ភ្នំពេញៈ​ ក្រសួង​សុខាភិ​បាល​កម្ពុជា​ប្រកាស​ថា​មិន​មាន​រ​កឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ ១៩ ថ្មី​បន្ថែម​ទៀត​នៅ​ថ្ងៃនេះ​ ខណៈ​អ្នកជា​សះ​ស្បើយ​ថ្មី​មានម្នាក់ និង​គ្មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ឡើយ​។

​សេចក្តី​ប្រកាស​ព័ត៌មា​ន​របស់​ក្រសួង​សុខាភិ​បាលនៅ​ថ្ងៃទី ​២០ ​ខែកុម្ភៈ​ បាន​ឱ្យដឹង​ថា ក្រសួង​មិនមាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ ១៩ ទេ ប៉ុន្តែ​មាន​អ្នក​ជា​សះស្បើ​យ​ថ្មី​មាន​ម្នាក់ និង​មិ​មាន​ករណី​ស្លាប់​ថ្មី​ទេ​។

​គិត​ត្រឹម​ថ្ងៃទី២០ ខែកុម្ភៈ ​កម្ពុជា​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ​១៣៨ ៧០៨នាក់ ​ចំណែក​ករណី​ជា​សះស្បើយ​សរុប ១៣៥ ៦៤៨ នាក់ និងករណី​ស្លាប់​សរុប ៣ ០៥៦​ នាក់​។ រីឯ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន ​២១ ២៤៤នា​ក់ និង​ករណី​អូ​មី​ក្រុង​ឆ្លង​ក្នុង​សហគ​មន៍​មាន ១៦ ៨៨០នាក់​៕