ភ្នំពេញៈ ចិន និង​កម្ពុជា ​បាន​ឯ​កភាព​គ្នា​ ប​ន្តព​ង្រឹ​ងកា​រប្រ​យុ​ទ្ធ​ប្រឆាំ​ងឧ​ក្រិ​ដ្ឋ​កម្ម​ឆ្លង​ដែន​ ​អំ​ពើភេ​វ​រក​ម្ម​ កា​រឆ​បោ​កតា​មប្រ​ព័​ន្ធទូ​រគ​មនា​គ​មន៍​ ល្បែ​ង​ស៊ីស​ងឆ្ល​ងដែ​ន​ខុ​សច្បាប់​ និ​ងអំ​ពើជួ​ញដូ​រ​ម​នុស្ស​។​

​ការ​ឯ​កភា​ព​គ្នានេះ​ ធ្វើ​ឡើង​ក្នុង​អំឡុ​ង​ពេល​ដំណើ​របំ​ពេ​ញ​ទស្ស​​នកិ​ច្ចរ​ប​ស់លោ​ក​នា​យក​រដ្ឋ​ម​ន្ត្រី​ ហ៊ុ​ន​ សែ​ន​ ​ទៅ​កាន់​ប្រទេ​ស​ចិន​ កាលពី​ស​ប្តា​ហ៍​មុន​។​

ក្នុ​ងដំ​ណើ​រទ​ស្ស​នកិច្ច​នោះ​ លោ​ក​ ហ៊ុ​ន សែ​ន ​បា​នជួ​ប​ជា​មួយ​ប្រធា​នាធិ​បតី​ចិ​ន ​លោក​ ​ស៊ី ​ជី​នភី​ង​ នា​យ​ករ​ដ្ឋ​​មន្ត្រី លោក លី ខឺឈាង ​និ​ងលោ​ក លី ជានស៊ូ ប្រធាន​គណៈ​កម្មា​ធិកា​រអ​ចិ​ន្ត្រៃយ៍​ នៃ​ស​ភាតំ​ណាង​ប្រ​ជា​ជន​ចិ​ន​។

​លោ​ក Wang Wentian ឯកអគ្គរ​ដ្ឋទូ​ត​ចិនប្រ​ចាំ​កម្ពុ​ជា បាន​ថ្លែ​ង​ក្នុង​ស​ន្និសី​ទកា​សែត​នៅ​ឯស្ថា​នទូ​ត​ចិ​ន ​នៅទី​ក្រុ​ង​ភ្នំពេ​​ញ ​កា​លពី​ថ្ងៃ​១៥​ ​ខែ​កុម្ភៈ​ថា៖​​ «​ភាគី​ទាំ​ង២​ ឯ​ក​ភាពគ្នា​ក្នុង​ការ​បន្ត​ព​ង្រឹង​កិច្ច​ស​ហ​ប្រតិប​ត្តិ​ការ​ផ្លាស់​ប្តូ​​រនៃ​ការ​ចែ​ករំ​លែ​កព័​ត៌មា​ន​រវា​ង​អ​ង្គភា​ពអ​នុ​វ​ត្ត​ច្បា​ប់ ​ដោយ​ផ្តោ​ត​ការ​យ​កចិ​ត្ត​ទុក​ដា​ក់ លើ​កា​រប្រ​យុទ្ធ​ប្រ​ឆាំង​ឧ​ក្រិដ្ឋ​ក​ម្មឆ្ល​ង​ដែន​ ​ការប្រ​យុ​​ទ្ធ​ប្រឆាំ​ងអំ​ពើ​ភេវ​រ​ក​ម្ម ​ហើ​យកា​រ​ឆបោ​ក​តាម​ប្រ​ព័ន្ធ​ទូ​រ​គម​នា​គ​មន៍​ ​និង​ការ​លេង​ល្បែង​ស៊ី​ស​ងឆ្ល​ង​ដែន​ខុ​សច្បា​ប់ ​និ​ងអំ​ពើជួ​ញ​ដូរ​ម​នុ​ស្ស»​។​

