
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកាលពីពេលកន្លងមក ។ ហុង មិនា
ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជាប្រកាសរកមិនឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីន្ថែមទៀតទេនៅថ្ងៃនេះ ខណៈអ្នកជាសះស្បើយ និងអ្នកស្លាប់ដោយសារជំងឺនេះក៏គ្មានដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១ ខែមីនា បានឱ្យដឹងថា កម្ពុជាគ្មានករណីឆ្លងថ្មី គ្មានករណីស្លាប់ថ្មី និងគ្មានករណីជាសះស្បើយថ្មីដោយជំងឺកូវីដ១៩ទេ។
គិតត្រឹមថ្ងៃទី១ ខែមីនា ករណីឆ្លងជំងឺកូវីដ១៩នៅកម្ពុជាសរុបមានចំនួន ១៣៨ ៧១៧នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៥ ៦៥៦នាក់ និងករណីស្លាប់សរុប៣ ០៥៦នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៤៤នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន ១៦ ៨៨៩នាក់៕