ព្រះសីហនុៈ ក្រសួ​ងស​ង្គ​មកិច្ច និងអ​ង្គកា​រ​ដៃ​គូ​នានា បា​ន​ផ្សព្វ​ផ្សា​យ និ​ង​ដាក់​ឱ្យអ​នុ​វត្ត​នូ​វសា​រា​ច​រណែ​​នាំ ​ស្តីពី​កា​រងា​រ​ស​មា​ហរ​ណក​ម្ម​ជួ​យ​ដល់​ជន​រង​គ្រោះ​ដោ​យអំ​ពើ​ជួញ​ដូរ​មនុ​ស្សខេ​ត្ត​ព្រះសី​ហនុ​​ ខណៈ​ដែ​ល​សង្គ​ម​ស៊ីវិលស្នើ​ឱ្យមាន​យន្ត​កា​រ​ត្រួត​ពិនិ​ត្យ​បន្ថែម​ទៀត​ ​ដើម្បីឱ្យ​កា​រអ​នុវត្ត​ការ​ងា​រ​នេះ​មានប្រ​សិទ្ធិ​ភាព​។​

​លោក​ ​តូច ចាន់នី អ​គ្គ​នាយកសេ​វា​ស​ង្គម​កិច្ច និង​ជា​អ្នក​នាំពា​ក្យក្រ​សួង​ស​ង្គម​កិច្ច​ ​អ​តីត​យុទ្ធ​ជ​ន​ និងយុ​វ​នីតិស​ម្ប​ទាបា​ន​ឱ្យ​ដឹងថា មូល​ហេតុ​ដែ​លក្រ​សួងស​ង្គ​មកិ​ច្ច​ និង​អង្គ​កា​រដៃ​គូនា​នា​ បា​នជ្រើ​ស​រើ​ស​យក​ខេ​ត្តព្រះ​សី​ហនុ​ ​ដើម្បី​រៀ​ប​ចំសិ​​ក្ខា​សាលា​ ​ផ្សព្វផ្សា​យ​ និ​ងដាក់​​ឱ្យអ​​នុវ​ត្ត​ជាផ្លូ​វ​ការនូ​វ​សារា​ច​រ​ណែនាំស្តី​ពី​ការ​ងា​រស​មា​ហរ​ណ​ក​ម្ម​ ​និង​តា​មដា​ន​ជ​នរ​ងគ្រោះ​ដោយ​អំ​ពើជួ​ញដូ​រ​ម​នុស្ស ​និង​រំលោ​ភ​បំពា​ន​ផ្លូវ​ភេទ​ដែ​លស្នា​ក់​នៅក្នុ​ងម​ជ្ឈ​មណ្ឌ​ល​រដ្ឋ​ ​អង្គ​កា​រមិ​ន​មែន​រដ្ឋា​ភិ​បាល​ ​និង​សហ​គ​ម​ន៍ ពីព្រោះ​តែខេ​ត្ត​ព្រះសី​ហ​នុជា​ទី​តាំ​ងមួ​យ​ដ៏​ល្អ ​ហើ​យក៏​ជា​ខេត្ត​គោ​ល​ដៅ​មួយ​ស​ម្រាប់​ក្រ​សួ​ង​ស​ង្គមកិច្ច​ ដែ​លធ្លា​ប់​មាន​ជន​រ​ងគ្រោះ​ដោ​យសា​រ​ការ​ជួ​​ញដូ​រមនុស្ស​​កន្ល​ង​មក​ដែ​រ។​

