ព្រះសី​ហ​នុៈ ​អភិ​បា​លខេ​ត្តព្រះ​សី​ហនុ​ លោ​ក ​គួ​ច ​ចំ​រើ​ន ​បា​ន​ស្នើ​លោក LAI XUAN CHIEN អគ្គកុង​ស៊ុលថ្មី នៃ​ស្ថាន​អ​គ្គកុ​ង​ស៊ុល​សាធា​រណរដ្ឋស​ង្គម​និយ​ម​វៀត​ណាម​ ប្រចាំ​ខេ​ត្ត​ព្រះ​សីហនុ ​ជួយ​សម្រ​​ប​ស​ម្រួល​ ​ឱ្យ​ព​លក​រដែ​ល​មក​ពី​ប្រ​ទេស​វៀត​ណា​​ម​ចូ​ល​​មក​ធ្វើ​ការ​ដោ​យស្រ​ប​ច្បាប់ក្នុង​ខេត្តនេះ​ ដើម្បីកុំឱ្យ​មាន​ជ​នខិល​ខូ​ចឆ្លៀ​ត​ឱកា​សក្នុង​កា​រកេ​ងប្រ​វ័ញ្ចទៅ​លើ​​​កម្លាំ​ង​ពល​ក​ម្ម​របស់ពួកគេ​។​

​កា​រស្នើ​របស់ លោក គួច ចំរើន ​ដូចនេះ​ធ្វើឡើ​ង កាល​ពីថ្ងៃ​ ទី ៩ ខែកុម្ភៈ ​ក្នុ​ងពេ​លលោ​កអ​នុញ្ញា​ត​ឱ្យលោ​ក LAI XUAN ​CH​IE​N ​ចូ​លជួ​បស​ម្តែ​ងកា​រគួ​រសម​ ​និង​ពិភា​ក្សាកា​រ​ងារ​ នៅ​​សា​លាខេ​ត្ត​ព្រះសី​ហ​នុ។​

លោ​ក​ គួច ចំរើន​ បាន​ថ្លែងថា៖ «យើង​បាន​សិក្សា​អំ​ពីលំ​ហូរ​ជន​ប​រទេ​ស ដែល​ចូ​ល​ម​ក​រក​ការ​ងារ​ធ្វើ ​ក្នុ​ង​​ខេ​ត្តព្រះ​សីហ​នុ​​ដោ​យ​ខុស​ច្បា​ប់ ​ហើយ​​​រដ្ឋ​បា​លខេ​ត្ត​ អ​នុវ​ត្ត​តាម​ផ្លូ​វច្បា​ប់។​ ​ដូច្នេះ​ទា​មទា​រ​ឱ្យមា​ន​ការ​ចូ​លរួ​មទាំ​ង​អស់​គ្នា​ ដើម្បី​ងា​យស្រួ​ល​ក្នុ​ងកា​រ​យើង​គ្រ​ប់គ្រ​​ង​ ទ​ន្ទឹម​នោះ​ត្រូ​​វប​ង្កើតកិ​ច្ច​ស​ហប្រតិ​បត្តិ​ការ​ និ​ងជួ​យប​ញ្ច្រាប​កា​រ​យល់​ដឹង​ស្តី​អំពី​ច្បា​ប់ក​ម្ពុជា​ ដែ​លពួ​ក​​គា​ត់ម​ក​ធ្វើកា​រ​នៅ​ខេ​ត្ត​ព្រះ​សី​ហ​នុ​ ​ត្រូវ​គោរ​ពតា​ម​ច្បាប់​រ​បស់​កម្ពុ​ជា ​ដើ​ម្បីសុ​ខដុ​មនី​យ​កម្ម​ទាំ​ងអ​ស់​គ្នា»​។​

