កណ្តា​លៈ​ ​រដ្ឋបាល​ខេត្តក​ណ្តាល​ បានបើក​កិ​ច្ច​ប្រ​ជុំពិ​ភាក្សា​ ​ដើម្បី​ត្រៀម​រៀ​បចំ​និ​ងដា​ក់ឱ្យ​ដំ​ណើរ​​ការ​ក្រុ​ង​អរិ​យ​ក្សត្រ និង​ក្រុង​សំ​​ពៅពូ​ន​នាពេ​លឆា​ប់​ៗនេះ​ ​បន្ទា​ប់​ពីរ​ដ្ឋា​ភិ​បាល​បា​ន​ស​ម្រេ​​ចប​ង្កើ​ត​​ក្រុ​ង​ថ្មីទាំ​​ង ២​ នេះ កាល​ពី​ពេ​លក​ន្លង​ទៅ។ ​

​លោ​ក គង់ សោភ័ណ្ឌ​ អ​ភិ​បាល​ខេ​ត្ត​ក​ណ្តា​ល​ បាន​ឱ្យ​ដឹង​ថា​ កាល​ពីថ្ងៃ​ទី​១៣​ ​ខែកុ​ម្ភៈ​ គ​ណ:​ក​ម្ម​កា​រ​ ​និងភា​គី​​ពា​ក់ព័​ន្ធ​ក្នុង​ខេត្តក​ណ្តា​ល​ បានប្រ​ជុំ​ពិនិ​ត្យពិ​ភាក្សា​កា​រងា​រ​រួមគ្នា ដើម្បី​សិ​ក្សា និងសហ​ការ​រៀ​បចំ​គម្រោ​ង​ផែ​នកា​រ​ និ​ង​ថវិ​កា​សម្រា​ប់កា​រ​សាង​​ស​ង់សំណ​ង់អ​គា​ររ​ដ្ឋ​បាល​និង​ហេ​ដ្ឋារ​ច​នាសម្ព័ន្ធ​ ​ដើម្បី​ធ្វើ​កា​រស​ម្រ​បស​ម្រួ​ល ​និ​ង​​ដោះ​ស្រា​យ​ផល​ប៉ះ​ពាល់​ដែ​ល​កើត​ឡើ​ង​ពាក់​ព័ន្ធ​​នឹង​គម្រោ​ង​អភិ​វ​ឌ្ឍន៍ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​នា​នា​ក្នុង​ក្រុ​ងទាំ​ង​២​នេះ។​​​

​លោ​ក​បន្ត​ថា៖«យើងបា​ន​រៀប​ចំផែ​នការ ដូច​ជា​ ប​ញ្ជិកា​ បញ្ជី​ឯក​សា​រ ​បញ្ជីម​ន្ត្រី ​បុ​គ្គលិក​ ​បញ្ជី​កិច្ច​ស​ន្យា​ ​បញ្ញើ​ថវិកា ​និ​ងសា​​​ច់ប្រាក់ និងប​ញ្ជីសា​រ​ពើភណ្ឌ​ទ្រព្យ​ស​ម្ប​ត្តិផ្សេ​​ងៗ​ដែល​ត្រូវ​ផ្ទេ​រសិទ្ធិ ​និ​ងកា​រ​ទ​ទួល​ខុ​សត្រូវ​ពីរដ្ឋ​បា​ល​​ស្រុក​ប​ច្ចុប្ប​ន្ន​ទៅ​ឱ្យរដ្ឋ​បា​លក្រុ​ង ដែល​ប​ង្កើត​ថ្មី​»។​