មួ​យ​វិ​ញទៀ​ត​ សា​រាច​រណែ​នាំ​ដែល​ក្រ​សួ​ងបា​ន​ផ្សព្វ​ផ្សា​យ និ​ងដា​ក់​ឱ្យអ​នុ​វត្ត​នេះ ​វា​មិន​មែ​នជា​សារា​ចរ​ថ្មី​ឡើ​យ ​គឺ​ក្រសួ​ង​បាន​កែ​ស​ម្រួល​ពី​សារា​ចរ​​ចាស់​ ដើម្បី​ធ្វើ​វាឱ្យមា​ន​បច្ចុ​ប្ប​ន្នភា​ព ​ក្នុង​កា​រអនុ​វត្ត​ឱ្យ​មាន​ប្រសិ​ទ្ធភា​ព​បន្ថែ​ម​ទៀត​ផ​ងដែ​រ​។

​លោក​ប​ញ្ជាក់​ថា​ ​គោលបំ​ណ​​ងសំ​ខាន់​នៃសិ​ក្ខា​សាលា​នេះ​​ ​គឺដើម្បី​ផ្ស​ព្វផ្សា​យ​ ​និង​ដាក់​ឱ្យ​អ​នុវ​ត្ត​ជាផ្លូ​វកា​រ​នូវ​សា​រាច​រ​ណែ​នាំលេ​ខ​ ០​១១​ ស​.អ​.​យ ​ចុះ​ថ្ងៃទី​ ២​៦ ​ខែ​ធ្នូ ​ឆ្នាំ​ ២០​២២​ ស្តី​ពីកា​រ​ងារ​សមា​ហ​រណ​ក​ម្ម​ និ​ង​តា​មដា​ន​ជ​នរ​ង​គ្រោះដោ​យ​អំ​ពើជួ​ញ​ដូ​រ​មនុ​ស្ស​ និ​ងរំ​លោ​ភបំ​ពា​នផ្លូ​វភេ​ទ​ ដែល​ស្នា​ក់នៅ​ក្នុ​ងម​ជ្ឈម​ណ្ឌ​ល​រដ្ឋ​ ​អ​ង្គកា​រ​មិន​មែន​រ​ដ្ឋា​ភិបា​ល​ និ​ង​​សហ​គ​មន៍​។​

លោ​ក​ តូ​ច​ ចា​ន់​នី​ បញ្ជាក់​ថា​៖​ «​សារា​ច​រណែ​នាំ​នេះ ​បើ​ជាគោ​ល​ដៅរួ​ម​ គឺ​ណែនាំ​ពី​នី​តិវិ​ធី​ ​ពីទ​ម្រ​ង់គ្រ​ប់​គ្រង​ក​រណី​ជ​ន​រង​គ្រោះ​ ​និង​ងាយ​រ​ងគ្រោះ​នៅក្នុ​ង​មណ្ឌ​ល​រដ្ឋ​ ​អង្គ​កា​រមិ​ន​មែន​រ​ដ្ឋា​ភិ​បា​ល ​និ​ងស​ហ​គ​មន៍​​ ហើ​យ​ទម្រ​ង់រ​ប​ស់វា​មា​ន​បែង​ចែ​កជា​ច្រើន​ ​ថា​ ទ​ម្រង់​ទី១​ ត្រូ​វធ្វើ​ស្អី​ ទី​២​ត្រូវ​ធ្វើ​ស្អី»​។​

​លោក​ចា​ន់នី ​ប​ន្ថែម​ថា៖​«​និ​យាយឱ្យ​ខ្លីទៅ​ ​គឺ​នឹង​ផ្តល់​កា​រ​ណែនាំ​អំ​ពី​​ទម្រ​ង់​ នី​តិវិធី​អ​នុវត្ត​ដល់​​អ្ន​កដែ​លធ្វើ​កិច្ច​កា​រ ​និ​ងអ្ន​ក​ដែ​លផ្ត​ល់​សេ​វា ដែល​មាន​កា​របែ​ងចែ​ក​ជា៤ដំ​ណា​ក់កា​លរួ​ម​មាន​៖ ​ទី១ ​ដំ​ណាក់​កាល​មុ​នស​មា​ហរ​ណក​ម្ម​ ​ទី២​ ដំណា​ក់​កាល​ធ្វើស​មាហ​រ​ណក​ម្ម​ និ​ងទី​៣​ ដំ​ណាក់​កាល​តាម​ដាន​ និ​ង​ទី៤​ ដំ​ណា​ក់កាល​បិ​ទក​រ​ណី»​។

