
សាលាអន្តរជាតិ វេសវីយូកម្ពុជា នឹងរៀបចំការប្រកួតប្រជែងគណិតវិទ្យាអាមេរិក (AMC) នៅថ្ងៃសៅរ៍ ទី ១៨ ខែមីនា ឆ្នាំ ២០២៣ ខាងមុខ នៅសាលាអន្តរជាតិ វេសវីយូ កម្ពុជាផ្ទាល់តែម្តង ដោយការប្រកួតប្រជែងនេះនឹងបើកទទួលចុះឈ្មោះជាសាធារណៈសម្រាប់សិស្សពីថ្នាក់ទី៤ ដល់ទី១០។ ការប្រកួតប្រជែងគណិតវិទ្យាអាមេរិកកាំងត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់តាមរយៈប្រពន្ធ័ធ្វើតេស្ត NWEA MAP ដែលត្រូវបានទទួលស្គាល់ដោយសាលាអន្តរជាតិល្បីៗជា ច្រើនចំនួន ១៤៥ ប្រទេសនៅទូទាំងពិភពលោក។
ក្នុងឆ្នាំ ២០២២ កន្លងទៅ AMC បានទទួលការគាំទ្រ និងការទទួលស្គាល់យ៉ាងច្រើនពីមាតាបិតា សម្រាប់អត្ថប្រយោជន៍របស់កម្មវិធីនេះក្នុងការលើកទឹកចិត្តសិស្សានុសិស្សក្នុងការរៀនគណិតវិទ្យាទាំងមុននិងក្រោយការប្រកួត ក៏ដូចជាការរៀបចំការកម្មវិធីប្រកួតប្រជែងជារួម។ សិស្សានុសិស្សយ៉ាងច្រើនកុះករបានចូលរួមប្រកួតប្រជែង ក្នុងនោះក៏មានមកពីសាលាអន្តរជាតិ វេសវីយូ កម្ពុជា, ក៏ដូចជាមកពីសាលាជាតិ និងអន្តរជាតិល្បីៗ ចំនួន ៣៣ ផ្សេងទៀត។
ការចុះឈ្មោះប្រកួត គឺមានភាពងាយស្រួលដោយគ្រាន់តែធ្វើការស្កេន QR Code ឬទំនាក់ទំនងមកកាន់ទូរស័ព្ទខាងក្រោម។ សូមចុះឈ្មោះមុនថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ ដើម្បីទទួលបានការចុះឈ្មោះដោយមិនគិតថ្លៃដោយគ្រាន់តែធ្វើការចែករំលែកការបង្ហោះផ្សាយការប្រកួតប្រជែងគណិតវិទ្យាអាមេរិក នៅលើគេហទំព័រផ្សព្វផ្សាយហ្វេសប៊ុកផ្លូវការរបស់សាលាអន្តរជាតិ វេសវីយូ កម្ពុជាប៉ុណ្ណោះ។
បេក្ខជន ៧០% ដែលប្រឡងបានពិន្ទុខ្ពស់ជាងគេ នឹងទទួលបានជយលាភីមានដូចជា មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ និងបណ្ណសរសើរ តាមកម្រិតសមត្ថភាពរបស់ប្អូនៗ។ សិស្សា-នុសិស្សក៏នឹងមានឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅសាលាអន្តរជាតិ វេសវីយូ កម្ពុជា។ បេក្ខជនត្រូវនាំយកកុំព្យូទ័រយួរដៃផ្ទាល់ខ្លួន ដែលដំណើរការ Microsoft Windows (មិនមែន MacBook) ហើយពួកគេនឹងតម្រូវឱ្យចេះប្រើប្រាស់កុំព្យូទ័រយួរដៃរបស់គេក្នុងពេលប្រឡងនៅថ្ងៃប្រកួតប្រជែង។
កាលបរិច្ឆេទសំខាន់ៗ៖
• ការចុះឈ្មោះនឹងបើកសម្រាប់ សិស្សទាំងអស់ចាប់ពីថ្នាក់ទី៤ ដល់ថ្នាក់ទី១០។
• ថ្លៃចុះឈ្មោះដំបូងគឺ $៣០ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
• តម្លៃចុះឈ្មោះយឺតគឺ $៤០ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣។
• កាលបរិច្ឆេទប្រកួតគឺថ្ងៃសៅរ៍ ទី ១៨ ខែមីនា ឆ្នាំ ២០២៣។
• ការចុះឈ្មោះនឹងត្រូវបិទនៅម៉ោង ៤ រសៀល ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣។
សម្រាប់ការចុះឈ្មោះ/ព័ត៌មាន សូមទំនាក់ទំនងមកកាន់លេខ 095 666 952 / 095 888 060 / 095 223 016៕