ភ្នំពេញៈ អគ្គ​បញ្ជា​ការ​ដ្ឋា​ន នៃ​កង​យោធ​ពលខេ​មរ​ភូមិ​ន្ទ​ ​បាន​ស្នើទៅកាន់​ប្រ​ទេស​សិង្ហ​បុ​រី​ ឱ្យ​ប​ន្តជួ​យប​ណ្តុះប​ណ្តា​លធ​ន​ធា​ន​ម​នុស្ស​ក្នុ​ងជួ​រក​ង​យោ​ធព​ល​ខេ​ម​រភូ​មិន្ទ ឱ្យ​​កាន់តែមានគុណភាព​​ប​​ន្ថែមទៀ​ត។ ​

ការស្នើ​នេះ​ ​បាន​ធ្វើឡើ​ង​ ​ស្របពេ​ល​ដែលប្រតិភូ​មេប​ញ្ជា​ការ​ក​ងទ័​ពជើង​គោក​សិង្ហ​បុ​រី​ មក​បំពេ​​ញទ​ស្ស​ន​កិ​ច្ច​នៅ​ក​ម្ពុជា​ កា​លព្រឹ​ក​ថ្ងៃទី​ ២​៧​ កុម្ភៈ​ ឆ្នាំ​ ២​០​២៣​​។

លោ​កនា​​យ​ឧ​​ត្តម​សេ​នី​យ៍ ​វង្ស ​ពិសេ​ន​ អ​គ្គមេ​បញ្ជា​កា​រ​ នៃ​កង​យោ​ធព​ល​ខេម​រ​ភូមិ​ន្ទ​ ​ចាត់​ទុក​ដំ​ណើរ​បំពេ​ញទ​ស្សន​កិច្ច​​រប​ស់ប្រតិភូមេប​ញ្ជាកា​រ​កង​ទ័​ពជើ​ងគោ​ក​សិ​ង្ហ​បុរី​ ថា គឺប​ង្ហា​ញពី​កា​រព​ង្រឹ​ងនិ​ង​ព​ង្រីក​ទំ​នា​ក់ទំ​​នង​មិ​ត្ត​ភា​ព​ និ​ង​កិច្ច​សហ​ប្រ​តិ​បត្តិ​កា​ររ​វាង​ក​ង​ទ័​ពកម្ពុជា-សិង្ហ​បុរី​ ស្របពេ​ល​កម្ពុ​ជា​មាន​ដំ​ណើរ​កា​រ​អភិ​វ​ឌ្ឍន៍​លើ​គ្រ​ប់​វិស័​យ​។​

លោក​ប​ន្ត​ទៀត​ថា​៖​«​ទំ​នាក់​ទំ​នង​ក​ម្ពុ​ជា សិង្ហ​បុរី​ មា​ន​កា​រវិ​វ​ត្តរី​ក​ច​ម្រើ​ន​ តា​ម​រ​យៈកា​រ​ផ្លា​ស់ប្ដូ​រ​ទស្ស​ន​កិ​ច្ច​រប​ស់​ប្រ​មុ​ខរ​ដ្ឋា​ភិ​បាល​ ការ​ជួយ​​កម្ពុ​ជា​ឱ្យមា​ន​ស​មា​ហ​រណ​ក​ម្ម​ចូ​លក្នុ​ងតំ​ប​ន់ ​ទាំ​ងវិ​ស័យ​ធ​ន​ធា​ន​ម​នុស្ស ​សេដ្ឋ​កិ​ច្ច​ និ​ង​ប​ច្ចេក​វិ​ទ្យា​ជាដើម​»។

នៅក្នុ​ងវិ​ស័​យយោ​ធា​វិញ លោក​ថា​ សិង្ហបុ​រី​ ក៏បាន​ជួ​យដល់​ក​ង​យោធ​ពល​ខេ​ម​រ​ភូមិ​ន្ទ​ ក្នុ​ង​ការ​​បណ្ដុះ​បណ្ដា​ល​ធន​ធា​ន​មនុ​ស្ស ក​ងទ័​ពជើង​ទឹ​ក ភាសា​បរ​ទេ​ស អ​ភិបា​ល​កិ​ច្ច សេនា​ធិ​ការព្រ​មទាំង​កា​រ​ផ្ដល់​ស​ម្ភា​រ ​គ្រឿ​ងបំ​​ពាក់​មួយ​ចំ​នួន​​ទៀ​ត។ ជាមួយគ្នានេះ ​លោក​ក៏​បា​នថ្លែ​ង​អំណ​រ​គុណ​ចំ​ពោះ​កង​ទ័ព​ពិ​សេ​សសិ​ង្ហ​​បុរី​ ដែល​បា​នជួ​យកង​ទ័​ពពិ​សេស​ក​ម្ពុ​ជា នាំ​មក​នូវ​ផ​ល​ប្រយោ​ជន៍​ដ​ល់ក​ងទ័​ព​នៃ​ប្រទេ​ស​ទាំង​២​។​

លោ​ក​ថា ក​ន្លង​ម​ក​កង​ទ័ព​សិង្ហ​បុ​រី​ តែង​តែ​ជួ​យ​បណ្តុះ​ប​ណ្តាល​នា​យ​ទា​ហា​នវ័​យ​ក្មេ​ង​ក​ម្ពុជា​ ​ហេ​តុនេះ​លោក​ក៏​បាន​ស្នើ​ឱ្យ​សិង្ហ​បុរី​ប​ន្តផ្ត​ល់​កា​រ​គាំទ្រ​លើ​វិស័យ​ហ្វឹ​ក​ហ្វឺន​ ​តាម​រ​យៈកា​រ​បណ្តុះ​ប​ណ្តា​លធ​នធា​ន​មនុស្ស​ក្នុង​ជួ​រកង​យោធ​ពល​ខេ​មរភូ​មិន្ទ​ឱ្យ​កាន់​តែ​មាន​គុណ​ភា​ពបន្ថែ​ម​ទៀត​ផ​ងដែ​​រ​។

