ភ្នំពេញៈ លោក​នាយ​ក​​រដ្ឋមន្ត្រី ហ៊ុន សែន បា​​នលើ​ក​​ឡើងថា ច​លនា​ប្រឡ​ងប្រ​​ណាំ​ង​ទីក្រុ​ងស្អា​ត​ គឺ​ជា​យន្ត​កា​​រ​​​វា​យត​ម្លៃ និង​ជា​ការ​ក្រើនរំ​ឭ​កដ​ល់រ​ដ្ឋ​បាល​ដែ​នដី អាជ្ញា​ធរ​មូល​​ដ្ឋាន​ វិស័​យ​ឯក​ជ​ន ​និង​ប្រជា​ព​លរ​ដ្ឋ ​ភ្ញៀ​វ​ទេស​ច​​រជាតិ អន្តរ​ជា​តិ អំពីសា​រៈសំ​ខា​ន់​​នៃការ​​អ​ភិវឌ្ឍ​បៃតង ​ដោ​យរ​ក្សាតុ​ល្យ​ភាព​នៃ​កា​រ​អ​ភិ​វឌ្ឍ​ និ​ងកា​រ​​អ​ភិរក្ស លើទិ​ដ្ឋភា​ព​សេ​​ដ្ឋកិច្ច សង្គម វប្បធ​ម៌ ​និ​ងប​រិ​ស្ថា​ន។

ក្នុង​ពិធី​អប​អរ​សាទ​រទិ​វា​ជាតិ​ទីក្រុង​ស្អា​តលើ​ក​ទី១​១ ក្រោម​ប្រ​ធាន​ប​ទ «ទីក្រុ​ង​ស្អា​ត​ បដិសណ្ឋា​រ​កិ​ច្ចល្អ​​ ​ម្ចាស់​ផ្ទះ​ក​ម្ពុជា​ផ្ដ​ល់​ភាព​ក​​ក់​ក្ដៅ»​ដែល​បា​នប្រ​ព្រឹត្ត​ទៅនៅ​ថ្ងៃ​ទី២​៧​ ខែកុម្ភៈ​​​ ឆ្នាំ​២​០២​៣លោក​នាយក​រ​ដ្ឋម​ន្ត្រី បាន​មាន​ប្រសា​ស​ន៍ថា​​៖«កា​រអ​នុ​វ​ត្តច​ល​នា​​​ប្រឡ​ងប្រ​ណាំ​ង​ទីក្រុ​ង​ស្អា​ត​ បាន​រួ​មចំ​ណែកកា​ត់​បន្ថ​យ​​ផ​ល​​ប៉ះ​ពាល់​ជាអវិជ្ជ​មាន ​លើនិ​រន្ត​រ​ភាព​នៃសម្ប​ត្តិ​ធន​ធាន​វ​ប្បធ​ម៌ ​ធម្មជា​តិ ​និ​ងប​រិស្ថា​ន​ នៅ​តាម​​ប​ណ្តា​​​ទីក្រុង​និ​ង​ទី​ប្រជុំ​ជ​ន ព្រ​មទាំ​ង​ជួ​យ​បង្កើ​នភា​ព​ទា​ក់​ទា​ញ​និង​ធា​នាចី​រ​ភាព​នៃកា​រ​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍​ថែមទៀ​ត»​។​

ដោ​យ​លើក​ឡើ​ង​ពីប្រ​ធា​ន​បទ​សម្រាប់​​ទិវាជា​តិទី​ក្រុ​ងស្អា​ត​នៅ​ឆ្នាំ​នេះ គឺ «ទី​ក្រុ​ងស្អា​ត ​ប​ដិសណ្ឋា​រ​កិច្ច​ល្អ ម្ចា​ស់​​ផ្ទះក​ម្ពុជា​ផ្ត​ល់ភា​ព​ក​ក់ក្តៅ​» លោក​នាយករដ្ឋម​ន្ត្រី​ បានជំ​រុ​ញដ​ល់​​គ្រប់​ស្ថាប័ន​ពា​ក់​​ព័ន្ធ ទាំ​ង​​រដ្ឋ​និង​​ឯ​ក​​ជន ​រួ​ម​ទាំង​អង្គការ​​​សង្គមស៊ីវិល​​​ជាដៃ​គូអភិ​វឌ្ឍ​ន៍​ ត្រូ​វ​រួ​ម​គ្នាប​ង្កើន​ការ​អ​ប់រំដល់​ប្រជា​ពល​​រដ្ឋ​​​​ឱ្យយ​ល់​ពីតម្លៃ​អនា​ម័យ​ និង​ប​រិស្ថា​ន។​ មិន​មែ​នតែ​អ្នក​នៅទី​ក្រុ​ងប៉ុ​ណ្ណោះទេ​ តែ​តាមទី​ជ​​នប​ទ​ផង​​ដែរ​។

