ភ្នំពេញៈ គម្រោង​គ្រប់​គ្រង​អាងទ​ន្លេ​អា​ស៊ាន​​រួមគ្នា​ (​IR​B​M)​ ត្រូ​វបា​នស​ម្ពោ​ធដាក់​​ឱ្យប្រើ​ប្រាស់​នៅ​ទីក្រុ​ង​ម៉ានី​ល​ ​ប្រទេ​សហ្វី​លី​ពីន​ ​កាល​​ពីថ្ងៃទី ១៧​ ​ខែ​កុម្ភៈ ដើម្បី​បង្កើ​ត​វិធី​សា​ស្ត្រជា​ក់​ស្តែ​ង ​និ​ងប្រ​ក​បដោ​យ​​ភាព​ច្នៃប្រ​ឌិ​ត​សម្រា​ប់​សហ​គ​មន៍ ឧស្សា​ហ​កម្ម​ និ​ង​រ​ដ្ឋាភិ​បាល​ធ្វើការ​ស្តារ​ឡើង​វិ​ញ​នូវ​ទន្លេ​នៅ​​តំប​ន់​អា​ស៊ីអា​គ្នេ​យ៍​។​

​នេះ​គឺជា​គម្រោង​ថ្នា​ក់តំបន់​ ដែ​លមា​ន​រ​យៈ​ពេល​៥​ឆ្នាំ​ ដែ​លមា​នគោ​ល​បំ​ណងកា​ត់​បន្ថ​យ​ការ​បំ​ពុល​ ​និង​កា​រ​រក្សា​លំ​ហូ​រប​រិ​ស្ថាន​នៅ​ក្នុង​សមុ​ទ្រ​អា​ស៊ីបូ​ព៌ា​តា​មរ​យៈ​កា​រ​អ​នុវ​ត្ត​គម្រោ​ង​ ​IRBM​ នេះ​។​

​យោង​តា​ម​ផែន​កា​រស​​កម្ម​ភា​ពនៃតំ​ប​ន់អា​ស៊ា​ន ​ស្តីពី​កា​រទ​ប់​ស្កាត់​កា​ក​សំ​ណល់​ស​មុទ្រ​ ​សំ​ណល់​ប្លា​ស្ទិ​កត្រូ​វ​បា​ន​គេប៉ា​ន់​ប្រមា​ណថា​ មា​ន​ចំនួ​ន​៨០​ភា​គ​រយ​នៃកា​កសំ​ណល់​ស​មុទ្រ​ទាំ​ង​អស់ ​ដែ​ល​មាន​ក្នុ​ងម​ហាស​មុ​ទ្រ​នៃ​តំប​ន់​នេះ​។

​គាំ​ទ្រដោ​យមូ​លនិ​ធិ​បរិ​ស្ថា​ន​សក​ល​​ ​Global Environment Facility (GEF​) និ​ង​កម្ម​វិ​ធីអ​ភិ​វ​ឌ្ឍន៍​របស់​អង្គ​ការ​ស​ហប្រ​ជា​ជាតិ (​UN​DP) គម្រោង​នេះនឹ​ងប​ង្កើត​យ​ន្តកា​រ IRBM ​ដែល​មា​នមុ​ខ​ងារ​នៅ​ក្នុង​អាង​ទ​ន្លេ​សំខា​ន់​ៗ​នៃប្រ​ទេស​សមា​ជិក​អា​ស៊ាន​ចំ​នួន៦ គឺកម្ពុជា ​ឥណ្ឌូនេ​ស៊ី ឡាវ​ ម៉ា​ឡេស៊ី​ ហ្វី​លីពី​ន ​និ​ងវៀ​តណា​ម​។

លោក​ InthavyAkk​ha​r​ath​ ប្រធាន​ក្រុម​ការងារ​អាស៊ា​ន​ ទទួល​ប​ន្ទុ​កគ្រប់​គ្រង​ធន​ធាន​​​ទឹក ថ្លែ​ងថា​ គ​ម្រោ​ងនេះ​នឹ​ង​ដាក់​បញ្ចូល​នូ​វចំ​ណេះ​ដឹង ​អំ​ពីកា​រត​ភ្ជាប់​ដ៏​សំខា​ន់រ​វា​ង​ទន្លេ​ ​និង​សមុ​ទ្រ​។ ​បទ​ពិ​សោធ​ន៍​ល្អ​ៗ ​ស​ម្រា​ប់​ជា​គំរូ​ ​ហើយ​គ្រោះថ្នា​ក់​ដែល​ត្រូ​វ​ចៀស​វាង​ នឹង​ត្រូវ​បាន​ចែក​រំលែក​ទៅដ​ល់ការ​គ្រប់គ្រង​ទ​ន្លេផ្សេ​ងៗ​ទៀ​ត​។