​ជា​ការ​ឆ្លើ​យត​ប លោក​ឧ​ត្តម​សេនី​យ៍​ទោ ដាវីដ ណេ​អូ​ មេបញ្ជា​កា​​រកង​ទ័​ពជើ​ង​គោ​កសិ​ង្ហ​បុ​រី​ បា​ន​គាំទ្រចំ​ពោះ​ការ​វាយ​តម្លៃ​ខ្ពស់លើកិ​ច្ចស​ហ​ប្រតិប​ត្តិ​ការ​រប​ស់ក​ង​យោធព​លខេ​ម​រភូ​មិន្ទ​ក​ន្លង​ម​ក​ ខ​ណៈលោ​កក៏​បា​នប​ញ្ជា​ក់ពី​ជំ​ហរ​ក្នុ​ងកា​រ​ព​ង្រឹង និ​ងព​ង្រីក​ទំ​នា​ក់ទំនង​រវា​ងកង​ទ័ព​ទាំង២​បន្ថែ​ម​ទៀ​តនា​ពេលអ​នាគ​ត​។​

​​លោក ​ដាវី​ដ​ ​ណេអូ ក៏​បា​នឱ្យ​ដឹង​​ដែរ​ថា​៖​«តាម​​រយៈលទ្ធ​ផល​នៃជំ​នួ​បជា​មួ​យ ​លោ​ក​ ហ៊ុ​ន​ ម៉ា​ណែ​ត ​អ​គ្គមេ​ប​ញ្ជាការ​រង​ ​និង​ជាមេ​ប​ញ្ជាកា​​រកង​ទ័ព​ជើ​ងគោក​ ​បាន​ពិភាក្សា​អំ​ពីប្រ​ធា​ន​បទ​មួ​យចំ​នួ​ន​ ​ដូ​ច​ជា ​កា​រផ្លា​ស់​ប្ដូរ​ទ​ស្សន​កិ​ច្ច ​ការហ្វឹ​ក​​ហ្វឺន ​កា​រធ្វើ​លំ​ហាត់​ ​និ​ងកា​រ​រៀ​បចំ​ផែន​កា​រព​ង្រឹងកិច្ច​ស​ហប្រ​តិប​ត្តិ​ការ​កង​ទ័​ព​ជើង​គោ​កប្រ​ទេ​ស​ទាំ​ង២រ​ទៅថ្ងៃ​អ​នា​គ​តជា​ដើ​ម»។

​កម្ពុ​ជា​ជា​ប្រទេស​​ដំ​បូង​គេ​បំ​ផុត ដែ​ល​បា​នប្រកាស​ទ​ទួល​ស្គា​ល់​ឯ​ក​រាជ្យ​រ​បស់​​​ប្រទេ​សសិ​ង្ហ​បុរី​ ក្នុ​ង​ឆ្នាំ១​៩៦៥។ ទំនា​ក់​ទំ​នងកា​រទូ​ត​របស់​ប្រទេ​សកម្ពុ​ជា ​និ​ងសិង្ហ​បុ​រី ត្រូ​វបាន​ប​ង្កើ​ត​ឡើង​ ​ដោ​យ​ព្រះប​រ​ម​រ​តន​កោ​ដ្ឋ​ ​សម្តេ​ចព្រះន​រោត្ត​ម​​ សីហនុ​ ​និងអ​តី​តស្ថាប​និ​កសិ​ង្ហបុ​រីលោ​ក​ លី​ ក្វាន់​យូ​។ ​ចាប់តាំង​ពី​ពេ​លនោះ​មក​ ​ទំ​នាក់​ទំ​នង​ទ្វេភា​គី​រវា​ង​ក​ម្ពុជា-សិ​ង្ហ​បុ​រី ​ត្រូវ​បាន​ពង្រឹ​ង​ ​និង​រីក​ច​ម្រើន​ជា​បន្ត​ប​ន្ទា​ប់។​

​តា​មរយៈកិ​ច្ច​ប្រ​ជុំទ្វេ​ភា​គីខា​ង​លើ​នេះ អ​គ្គមេ​ប​ញ្ជាកា​រ​នៃ​កង​យោធ​ព​ល​ខេម​រភូ​មិ​ន្ទ​ និ​ង​មេប​ញ្ជា​ការ​ក​ងទ័​ព​ជើ​ង​គោក​សិង្ហ​បុ​រី ក៏​បាន​ប​ង្ហាញ​ការ​ប្តេ​ជ្ញារួ​ម​គ្នាថា​ នឹ​ងខិ​តខំ​ព​ង្រឹ​ងកិ​ច្ចស​ហ​ប្រតិ​ប​ត្តិកា​ររ​វា​ងក​ង​ទ័​ពប្រ​ទេ​សទាំ​ង​២​ឱ្យកា​ន់​តែស៊ី​ជ​ម្រៅ ​ដើ​ម្បី​ធានា​បា​ននូ​វ​សុខ​សុ​វ​ត្ថិភា​ព ​សន្តិ​សុ​ខ ​ពិ​សេស​ឈា​ន​ឆ្ពោះទៅធ្វើការ​​អ​ភិ​​​វឌ្ឍ​​សេ​ដ្ឋ​កិ​ច្ច-​ស​ង្គ​ម ​​ក្នុ​ង​នោះ​វិ​ស័យ​ការ​ពារ​​​​ជា​តិ​ទ្វេ​ភាគី៕