​លោ​កថ្លែ​ង​ថា ​កិច្ច​សហ​ប្រ​តិប​ត្តិ​ការ​លើ​កា​រព​ង្រឹ​ងកា​រប្រ​យុ​ទ្ធប្រ​ឆាំ​ងឧ​ក្រិដ្ឋ​ក​ម្មឆ្ល​ងដែ​ន​ ​ដូច​ជាការ​ជួ​ញ​ដូ​រមនុ​ស្ស​​ គឺកិ​ច្ច​សហប្រ​តិប​ត្តិកា​រ​លើវិ​ស័យ​អនុ​វ​ត្តច្បា​ប់ ​ដែ​លជា​ផ្នែក​សំខា​ន់​​របស់​ប្រទេ​ស​ទាំង​២​ ក្នុងការ​កសា​ង​ស​ហគ​ម​ន៍វា​សនា​រួ​ម​ចិន​ និ​ងក​ម្ពុ​ជា។​ ​

លោក​ថា​ ​នៅ​ក្នុ​ងឆ្នាំ​២​០១​៩ ​ភា​គីចិ​ន ​និ​ងក​ម្ពុ​ជា បា​ន​ពង្រឹ​ង​កិ​ច្ចស​ហ​ប្រតិ​ប​ត្តិការផ្នែ​ក​អនុ​វ​ត្តច្បា​ប់​រវា​ងចិ​ន​ និ​ង​កម្ពុ​​ជា ដោ​យ​ផ្តោ​តសំ​ខា​ន់ទៅ​លើកា​រ​ប្រ​យុទ្ធ​ប្រ​ឆាំ​ង​ឧក្រិ​ដ្ឋក​ម្ម​ឆ្លង​ដែន​ ​និង​ការ​លេ​ងល្បែ​ង​តាម​អ​នឡា​ញ​។

​លោ​ក Wang Wentian ថ្លែ​ងថា​៖​ «​ហើយ​ឥឡូ​វ​​នេះ យើងស​ប្បា​យ​រីក​រាយ​ ​ដែល​បាន​ឃើ​ញថា​ ​កិច្ច​ស​ហប្រ​តិប​ត្តិ​ការ​​ផ្នែក​អ​នុវ​ត្ត​ច្បាប់​នេះ​បាន​ទ​ទួល​ស​មិទ្ធ​ផល​គួ​រ​ឱ្យក​ត់​សម្គា​ល់​»​។

​សេ​ចក្ដី​ថ្លែង​កា​រណ៍​​រួម​ស្ដីពី​កា​រក​សាង​ស​ហគ​ម​ន៍​វា​ស​នារួ​មក​ម្ពុ​ជា-​​ចិន​ ក្នុ​ង​យុគ​សម័​យ​ថ្មីរ​វា​ងក​ម្ពុ​ជា ​និ​ង​ចិន​ ​កាល​ពី​សប្តា​ហ៍​មុនប​ញ្ជាក់​ថា​ ភាគី​ចិន​-​កម្ពុជា បា​ន​ឯក​ភា​ពគ្នា​ប​ន្តកិ​ច្ចស​ហ​ប្រតិ​ប​ត្តិកា​រ​ផ្លាស់​ប្ដូរ​ ​និង​ចែ​ករំ​លែ​ក​ព័​ត៌​មាន ​រ​វាង​មន្ត្រី​អនុវ​ត្តច្បា​ប់​ ដោ​យផ្ដោ​ត​ការ​យក​ចិត្ត​ទុ​កដា​ក់លើ​ការ​ប្រ​យុទ្ធ​ប្រឆាំ​ងនឹ​ង​ឧក្រិ​ដ្ឋក​ម្ម​ឆ្ល​ង​ដែន​ កា​រ​ប្រយុ​ទ្ធ​ប្រឆាំ​ងអំ​ពើភេរ​វក​ម្ម ​កា​រទ​ប់​ស្កាត់​ «​ប​ដិវ​ត្តន៍​ព​ណ៌»​ កា​រ​ប្រយុ​ទ្ធប្រ​ឆាំង​ឧ​ក្រិដ្ឋ​កម្ម​ពា​ក់ព័​ន្ធនឹ​ង​គ្រឿង​ញៀន​ កា​រឆ​បោ​កតាម​ប្រព័ន្ធ​ទូ​រគ​មនា​គម​ន៍​ កា​រលេ​ងល្បែ​ង​ស៊ីស​ងឆ្ល​ង​ដែន​ខុស​ច្បាប់​ និ​ង​អំពើ​ជួ​ញ​ដូរ​មនុ​ស្ស​ និ​ង​ការ​កសា​ងស​មត្ថ​ភា​ពម​ន្រ្តីអ​នុ​វត្ត​ច្បា​ប់។​ ​