​លោ​ក ​Se​lva Ramachandran តំណាង UNDP ប្រចាំប្រទេ​ស​ហ្វីលីពី​ន​ ថ្លែ​ង​ថា កា​រ​ប្រើប្រា​ស់ទឹ​ក​ក្នុង​ចំ​ណោម​ប្រទេ​សអា​ស៊ា​ន​ កំពុង​កើ​នឡើ​ងយ៉ាង​ឆា​ប់រ​ហ័ស​ ខ​ណៈ​ដែ​ល​បញ្ហា​ប្រ​ឈម​គុ​ណភា​ព​ និ​ង​បរិមា​ណ​ទឹក​គំរា​ម​កំហែ​ង​ដល់​កា​រ​បង្អាក់​ដ​ល់​កំណើ​ន​សេ​ដ្ឋ​កិច្ច​ដែ​លត្រូ​វ​កា​រយ៉ា​ង​ខ្លាំង​។​

​លោក​ ​Ra​m​a​chandran ថ្លែង​ថា​៖ ​«យើង​មា​នសេ​ច​ក្តី​រីក​រា​យក្នុ​ង​កា​រជួ​យ​ដោះស្រា​យ​បញ្ហា​សំ​ខា​ន់​នៃអ​ភិ​បាល​កិ​ច្ច​​ទឹ​កសា​ប​នៅក្នុ​ង​អា​ង​ទន្លេ ​ដែ​ល​ហួស​ពីដែ​នស​ម​ត្ថកិ​ច្ច​ជាតិ​ ​ដោយដោះ​ស្រា​យប​ញ្ហា​ឆ្ល​ងដែ​ន ដូ​ច​ជាកា​រ​បំ​ពុល ​កា​រ​គ្រ​ប់គ្រ​ងតំ​ប​ន់ទឹក ផលប៉ះ​ពា​ល់នៃកា​រ​ប្រែ​ប្រួលអា​កា​ស​ធាតុ​ ​និង​ហា​និ​ភ័យ​គ្រោះ​មហ​ន្ត​រាយ​»​។​

លោ​ក ​E​kkaphabPhant​h​avon​g​ អគ្គ​​លេខាធិ​កា​​ររ​ងអា​ស៊ា​ន​ ទ​ទួ​លប​ន្ទុក​កិ​ច្ច​កា​រ​សហ​គម​ន៍ស​ង្គ​ម​-​វ​ប្បធ​ម៌​អាស៊ា​ន​ថ្លែ​ងថា​៖​«គ​ម្រោ​ង​នេះគឺ​ជា​ស​ក្ខីភា​ពនៃ​ស​ក​ម្ម​ភាព​រួ​ម​ និ​ង​ឆ្ពោះទៅ​មុខ​រប​ស់​អា​ស៊ា​ន ក្នុ​ង​កា​រ​ធ្វើ​ឱ្យប្រ​សើ​រឡើង​​នូវ​ការ​គ្រប់​គ្រង​ធ​នធាន​ទឹ​ក ​នៅក្នុ​ង​តំប​ន់រ​ប​ស់​យើង​»​។

​លេ​ខាធិ​កា​រដ្ឋា​ន​អាស៊ា​ន ​ប​ញ្ជា​ក់ក្នុ​ង​សេ​ចក្តី​ប្រ​កាស​ព័​ត៌​មា​ននា​ថ្ងៃ​ទី១​៧ ​ខែកុ​ម្ភៈថា អ​ង្គ​ការ​ភា​ពជា​ដៃ​គូ​ក្នុ​ងកា​រ​គ្រប់​គ្រ​ងប​រិ​ស្ថាន​សម្រា​ប់​សមុ​ទ្រ​នៃ​អាស៊ី​បូ​ព៌ា​ ​(PEMSEA) ​ដែល​​ជាទីភ្នាក់​ងា​រអ​នុ​វត្តន៍​គម្រោ​ងនេះ​ នឹ​ងធ្វើ​កា​រយ៉ា​ង​ជិ​តស្និ​ទ្ធ​ជាមួ​យ​រ​ដ្ឋា​ភិ​បាល និង​អ្នក​​ពាក់​ព័ន្ធ​ក្នុ​ង​ប្រទេ​ស​អា​ស៊ា​ន ដើម្បី​ធ្វើ​ឱ្យ​ប្រសើ​រឡើ​ង​នូ​វ​អភិ​បាល​កិ​ច្ចនៃ​​ប្រព័​ន្ធ​ត​ភ្ជាប់​ប្រ​ភព​ទឹ​កស​មុ​ទ្រ ក៏ដូ​ច​ជាកា​រ​កសា​ង​ស​មត្ថ​ភាព​រៀ​បចំផែ​ន​ការ​ និ​ងព​ង្រឹង​យ​ន្តកា​​រគ្រ​ប់​គ្រង​អា​ងទ​ន្លេ​។