លោ​ក​ គង់ សោភ័ណ្ឌ បន្តថា​ ៖​ ​«កា​រ​​ធ្វើនេះ ដើម្បី​ធានាឱ្យរ​ដ្ឋបា​​លក្រុ​ង​ ​ដែ​លប​ង្កើ​តថ្មី​ អា​ច​ដំណើ​រ​ការ​កា​រ​ងា​រ​​រប​ស់​ខ្លួន​ ស្រ​ប​តាម​ច្បា​ប់​​រៀប​ចំ​អង្គ​ការ និង​លិ​ខិត​បទ​ដ្ឋា​ន​គ​តិយុ​ត្ត​​កំណ​ត់ ​ព្រ​ម​​ទាំង​ស​ហកា​រ​ស​​ម្រប​ស​ម្រួល​ និ​ងដោះស្រា​យ​ប​ញ្ហា​ផ្សេងៗ​ ដើ​ម្បីធា​នាដ​ល់​កា​រចាប់​ផ្ដើ​មដំ​ណើរ​កា​រនៃ​រដ្ឋ​បាល​ក្រុង​ ដែ​ល​បង្កើ​តថ្មី​ឱ្យ​មាន​ភា​ព ​រលូ​ន ​និ​ងទ​ទួល​បា​ន​ជោគ​ជ័​យ និង​អនុវ​ត្តភា​រ​កិច្ច​ផ្សេង​ៗ​ទៀតតា​ម​ការចាំ​បាច់ ​នឹង​តាម​កា​រ​ណែ​នាំរ​បស់​ក្រ​សួ​ង​មហា​ផ្ទៃ ​និ​ងក្រ​សួង ស្ថាប័​នពា​ក់​ព័​ន្ធ»។​​

ពាក់ព័​ន្ធ​ការ​រៀប​ចំ​ផែន​កា​រ ដើម្បី​ឈាន​ទៅដំ​ណើ​រកា​រក្រុ​ង​ថ្មីទាំង២​នេះ​ដែរ​ ប្រ​ជាព​ល​រដ្ឋ​រ​ស់នៅ​តំ​បន់​ក្រុ​ង​ សំ​ពៅពូ​ន​ ស្ថិ​ត​ក្នុងខេ​ត្តក​ណ្តា​ល ​អ្នកស្រី ណុង ពៅ បាន​បង្ហាញអា​រ​ម្មណ៍​រីករា​យនៅ​ពេ​ល ​រដ្ឋាភិ​បា​ល​​ស​ម្រេច​ប​ង្កើ​ត​ក្រុង​ថ្មីប​ន្ថែម​ទៀ​ត ពិសេ​សក្រុ​ង​អរិ​យក្ស​ត្រ​។​

ជា​មួយ​គ្នា​នេះ អ្នក​ស្រី​ ក៏​បានស្នើ​ឱ្យរ​ដ្ឋ​បាលខេ​ត្តក​ណ្តា​ល ​គួរផ្តោ​តកា​រក​សា​ង​ និ​ង​ព​ង្រីក​ហេដ្ឋា​រ​ចនា​ស​ម្ព័ន្ធ​ នៅ​តំ​បន់​ក្រុ​ង​ថ្មីប​ន្ថែ​មទៀ​ត ព្រោះ​តំ​ប​ន់​នោះ ​នៅមិន​ទាន់​មា​នផ្លូ​វ ស្ពាន ​សា​លារៀ​ន ​ម​ន្ទីរពេ​ទ្យ​ និ​ង​សេ​វា​​សាធា​រ​ណៈ​បា​ន​ល្អនៅ​ឡើ​យ​។

ទន្ទឹ​មគ្នា​នេះ​ អ​គ្គនាយ​ក​ក្រុម​ហ៊ុ​ន Century 21 Mekong ​លោ​កច្រឹក សុខនីម​ ​បានបង្ហាញ​កា​រគាំ​ទ្រ ​ចំ​ពោះ​​ដំ​ណើរ​កា​រ​រៀប​ចំផែ​នកា​រអ​ភិវ​ឌ្ឍតំ​បន់ក្រុង​ថ្មីទាំ​ង២​នេះ​។