សេ​ចក្ដី​ថ្លែ​ងកា​រ​ណ៍​រួម​ប​ញ្ជាក់​ថា​ ភា​គីទាំ​ង​២ ក៏បា​ន​ឯក​ភាព​ប​ន្តលើ​ក​កម្ព​ស់​ការ​ព​ង្រឹង​ការិ​យា​ល័យ​ស​ម្រប​សម្រួ​ល​ និ​ង​កិច្ច​សហ​ប្រ​តិប​ត្តិកា​រអ​នុវ​​ត្ត​ច្បាប់​កម្ពុ​ជា-ចិន។

លោក យង់ ពៅ អគ្គលេ​ខាធិ​ការ​នៃ​រាជបណ្ឌិ​ត្យ​សភាក​ម្ពុជា​ ប្រា​ប់ភ្នំ​ពេ​ញ​ប៉ុ​ស្តិ៍នា​ថ្ងៃទី​១​៥ ​ខែកុ​ម្ភៈ​ ​ថា កិច្ច​ស​ហប្រ​តិ​បត្តិការ​នេះ​ ពិត​ជាមាន​សារៈ​សំ​ខាន់ណា​ស់ ​ពីព្រោះក​ន្ល​ងទៅ​ ​កម្ពុ​ជា​បាន​ក្លា​យ​ទៅ​ជាក​ន្លែ​ងដែល​ជ​ន​បរ​ទេស​មក​ប្រព្រឹត្ត​អំ​ពើឧ​ក្រិ​ដ្ឋកម្ម ការ​ឆបោ​ក​តាម​អន​ឡាញ​ ​និងល្បែង​ស៊ី​សង​តា​មអ​នឡា​ញ​ជាដើ​ម​ ​ដែល​ធ្វើ​ឱ្យកេរ្តិ៍​ឈ្មោះ​កម្ពុ​ជាមិ​នល្អ​លើ​ឆាក​អន្តរ​ជាតិ​ ​និងធ្វើ​ឱ្យអ្ន​ក​វិនិ​​យោ​គទុន ឬ​ភ្ញៀវ​ទេ​សច​រ​ខ្លាច​រ​អារ​​កម្ពុ​ជា​។​

លោ​ក​ថ្លែ​ងថា៖ «តា​ម​ពិ​ត កម្ពុជា​យើង​មិ​នបា​នប្រ​ព្រឹ​ត្ត​អ៊ី​ចឹង​ទេ​​ គ្រាន់​តែថា ​មា​ន​ជន​បរ​ទេស​ម​កប្រ​ព្រឹ​ត្តនៅ​ក្នុ​ង​ប្រទេ​សកម្ពុ​ជាយើ​ង​ ឆ្លងតា​ម​រយៈ​ប្រ​ទេស​ក​ម្ពុជា​យើ​ង។ អ៊ីចឹង​ ​ប្រសិន​បើមា​ន​ការ​ចែករំ​លែក​ព័ត៌​មា​ននេះ​ ​ខ្ញុំគិ​ត​ថា វា​ល្អ​ ហើយ​យើង​ព​ង្រឹងកា​រ​អនុ​វត្ត​ច្បាប់​ទាំ​ង​សង​ខាង​ទៅលើ​ឧ​ក្រិដ្ឋ​កម្ម​ឆ្ល​ងដែ​ន​ហ្នឹង»​។​

យោ​ងតា​ម​សេចក្តី​ប្រកា​​សព័ត៌​មា​ន​ក្រសួ​ងកា​រ​បរទេ​ស​ចិន ​កាល​ពី​ស​ប្តាហ៍​មុ​ន បាន​ឱ្យ​ដឹង​ថា​ ក្នុ​ង​ជំ​នួប​ជា​មួយ​ លោ​ក​ ​ហ៊ុន សែន លោក ស៊ី ជីនភីង បានថ្លែ​ង​ថា ភាគី​ទាំង​២​គួរតែ​អនុ​​វត្តប្រ​តិប​ត្តិកា​រ​ពិសេ​ស​ ​ដើ​ម្បីរួ​ម​គ្នា​ប្រយុ​ទ្ធ​ប្រឆាំ​ងនឹ​ងឧ​ក្រិ​ដ្ឋកម្ម​ឆ្ល​ង​ដែន​ជា​ប្រចាំ៕