
ការធ្វ់ើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកាលពីពេលកន្លងមក ។ ហុង មិនា
ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជាប្រកាសថា រកមិនឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីបន្ថែមទេនៅថ្ងៃនេះ ខណៈអ្នកជាសះស្បើយថ្មីមានម្នាក់និងមិនមានអ្នកស្លាប់ដោយសារជំងឺនេះឡើយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ៩ ខែកុម្ភៈ បានឱ្យដឹងថា ក្រសួងរកមិនឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ទេ ប៉ុន្តែមានអ្នកជាសះស្បើយថ្មីម្នាក់ និងគ្មានអ្នកស្លាប់ឡើយ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ៩ ខែកុម្ភៈ ករណីឆ្លងជំងឺកូវីដ ១៩ សរុបមានចំនួន ១៣៨ ៧០០ នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៥ ៦៣៧ នាក់ និងករណីស្លាប់សរុប ៣ ០៥៦ នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៤៤ នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន ១៦ ៨៧២ នាក់៕