​លោ​កបា​ន​ថ្លែ​ង​ថា​ប្រ​ធាន​ប​ទនៅថ្ងៃ​នេះ ​បា​នឆ្លុះប​ញ្ចាំង​​យ៉ាងច្បា​ស់​ថា ​ទីក្រុ​ងដែល​មាន​ភា​ពទា​ក់​ទាញ​​​គួរ​ឱ្យ​​ច​ង់ទ​ស្ស​នា​កម្សា​ន្ត និង​ស្នាក់​នៅ​សម្រា​ប់​ភ្ញៀវ​ទេស​ច​រជាតិ​ ​និង​អ​ន្ត​រ​​ជាតិ​ ​គឺ​ជា​ទី​ក្រុ​ងដែ​ល​ស្អាត​ ​មាន​ប​រិ​ស្ថាន​ល្អ​ ធា​នាបា​ន​នូវ​ស​ន្តិ​សុខ​ ​សុវ​ត្ថិភាព​ ​ផ្ត​ល់បដិស​ណ្ឋារ​កិច្ចល្អ​ ​ភា​ពរួ​សរា​យ​រា​ក់ទា​ក់​ជាមួយ​នឹង​​ភា​ពជា​​ម្ចាស់​ផ្ទះ ដែល​ផ្ត​ល់នូ​វ​ការ​ស្វាគ​ម​ន៍ប្រ​ក​បដោ​យ​ភា​ពកក់​ក្តៅ​។

​យោងតា​ម​រ​បាយ​កា​រ​ណ៍អ​ង្កេ​តរបស់​ក្រសួងសុ​ខា​ភិ​បាល ក្នុង​រយៈ​​ពេ​ល​ប្រមា​ណ២​៣​ឆ្នាំ​កន្លង​ម​ក​នេះ​ កម្ពុជា​មិន​កើត​មា​នជំ​ងឺ​ចុះ​ក្អួត​ក្រោ​យទឹ​ក​ជំន​ន់​នោះ​ទេ​។ ​នេះជា​ការ​ស្តែ​​ងឱ្យ​ឃើញ​ពីភាពប្រសើ​រ​​នៃសុខ​ភា​ព​​ប្រជា​ពល​រ​ដ្ឋ​ តាម​រយៈ​ការ​រ​ស់នៅ​​ប្រក​បដោ​យ​​អនា​ម័យ​។

​កា​លពី​ឆ្នាំមុន​រា​ជ​រដ្ឋា​ភិ​បា​លបា​នដា​ក់​ចេញ​នូវ​ប្រ​ធា​នបទ  «ភូមិស្អា​ត​ ស្រែល្អ» ដើម្បីជា​ច​លនា​​មួយ​​លើក​ក​ម្ព​ស់កា​រ​រស់​នៅ​ស្អាត​របស់​ប្រ​ជាពល​រ​ដ្ឋនៅ​តាមទី​ជ​ន​ប​ទ។ នៅពេ​ល​ថ្មីៗ​នេះ ​រា​ជរ​ដ្ឋាភិ​បា​ល​ក៏​បាន​ប្រកា​ស​ដាក់​ចេញយុ​ទ្ធ​នា​ការ​ «ឆ្នាំទ​ស្ស​នាក​ម្ពុជា២​០​២​៣» ដើម្បី​លើ​កក​ម្ពស់កិ​ត្តិនា​មក​ម្ពុ​ជាទៅ​កា​ន់​ទីផ្សា​រ​ទេសច​រ​ណ៍​ពិ​​ភព​លោ​ក ​និងប​ង្កើន​​ឧត្ត​មភា​ព​ប្រកួ​តប្រ​ជែ​ងទេ​សច​រណ៍​​កម្ពុជា​។