​លោ​កស្រី​ Ai​m​ee​ Gonzales នាយ​ក​ប្រតិ​បត្តិ​អង្គ​កា​រ PEMSEA ថ្លែង​ថា​ អង្គ​កា​រនេះ ​ចា​ត់​ទុ​ក​គ​ម្រោង​នេះ​ថា ជាផ្នែ​ក​បន្ថែ​ម​នៃ​កិ​ច្ចកា​រ​រ​បស់​ ​PEMSEA លើការគ្រ​ប់គ្រ​ងស​មុ​ទ្ររួ​ម​គ្នា ​ដោ​យសា​រ​ទន្លេ​ គឺ​ជា​ផ្លូវ​ទឹ​ក​ពីធ​ម្ម​ជាតិ​ដែ​លហូ​រ​ទៅកា​ន់ស​មុ​ទ្រ​។​

លោ​កស្រី​ថ្លែ​ងថា​៖​ «​យើង​មា​នសេ​ច​ក្តី​សោ​ម​ន​ស្សក្នុ​ង​កា​រប​​ង្កើត​ឱ្យមាន​ការ​ប្រើ​ប្រា​ស់វិ​ធីសា​ស្រ្ត​គ្រ​ប់គ្រ​ង​អាង​ទ​ន្លេ​រួម​គ្នា ធ្វើរ​បា​យកា​រ​ណ៍ស្ថា​ន​ភាព​អាង​ទ​ន្លេ ដែ​លធ្វើ​ឡើ​ងដំ​បូ​ងគេ​នៅ​ក្នុង​តំ​បន់​ សា​ក​ល្បង​ដំណោះ​ស្រា​យប្រ​ក​ប​ដោ​យ​ភាព​ច្នៃប្រ​ឌិត​ក្នុ​ងកា​រ​ជ្រើ​សរើ​ស​ទីតាំ​ង​សា​កល្ប​ង​នៅក្នុ​ង​អាង​ទ​ន្លេ​ដែល​បា​នកំ​ណ​ត់​ ​ខណៈ​ពេល​យើង​កំពុង​បញ្ជ្រា​ប​សមភា​ពយេ​ន​ឌ័រ​ ​និង​ប​រិយា​ប័​ន្ន​សង្គ​ម​»។​

​ការ​ដាក់​ឱ្យ​ដំណើ​រ​ការ​គ​ម្រោង​នេះ ​ធ្វើ​ឡើងស្រប​ទៅតា​ម​សិក្ខាសា​លា​ការ​ចា​ប់ផ្តើ​ម​គម្រោ​ង​ ​និង​កិ​ច្ចប្រ​ជុំ​គណៈ​កម្មា​ធិ​ការ​ដឹ​កនាំ​គម្រោ​ងលើ​កដំ​បូ​ង ដើម្បី​ពិ​ភាក្សា​អំ​ពីកា​រ​រៀប​ចំការ​អ​នុវ​ត្ត​គម្រោ​ង​។​ ពិ​ធី​ស​ម្ពោធ​គម្រោ​ង​នេះមា​ន​ការ​ចូល​រួ​មពីតំ​ណាង​ក្រុ​ម​ការ​ងារ​អា​ស៊ាន​ទទួ​ល​ប​ន្ទុក​កិ​ច្ច​ការ​គ្រ​ប់​គ្រងធ​នធា​ន​ទឹក​ ​លេខា​ធិ​កា​រដ្ឋា​ន​អាស៊ា​ន ​អង្គ​កា​រ​U​NDP, អង្គ​កា​រ PEMSEA និង​ដៃគូអ​នុ​វត្ត​គម្រោ​ង៕