិកៈ​មណ្ឌល​ព្រៃ​ស្ពឺ​នេះគួរ​ដាក់​ជា​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ឬ​ទៅ​ជា​ប្រភេទ​មណ្ឌល​ផ្សេងៗ​ទៀត​។​

​ជុំវិញ​បញ្ហា​នេះ​លោក​អំ សំអាត ​នាយ​ករង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លើក​ឡើង​ថា ​មណ្ឌល​ព្រៃ​ស្ពឺ​នេះ​មាន​បញ្ហា​ចោទ​ដោ​យសារ​ការគ្រប់គ្រង​មិន​ច្បាស់​លាស់​រវាង​ភាគី​ក្រសួង​សង្គម

កិច្ច​និង​អាជ្ញា​ធរ​សាលា​រាជ​ធានី​ភ្នំពេញ​​ដែល​តែង​ប្រមូល​ជន​អនា​ថា ​អ្នក​សុំទាន​ ស្ត្រី​រកស៊ី​ផ្លូវភេ​ទ អ្នក​ញៀន​ថ្នាំ​ទៅ​ដាក់​ក្នុង​មណ្ឌល​នេះ ​ហើយ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ រហូត​មាន​ករណី​ទុក​អ្នក​ជំងឺ​ដល់​ស្លាប់។​

លោក​អំ សំអាត ​ថ្លែងថា​ បើសិនជា​មើ​លទៅ​មិនមា​ន​ការគ្រ​ប់គ្រង​បាន​ល្អ ​គ្មាន​ការកែប្រែ​អ្វី​ទេ​ចំពោះ​មណ្ឌល​ព្រៃ​ស្ពឺ​នេះ​ទេ ​អង្គការ​លីកាដូ​(Licadho) នៅតែ​រក្សា​ជំហ​រដដែល​ថា បើ​មិន​អាច​កែប្រែ​បាន​ទេ គួរតែ​បិទ​មណ្ឌល​ព្រៃ​ស្ពឺ​ហ្នឹង​ទៅ។​

​លោក​សំអាត ​បាន​បន្ថែមថា​ ខាង​អង្គការ​លីកាដូ​នៅតែ​បន្ត​ឃ្លាំមើល​ចំណាត់​ការ​របស់​ក្រសួង​និង​ភាគី​ពាក់​ព័ន្ធ​ក្រោយ​ការ​សន្យា​ និង​ប្តេជ្ញា​កែលម្អ​មណ្ឌល​ព្រៃ​ស្ពឺ​នេះ​។​

សម្រាប់​លោក​ស៊ឹង ​សែន​ករុណា ​អ្នកនាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​លើក​ឡើង​ដូច្នេះ​ថា​៖«បើសិន​ជា​ចង់​រក្សា​ដំណើរ​ការ​មណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ​នេះ​មណ្ឌល​នេះ​គួរ​ជាទី​កន្លែង​ផ្តល់​ចំណេះ​ជំនាញ​ដល់​ជន​ដែល​ទៅ​ស្តារ​នីតិ​សម្ប​ទាជា​ជាង​នាំ​ជន​អនា​ថា​មក ​ដោយ​គ្រាន់តែ​ការពារ​មិនឱ្យ​មាន​ភាព​អ​នាធិប​តេយ្យ​នៅ​តាម​ដងផ្លូវ​ទីធ្លា​សា​ធារ​ណៈ​នោះ​​»៕