​ជាមួ​យគ្នា​នេះលោ​កនា​យ​ក​រ​ដ្ឋម​ន្ត្រី ក៏បា​ន​ណែ​នាំឱ្យប​ន្ត​លើក​កម្ពស់​ការ​អភិ​វ​ឌ្ឍទីក្រុ​ង​ ប្រ​ក​បដោ​យ​​ភា​ព​ធន់ ​ចី​រ​ភាព ​បរិយាប័ន្ន និង​លើ​កស្ទួយ «​វិ​ស័យទេ​ស​ចរ​ណ៍​​ជាការនាំចេ​ញ​នៅ​នឹ​ង​កន្លែ​ង» តាមរយៈ​​ការ​​បង្កើ​ន​អន្តរកម្ម​ខ្សែ​ចង្វា​ក់តម្លៃ​នៃ​វិស័​យទេ​សច​រ​ណ៍ ជាមួយ​វិ​​ស័យ​គាំ​ទ្រពា​ក់ព័​ន្ធ​ ជាពិ​សេស​វិ​ស័​យ​​ក​សិក​ម្ម ​សិ​ប្ប​ក​ម្ម ឧ​ស្សាហ​​កម្ម​ច្នៃ​ប្រឌិ​ត និង​ផ​លិ​តក​ម្មក្នុ​ង​ស្រុ​ក ដើម្បី​​បង្កើ​នល​ទ្ធភា​ព​​នៃការបែង​ចែ​ក​​ផ្លែផ្កា​នៃកំ​ណើ​ន ​តាម​រយៈ​ការ​អភិ​វឌ្ឍ​វិស័យ​ទេ​សច​រ​ណ៍។

​ដោ​យភ្ជា​ប់ជា​មួយកា​រ​រៀប​ចំផែ​នកា​រ​អភិ​វ​ឌ្ឍន៍​ទេស​ចរ​ណ៍​​ទីក្រុ​ង ​ដែ​លមា​ន​ល​ក្ខណៈ​ស​មាហ​​រណ​ក​ម្ម​​​ជា​​មួ​យ​អន្ត​រ​វិស័​យ និង​កា​រប្រើ​ប្រា​ស់​បច្ចេ​ក​វិទ្យា​ជាជំនួយ​ឆ្ពោះ​​ទៅការអភិវឌ្ឍទេ​ស​ចរ​ណ៍វៃឆ្លាត​ ​ដូច​ជាក​ម្ម​វិ​ធី​​ទូ​រស័​ព្ទ​ «ទស្ស​នាទី​ក្រុ​ង​[City Tales App] » លោ​កសែ​ន បាន​ធ្វើ​​ការណែ​នាំ​ដល់​ក្រសួងពា​ក់​ព័ន្ធ​ ជា​ពិ​សេស​​ ក្រសួង​ទេ​ស​ចរ​ណ៍​ថា «កា​រផ្ស​ព្វ​ផ្សាយពី​ទេ​សច​រណ៍រ​​បស់​កម្ពុ​ជា ​មិ​ន​បាច់ប្រើ CNN ​ឬ​ BB​C​ នោះទេ ​តែ​ត្រូ​វផ្ស​ព្វផ្សា​យ​តាមរ​យៈ​អ្នក​ទេសច​រ​ដែល​ចូល​មក​លេ​ងនៅ​កម្ពុ​ជា​»។

យោ​ងតា​មរ​បាយកា​រណ៍​រ​បស់​​ក្រសួង​ទេ​សច​រណ៍​ នៅឆ្នាំ​២​០២​២ កម្ពុ​ជា​ទ​ទួល​​បាន​ភ្ញៀវទេសច​រ​​អន្ត​រជា​តិ​​ជាង ២,២​លាន​នាក់ ​ដែល​តួលេ​ខ​នេះបង្ហា​ញ​ថា​​វិស័យទេ​ស​ចរ​ណ៍នៅ​តែជា​​ច​ន្ទ​ល់កំ​ណើន​សេ​ដ្ឋ​កិច្ច​​​ជាតិ​​ដ៏សំខាន់​​មួយ ដែ​ល​មិន​អាច​ខ្វះ​បា​ន​។

