រតនគិរីៈមនុស្ស​ប្រុស​ស្រី​ចំនួន​ ១៥​ នាក់​ ត្រូវបាន​មេធាវី​ធានា​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន ​២ ថ្ងៃ ​ពាក់​ព័ន្ធ​ផលិត​ទឹកឃ្មុំ​ក្លែង​ក្លាយ​ ប្រព្រឹត្ត​នៅក្នុង​​ភូមិ​ជ័យ​ជ​ម្នះ​ សង្កាត់​ឡា​បាន​សៀក​ ក្រុង​បាន​លុង ខេត្ត​រតន​គិរី​ ​។

លោក ឆេ​ង សុខ​នី ជា​មេធាវី កា​រពារ​សិទ្ធិ​ឱ្យ​ជន​ទាំង​ ១៥​ នាក់ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១៩​ កុម្ភៈ​ថា កូនក្តី​របស់​លោក​ដែល​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​កាល​ពី​យប់​ថ្ងៃទី​ ១៥ ​កុម្ភៈ ​ពាក់​ព័ន្ធ​ការ​ផលិត​ទឹកឃ្មុំ​ក្លែង​ក្លាយ​នោះ ត្រូវបាន​លោក​ធានា​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​​កាល​ពី​ថ្ងៃទី ​១៧​ កុម្ភៈ​ បន្ទាប់​ពី​ឃាត់​ខ្លួន​បាន ​២ ​ថ្ងៃ​។ ​ការ​ធានា​នេះ​គឺ​ផ្អែក​តាម​ច្បាប់​ស្តីពី​កិច្ច​ការ​ពារ​អ្នក​ប្រើ​ប្រាស់​។​

លោក​ឱ្យ​ដឹង​ថា​៖ «​ការស្នើ​សុំ​ឱ្យមាន​ការដោះ​លែង​នេះ​គឺ​ខ្ញុំ​ធ្វើសំ​ណើ​ស្នើសុំ​ទៅ​ព្រះរាជ​អាជ្ញា​ និង​តាម​រយៈ​​លោក​ស្នងការ​ខេត្ត​ ហើយ​លោក​ព្រះរាជ​អាជ្ញា​បាន​ចារ និង​ឯកភា​ព​។​ដោយ​ផ្អែក​ទៅលើ​​មាត្រា ​១០​ និង​មាត្រា​ ៤១​ ច្បាប់​ស្តីពី​កិច្ច​ការ​ពារ​អ្នក​ប្រើប្រា​ស់​»​។​

លោក​បញ្ជាក់​ថា​៖ «​ការ​ណីនេះស​មត្ថកិ​ច្ច​មិន​មែន​ចាប់​ក្នុង​រង្វង់​គាត់​យក​ទៅល​ក់​ទេ​ តែ​ចាប់​ពេល​គាត់​កំពុង​ផលិត​។​រឿង​នេះ​ទៅ​ថ្ងៃ​ក្រោយ​បើ​តុលា​ការ​ថា ​ត្រូវ​បន្ត​នីតិ​វិធី​គឺ​យើង​ដំណើរការ​តាម​នីតិវិធី​។​ប៉ុន្តែ​រឿង​នេះ​អាច​នឹងមាន​ការអប់រំ​កែ​ប្រែ​កូនក្តី​ខ្ញុំ​។​ បើ​ថ្ងៃក្រោ​យ​តុលា​ការ​មាន​ការបន្ត​នីតិវិធី​ពួកគាត់​ គឺ​យើង​ដំណើរ​ការ​តាម​នីតិវិធី​ ​»​។​

បើតាម​ច្បាប់​ស្តីពី​កិច្ច​ការ​ពារ​អ្នក​ប្រើ​ប្រាស់​ត្រង់​មាត្រា​ ១០​ ចែង​ថា​ ការ​ប្រកួត​ប្រជែង​ដោយ​សុចរិត​សំដៅ​​ដល់​ការ​ប្រកួត​ប្រជែង​ឈរលើ​មូលដ្ឋាន​ថ្លៃ​ទាប​ គុណ​ភាព​ល្អ​និង​សេវា​ល្អ​ដោយ​ផ្អែកលើ​គោល​ការណ៍​និរ​ន្ត​រភាព​​ផ្នែក​សេដ្ឋកិច្ច​យូរ​អង្វែង និង​មិន​បំពាន​អំណាច​ឬ​ជំហរ​ឧត្តម​ភាព​ទីផ្សារ​។ ចំពោះ​មាត្រា​ ៤១ ​នៃ​ច្បាប់​ដដែល​នេះ ​អំពើ​មិន​សុច រិត​ទាក់​ទង​នឹង​ទំនិញ ​សេវា​ ឬ​កា​រអះអាង​ដោយ​បំភាន់​ ត្រូវ​ទទួល​ការ​ព្រមាន​ជា​លាយ​លក្ខណ៍អក្សរ​ចំពោះ​បុគ្គល​ណា​ដែល​ប្រព្រឹត្ត​អំពើ​មិន​សុចរិត​ពាក់​ព័ន្ធ​នឹង​ទំនិញ​ សេវា​ឬ​ការ​អះអាង​ដោយ​បំភាន់​ ដូច​មាន​ចែង​ក្នុង​មាត្រា ​៩ ​មាត្រា ​១០ ​មាត្រា ​១១ ​និង​មាត្រា ​១២​។