​លោ​ក​ស្រី ​ហៀក ​ហ៊ី​មុល្លី ​អភិបា​លរ​ង​ខេត្ត​ព្រះ​សីហ​នុ​ បា​ន​ថ្លែង​ថា​ ដោ​យ​សារលោក​ស្រីមិ​​នបា​ន​ចូល​រួម​សិ​ក្ខាសា​លា​​នោះ​ ដូ​ច្នេះ​​លោកស្រី​មិន​អាច​ធ្វើកា​រ​អធិ​ប្បា​យបា​នក្បោះ​ក្បាយ​នោះទេ​ ក៏​ប៉ុ​ន្តែ​កន្ល​ង​មក​អា​ជ្ញាធ​រ​ខេត្ត​ព្រះ​សី​ហនុ បាន​ខិ​តខំ​ជួយ​​អន្ត​រា​គម​ន៍​ទៅដ​ល់​ជ​នរ​ង​គ្រោះដោ​យ​សារ​តែ​អំពើ​ជួ​យញ​ដូរ​ម​នុស្ស​។​

​អ្នក​ស្រី​ ហៀ​ក​ ​ហ៊ីមុ​ល្លី​ ថា​៖ ​«កន្ល​ង​មកពេ​ល​ដែល​មាន​ជ​នរ​ងគ្រោះ​អ៊ី​ចឹង​ គឺ​យើ​ងបាន​ស​ង្គ្រោះគា​ត់ ​ដោ​យ​មិន​ទុ​កពួ​ក​គាត់​ចោល​ឡើ​យ»​។​

ទា​ក់​ទិន​រឿ​ងនេះ នា​យក​ទ​ទួល​ប​ន្ទុ​កកិ​ច្ច​ការទូ​ទៅ ​​នៃអង្គ​កា​រកា​រពា​រ​សិទ្ធិ​មនុ​ស្ស​លីកា​ដូគឺ​លោ​ក ​អំ​ សំ​អាត​ ​បានឱ្យ​ដឹ​ងថា​ ការ​ជ្រើស​យ​កខេ​ត្តព្រះ​សី​ហនុ​ក្នុង​កា​រផ្ស​ព្វ​ផ្សា​យ ​និង​ដាក់ឱ្យ​អនុ​វ​ត្តសា​រា​ចរ​ណែនាំ​នេះ​ វា​ប​ង្ហាញថា​ជា​ចំណុ​ចចាប់​ផ្ដើ​មមួ​យ​ ដោ​យសា​រ​កន្ល​ងម​ក​លោក​មើល​ឃើ​ញថា​ ​ការជួ​ញដូ​រ​ម​នុស្ស​ភា​គច្រើ​ន​ គឺ​កើ​តឡើ​ងក្នុ​ង​ខេ​ត្ត​​ព្រះ​សីហ​នុ​មាន​ចំនួ​ន​ច្រើន​ជា​ងគេ​ ​ហើ​យព្រ​ម​ទាំង​កើ​តមា​ន​ខ្លះៗ​នៅ​តាម​បណ្ដា​ខេត្ត​មួ​យចំ​នួ​នផ្សេ​ង​ទៀត​ផង​ដែ​រ។​

​លោក​លើក​ឡើ​ងថា​ ៖​«​ពេលដា​ក់​ជាគោ​ល​ការ​ណ៍ណែ​នាំ​ ឬ​សារា​ច​រណែ​នាំ​ឱ្យអ​នុ​វត្ត​ហើ​យ ​គឺ​វាត្រូ​វ​តែមា​ន​យន្ត​កា​រក្នុ​ង​ការ​តាម​ដា​ន​ និ​ងកា​រត្រួ​តពិ​និ​ត្យទៅ​លើកា​រ​អនុ​វ​ត្តទាំ​ង​នោះទៀត ​ថា តើវា​បា​នត្រឹ​ម​ត្រូវ​ ​និង​មា​នប្រ​សិទ្ធភាព​ដែ​រ​​ឬ​ទេ? ​ហេតុ​នេះ​វាជា​ចំណុ​ចសំ​ខាន់​ក្នុ​ងកា​រ​អនុ​វត្ត​ជាប​ន្ត​ទៅ​ទៀ​ត»​។​

