
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសមិនមានរកឃើញករណីឆ្លងមេរោគកូវីដ ១៩ ទៀតទេ ខណៈមានអ្នកជាសះស្បើយចំនួន ២ នាក់។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល សម្រាប់ថ្ងៃទី១០ ខែកុម្ភៈ កម្ពុជាមិនមានរកឃើញករណីឆ្លងមេរោគកូវីដ១៩ ក្នុងសហគមន៍នោះទេ និងមានអ្នកជាសះស្បើយពីជំងឺនេះចំនួន២នាក់។
គិតត្រឹមព្រឹកថ្ងៃទី១១ ខែកុម្ភៈ កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ១៩ សរុបចំនួន ១៣៨ ៧០៣នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៥ ៦៤០នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