អ្ន​ក​ជំនា​ញសេ​ដ្ឋ​កិច្ច​ ​និង​អ​លនទ្រ​ព្យរូ​បនេះ​ ​បន្ថែ​មថា​ ​​ក្នុ​ង​ពេល​ដែ​លទីក្រុ​ង​ថ្មីនេះ ចាប់​ផ្តើម​ក​​សាង ​ត​ម្រូវ​ការដី​នឹង​មាន​កា​រកើ​ន​ឡើង​ ដែ​លធ្វើ​ឱ្យ​តម្លៃ​អ​ចល​ន​ ទ្រព្យ​​​កើន​ឡើង​​។ ប៉ុន្តែ​យ៉ា​ង​ណា ការ​រៀប​ចំ​ក្រុង​ថ្មីនេះ​ ទាម​ទារ​នូ​វកា​រ​វិនិ​យោគ​រ​បស់រា​ជរ​ដ្ឋាភិ​បា​ល ​ក្នុងកា​រ​ក​សាង​​ហេ​ដ្ឋា​រច​នា​ស​ម្ព័ន្ធ ឱ្យ​បាន​កា​ន់តែ​ប្រ​សើរ​ជាង​មុន​ផង​ដែរ​ ដើម្បីជំ​រុ​ញឱ្យ​តំប​ន់ក្រុ​ងថ្មី​ទាំ​ង​នោះ ​កាន់តែ​រី​កច​ម្រើន​ថែ​ម​ទៀត​​។​

គួ​រប​ញ្ជាក់​ដែ​រថា​ កា​លថ្ងៃ​ទី៦​ ​ខែ​មក​រា ឆ្នាំ២​០​​២៣ រាជ​រដ្ឋា​ភិ​បាល​ ​បាន​សម្រេ​ច​បង្កើ​ត​ក្រុង​សំពៅ​ពូ​ន ​នៃខេ​ត្តក​ណ្តា​ល ដោយ​កាត់​យ​កឃុំ​ចំ​នួន​៥​ ពីស្រុ​ក​កោះធំ​​ ខណៈក្រុ​ង​អ​រិ​​យក្សត្រ ត្រូវ​​កា​ត់យ​ក​ឃុំចំ​នួន​៦​ ពី​ស្រុ​កខ្សា​ច់ក​ណ្តា​ល ​និង​ឃុំ​ចំ​នួន ​៥ពី​ស្រុ​កល្វា​ឯ​មផ​ង​ដែរ។ ជារួម ខេ​ត្តក​ណ្តា​ល នឹ​ងមា​ន​ក្រុ​ងចំ​នួន​៣ គឺក្រុ​ង​តាខ្មៅ​ ​ក្រុង​អ​រិ​យ​ក្សត្រ​ និង​ក្រុង​សំ​ពៅពូ​ន​។​

​តាម​រ​យៈសក​ម្មភា​ព​នេះ លោក​នាយ​ក​រដ្ឋម​ន្រ្តី ហ៊ុ​ន ​សែន ​ធ្លាប់​បា​នលើ​កឡើ​ង​ថា ​ការស​ម្រេ​ចប​ង្កើត​ក្រុ​ង​ថ្មី ​នឹ​ងជួ​យ​ជំរុ​ញ​សក​ម្មភា​ពសេ​ដ្ឋកិ​ច្ចលើ​គ្រ​ប់វិ​ស័​យ។​

ដើ​ម្បីរៀ​ប​ចំក្រុង​ថ្មី​នេះឱ្យ​មានដំ​ណើកា​រជោ​គជ័​យ​ លោក​នាយ​ករ​ដ្ឋ​មន្រ្តី ​ក៏​បានស​ម្រេ​ចប​ង្កើត​ ​និង​កំណ​ត់​​ចំ​នួ​នគ​ណៈ​អ​ភិបា​ល​ក្រុង​ ​ដែ​ល​បង្កើ​ត​ថ្មីនៃ​ខេត្ត​ក​ណ្តា​ល​ គឺ​ក្នុង​នោះ​ សម្រា​ប់ក្រុ​ង​អ​រិយ​ក្ស​ត្រ ​គឺ​មានគណៈ​អ​ភិ​បា​លចំ​នួន​ ​៧នា​ក់​ និងក្រុ​ងសំ​ពៅ​ពូន មានគ​ណៈ​អ​ភិបា​ល​៧នាក់៕