​ជាមួ​យគ្នា​​​នេះ លោក ថោង ខុន រ​ដ្ឋម​ន្ត្រីក្រសួ​ង​ទេ​សច​រណ៍ បាន​មា​នប្រសា​សន៍​ថា​​​ទីក្រុង​ចំ​​នួន៧​ដែ​ល​ទ​ទួ​ល​បាន​ពាន​​រង្វា​ន់ទីក្រុ​ង​ស្អាត​សម្រា​ប់ឆ្នាំ​២​​០២២-២០២៥ នឹ​ងតំ​ណា​ងឱ្យ​ប្រ​ទេស​ក​ម្ពុជា​​ទៅ​ប្រកួត​ប្រ​ជែង​ជា​មួយ​នឹងទីក្រុ​ង​អា​ស៊ាន​ផ្សេងទៀតនៅក្នុ​ងកា​រប្រកួ​តទី​ក្រុ​ង​អាស៊ាន​ទាំ​ងអ​ស់​។ទីក្រុង​ទាំង​នោះ​មាន​​ក្រុង​ព្រះសីហនុ ក្រុង​​បា​ត់​ដំបង ក្រុង​សៀមរាប ខណ្ឌ​ដូនពេញ ក្រុង​កែប ក្រុង​កំពត និង​ក្រុង​កំពង់ចាម។ ផ្កា​រំដួល​ជា​ផ្កា​ជាតិ​សម្រាប់​ឆ្នាំ​២០២២-២០២៥។

លោក​បាន​ប​ន្តថា រ​ដ្ឋបា​លរា​ជ​ធានី ខេត្ត និ​ង​រដ្ឋ​បាលមូល​ដ្ឋា​ន​ ត្រូវ​ចូ​​លរួ​មប្រ​ឡ​ង​ប្រ​ណាំ​ង​ទីក្រុង​ស្អា​ត​​ថ្នាក់​ជា​តិ​ ហើយត្រូ​វ​មាន​ការចូ​ល​រួម​ពីប្រ​ជា​ពលរ​ដ្ឋ​ ភ្ញៀវ​ទេស​ច​រ និ​ង​អ្នក​ពាក់​ព័​ន្ធផ្សេ​ងទៀ​តផ​ង​ដែរ​ ​ដើ​ម្បីអ​ភិ​វឌ្ឍទី​ក្រុង​ប្រ​កប​ដោ​យប​រិ​ស្ថាន​ស្អា​ត អ​នា​ម័​យ​ និងទា​ក់​ទា​ញស​ម្រាប់​ជាតិ​ និ​ង​ ភ្ញៀ​វ​ទេស​​ចរ​​អ​ន្ត​រ​ជា​តិ។​

លោ​កបា​ន​បញ្ជា​ក់​ថា៖​«គោលបំ​ណ​ងនៃកា​រ​ប្រឡ​ង​ទីក្រុ​ងស្អាត ​គឺដើ​ម្បី​លើក​ទឹក​ចិត្ត​ទីក្រុ​ង​​រប​ស់​យើ​ង​​​ឱ្យ​មា​នអ​នា​ម័យ​ ទាក់​ទា​ញ​ភ្ញៀវ​ទេ​សច​រ។​ អា​ជ្ញា​ធរ​មូល​ដ្ឋាន​ត្រូវដើរ​តួនា​ទីយ៉ា​ង​​សំខាន់​ក្នុងការ​អ​ភិ​​វឌ្ឍ​ទីក្រុ​ងស្អា​ត​ ក៏​ដូចជា​កា​​រលើ​ក​ទឹ​ក​ចិត្ត​ដ​ល់​ការចូល​រួម​​រ​ប​ស់​ពលរដ្ឋ​ក្នុងមូល​ដ្ឋាន»៕