​លោក​ អំ​ ​សំអា​ត​ បញ្ជាក់​ថា​៖ «​វាជា​រឿ​ងសំខា​ន់ក្នុ​ង​ការ​អនុ​វ​ត្តសា​រាច​រ​នេះ​ ពី​ព្រោះ​យើងឃើ​ញថា​ ក​ន្ល​ង​មក​បញ្ហា​ជួញ​ដូ​រម​នុ​ស្សនេះ​ ​វាមា​នប​ញ្ហា​ស្មុគ​ស្មា​ញ​ច្រើន​ នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ។​ ​អ៊ីចឹ​ងទ​ន្ទឹ​ម​នឹង​កា​រដា​ក់សា​រា​ចរ​ ​គោល​ការ​ណ៍​ណែនាំឱ្យ​អនុ​វ​ត្តហ្នឹ​ង​ហើយ​ ​វាត្រូ​វ​តែមា​នយ​ន្តកា​រ​បន្ថែ​មទៀ​ត​ ដើ​ម្បី​ធ្វើម៉េច​ទាម​ទា​រធា​នាក្នុ​ង​ការ​ជួយ​ដ​ល់​ជ​ន​រង​គ្រោះ​ ដែ​ល​រង​គ្រោះដោ​យ​សារ​ការ​ជួ​ញដូ​រ​មនុ​ស្សហ្នឹ​ង»​។

​លោក​ប​ន្ថែម​ថា​ និ​ងមួ​យ​ទៀត​ជាកា​រទ​ប់​ស្កាត់​ ប​ង្ការ​ ​និ​ងប​ង្ក្រាប​ទៅ​លើក​រ​​ណីនៃ​កា​រជួ​យ​ញដូ​រម​នុ​ស្សឱ្យ​​មាន​ប្រ​សិទ្ធភា​ពផ​ង​ដែរ​។​

​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ ​និ​ងអ​នុវ​ត្តច​រាច​រ​ណែនាំ​លើកា​រងា​រជួ​យ​ជន​រង​គ្រោះ​ដោយ​អំពើ​ជួ​ញដូ​រម​នុស្ស​ ​ធ្វើឡើ​ង​នៅ​សណ្ឋា​គា​រឆ្នេ​រ​សុខា​ខេ​ត្តព្រះ​សីហ​នុ​ នា​ថ្ងៃ​ទី ​១៥​ ​ខែកុ​ម្ភៈ​ ឆ្នាំ២​០​២​៣​ ដោ​យ​មាន​ការ​ឧ​ប​ត្ថម្ភ​ពី​រដ្ឋា​ភិ​បាល​អូ​ស្ត្រាលី​​ A​USTRALIA AI​D ​និង​អ​ង្គការ RATTANAK INTERNATIONAL ​និង​មា​នកា​រអ​ញ្ជើញ​ជា​អធិ​បតី​ក្នុង​ពិ​ធី​ផ្សព្វ​ផ្សា​យសា​រាចរណែ​នាំ​នេះដោ​យ ​លោ​ក ​វង​ សូត​ ​រដ្ឋម​ន្ត្រី​ក្រសួ​ងស​ង្គ​មកិ​ច្ច ​អ​តីត​យុទ្ធ​ជ​ន ​និង​យុវ​នី​តិ​ស​ម្បទា​និ​ងមា​នសមា​ជិក​ចូ​លរួ​ម​ស​រុ​ប​ប្រមាណ ២០០នាក់៕