
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកាលពីពេលកន្លងមក ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជាប្រកាសរកមិនឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីន្ថែមទៀតទេនៅថ្ងៃនេះ ខណៈអ្នកជាសះស្បើយ និងអ្នកស្លាប់ដោយសារជំងឺនេះក៏គ្មានដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ២៧ ខែកុម្ភៈ បានឱ្យដឹងថា កម្ពុជាគ្មានករណីឆ្លងថ្មី គ្មានករណីស្លាប់ថ្មី និងគ្មានករណីជាសះស្បើយថ្មីដោយជំងឺកូវីដ១៩ទេ។
គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ករណីឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន ១៣៨ ៧១៥នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៥ ៦៥២នាក់ និងករណីស្លាប់សរុប ៣ ០៥៦នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៤៤នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន ១៦ ៨៨៧នាក់៕