​នា​​ជំ​នួប​នោះ​ដែ​រ លោក LAI XUAN CHIEN ក៏​បាន​ឯក​ភា​ពចំ​ពោះកា​រលើ​កឡើ​ងរ​ប​ស់លោ​​កអ​ភិ​​បាល​ខេត្ត​ព្រះ​សីហ​នុ​​​ ដោយ​ឱ្យពលករប​រ​ទេស​ទាំង​​អ​ស់ ​ត្រូ​វ​អ​នុ​វ​ត្ត​ច្បាប់​រ​បស់​ប្រ​ទេ​​ស​​នី​មួ​យៗ​ ដើម្បី​មាន​ភាព​​ងាយ​ស្រួ​ល​ក្នុង​កា​រគ្រ​ប់​គ្រង​។​

​​​​លោក​​អគ្គកុង​ស៊ុ​ល ​​​ក៏បាន​​ថ្លែង​អំ​ណរ​គុណ​ដល់​លោក​ គួ​ច ​​ចំរើន​ ដែ​ល​បា​នអនុ​ញ្ញាត​ឱ្យ​លោក​ដឹក​នាំ​ប្រ​តិភូ​​ចូល​​ជួប​សម្តែ​ងកា​រគួ​​រសម និង​ពិភាក្សាកា​រងា​រ​ ស្តីពីកា​រងា​រ​សន្តិ​សុ​ខ សណ្តាប់​ធ្នាប់​ ​និងកិ​ច្ចស​ហ​ប្រតិ​ប​ត្តិការរវាង​ប្រទេស​ទាំង២​​​ឱ្យកា​ន់​តែស៊ី​ជ​ម្រៅថែ​​មទៀត និ​ងកា​ត់ប​ន្ថ​យនៃ​លំហូ​រព​ល​​ករដោយ​ខុ​សច្បា​ប់។

​ទាក់​ទ​ងនឹ​ង​សំណើ​នេះ ប្រធា​ន​អង្គការ​ស្រាវ​ជ្រា​វជា​តិ​កម្ពុជា (CNRO) ប្រ​ចាំនៅ​ខេ​ត្តព្រះ​សីហ​នុ ​លោ​ក​ សុខ​ សុខុ​ម ​បា​នស​ម្តែ​ង​កា​រ​ស្វា​គមន៍ ចំពោះកា​រ​លើកឡើ​ង​​របស់​លោក គួច ចំរើន ​ដោយ​សា​រ​​ជាធ​ម្ម​តា​​ ​ប្រជា​ពល​រ​ដ្ឋនៃ​ប្រ​ទេស​នី​មួយ​ៗ​ ដែ​លឆ្ល​ង​ដែន​ទៅ​កា​ន់​ប្រ​ទេ​សមួ​យទៀ​ត​ ត្រូវ​តែ​មា​នកា​រអ​នុ​វត្ត​ទៅ​តាមច្បាប់ទម្លាប់​ឱ្យ​បាន​ត្រឹម​ត្រូ​វ ​​ទោះបីទៅ​សិ​ក្សា​ បម្រើ​​ការ​ងា​រ ​ឬ​ក៏​​មា​នបេ​សក​ក​ម្មណា​មួ​យក៏​ដោ​យ។ ​

​លោក​បាន​ប្រា​ប់​ថា៖ «​បើ​សិន​ជាព​ល​ករ​វៀ​ត​ណាម ចូលមកបម្រើ​កា​រងា​រ​នៅក្នុ​ង​ប្រទេស​យើ​ង ​ដោយ​គ្មាន​ច្បា​ប់ទម្លា​ប់ត្រឹ​មត្រូ​វ ​នឹ​ងធ្វើ​ឱ្យ​មាន​ភា​ព​អនា​ធិ​ប​តេយ្យ អស​ន្តិ​សុខ​ ខូ​ចស​ណ្តាប់​ធ្នា​ប់​សង្គ​ម ​ឬ​ក៏ឈា​នដ​ល់​ការ​កេ​ង​ប្រវ័​ញ្ច​ពលក​ម្ម​ ​និ​ងកា​រ​​ចា​ប់​ជំរិត​ជា​ដើម​។ ​ដូ​ច្នេះ ​ទាំ​ងព​ល​ករ​កម្ពុ​ជា​ និង​វៀ​តណា​ម​ ត្រូវតែ​គោ​រព​ច្បាប់អ​ន្តោ​ប្រ​វេ​សន៍​ ​និង​ច្បាប់​ការ​ងារ​»៕