ក្នុងក​រណី​ទទួ​លរង​នូវ​ការព្រ​មាន​ជា​លាយ​លក្ខណ៍​អក្សរ​ម្តង​រួច​មក​ហើយ​នៅតែ​បន្ត​ប្រព្រឹត្ត​ល្មើស​តាម​កថា​ខណ្ឌ​ទី​១​ខាង​លើនេះ​​ ត្រូវ​ព្យួរ​ ដក​សិទ្ធិ ឬ​លុប​ចោល​​វិ​ញ្ញាប​ន​បត្រ​ចុះបញ្ជី​ពាណិជ្ជ​កម្ម ឬ​អាជ្ញា​ប័ណ្ណ​។​ ត្រូវ​ទទួល​ការ​​ពិន័យ​អន្តរកាល​ជា​ប្រាក់​មិន​លើស​ពី​ ២០​ ០០០​ ០០០ ​ចំពោះ​អំពើ​ល្មើស​នឹង​កថា​ខណ្ឌ​ទី​១ ​ខាង​លើនេះ​។​

ដោយ​ឡែក​លោក​ឧ​ត្ត​ម​សេនី​ត្រី​យ៍ នូវ ដា​រ៉ា ស្នង​ការរង​ទទួល​ផែន​សេដ្ឋកិ​ច្ច​នៃ​ស្នង​ការដ្ឋាន​នគ​របាល​ខេត្ត រតន​គិរី​ ឱ្យដឹង​នៅ​ថ្ងៃទី ​១៩​ កុម្ភៈ​ដែរ​ថា ​ករណីនេះ​ខាង​ព្រះរាជ​អាជ្ញា​បាន​អនុ​ញ្ញ​ត​ឱ្យ​អ្នក​ទាំង​ ១៥​ នាក់​ ​នោះ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​សិន​ ព្រោះថា​ពួកគេ​មាន​មេធាវី​ការពារ​សិទ្ធិ​។​ «​ប៉ុន្តែ​ទោះ​យ៉ាង​ណា​សមត្ថ​កិច្ច​យើង​នៅតែ​ដំណើ​រការ​នីតិ​វិធី និង​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ត​ទៀត​»​។​

លោក​បាន​រំឭក​ថា កាលពី​វេលា​ម៉ោង​ ៧​ យប់​ ថ្ងៃទី​ ១៥ ​ខែ កុម្ភៈ ឆ្នាំ ​២០២៣ ​កម្លាំង​សមត្ថ​កិច្ច​របស់​លោក ដោយមា​ន​បញ្ជា​ពី​ព្រះរាជ​អាជ្ញា​បាន​ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ទឹកឃ្មុំ​ក្លែង​ក្លាយ​ ១​ កន្លែង ​នៅ​ចំណុច​ផ្ទះសំ​ណាក់​យីហោ​ (​មិត្តភាព​សំណាង​ល្អ​) ស្ថិត​ក្នុង​ភូមិ​ជ័យ​ជម្នះ​ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតន​គិរី ។​ក្រោយ​ពេល​ឃាត់​ខ្លួន​ ពួក​គេបា​នប្រាប់​លោក​ថា​ ទើបតែ​ផលិត​ទឹកឃ្មុំ​ក្លែ​ងក្លាយ​បាន​៥​ថ្ងៃ​គត់​ ក៏ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​តែម្តង​។​ចំពោះ​ វត្ថុ​តាងដែលរ​កឃើញ​មាន​ម៉ូតូ​ចំនួន​ ១៥​ គ្រឿង ​ទឹកឃ្មុំ​ក្លែង​ក្លាយ​ផលិត​រួច​ប្រមាណ​ ២០០ ​លីត្រ​រួម​នឹងវត្ថុ​ធាតុ​ដើម​កែច្នៃ​ជា​ទឹក​ឃ្មុំ​មួយ​ចំនួន​ទៀត​៕