
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ចំនួន ៣ នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយម្នាក់ ប៉ុន្តែមិនមានរកឃើញករណីស្លាប់ទៀតទេ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ ១៩ សម្រាប់ថ្ងៃទី ៩ ខែកុម្ភៈ កម្ពុជាបានរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ក្នុងសហគមន៍ចំនួន ៣ នាក់ និងមានអ្នកជាសះស្បើយពីជំងឺនេះម្នាក់ផងដែរ។
គិតត្រឹមព្រឹកថ្ងៃទី ១០ ខែកុម្ភៈ កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៣៨ ៧០៣ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៥ ៦៣៨ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