​ព្រះសីហនុៈ ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី ​១០​ កុម្ភៈ បានធ្វើការ​ផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងញៀន​ដល់​សិស្សានុសិស្ស​ចំនួន​ ២០០​ នាក់ នៅ​វិទ្យាល័យ ហ៊ុន សែន មិត្តភាព​។​

​ក្រៅពី​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងញៀន មន្ត្រី​ជំនាញ ក៏បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​សុវត្ថិភាព​ក្នុងការ​បើកបរ​ផងដែ​រ​។​

​ពិធី​ផ្សព្វផ្សាយ​នេះ គឺជា​យុទ្ធនាការ​សុវត្ថិភាព​ឆ្នាំ​២០២៣ ដល់​សិស្សានុសិស្ស និង​បាន​បិទ​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ ពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​គ្រឿងញៀន​។​

​ពិធី​នេះ មានការ​ចូលរួម​ពី​អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី តាក សារិទ្ធ ស្នងការរង​ផែន​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន លោក​វរសេនីយ៍ឯក គីម សុង នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នាយក​សាលា និង​សិស្សានុសិស្ស ចំនួន​២០០​នាក់​៕