កំពង់ឆ្នាំងៈ សមត្ថ​កិច្ចនគរបា​​ល​ខេត្ត​កំ​ពង់់​ឆ្នាំង ​បាន​ប្រាប់​ឱ្យ​ដឹ​ងមុ​ន​នេះប​ន្តិ​ច​ថា ​ផ្ទះ​ប្រជា​ពល​​រដ្ឋ​​​ជាង​២​០​ខ្ន​ង ​នៅ​​​សង្កា​ត់​​​ផ្សារ​ឆ្នាំ​ង​ ក្រុ​ង​កំព​ង់​​ឆ្នាំ​ង ​បា​នរ​ង​កា​រឆេះ​ខូ​ច​ខាត​ទាំ​ង​ស្រុង​ ​ក្នុង​គ្រោះ​​អគ្គី​ភ័​យនា​ព្រឹ​ក​ថ្ងៃ​ទី ១​២ ​ខែមី​នា​ ឆ្នាំ​ ២០​២​៣ នេះ​។​

​លោក អៀ បុនធឿន អ្នក​នាំ​ពាក្យ​ស្នង​ការ​ដ្ឋា​ននគរ​បា​លខេ​ត្ត​កំព​ង់​​ឆ្នាំង បា​ន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា នៅ​ពេល​​នេះ​​ក្រុម​កម្លាំ​ង​នគ​រ​បាល​​ពន្លត់​អគ្គិភ័​យ​ បានគ្រប់​គ្រងភ្លើ​ង​បាន​ទាំ​ងស្រុ​ង​ហើយ​ ​ ​ដោយ​ប្រើ​រថ​យ​ន្ត​​បាញ់​ទឹក​ និង​ការណូ​ត​ជា​ច្រើន​គ្រឿ​ង​ ជួយ​បូ​មទឹក​ពី​ទន្លេមក​​បាញ់​ព​ន្ល​ត់​។​

លោក​បាន​ប​ញ្ជាក់​ថា៖«គិត​ម​កទ​ល់​ម៉ោង​១០:៣០នាទីព្រឹ​កនេះ​ ​ស​មត្ថកិ​ច្ចយើ​ង​​នៅមិ​នទា​ន់​​​ដឹងពី​មូ​ល​​ហេ​តុ​នៃ​គ្រោះ​អគ្គិ​ភ័​យ​នេះ​​នៅឡើ​យ​ទេ​។ ក្នុង​ជំ​ហា​ន​ដំបូ​ង​នេះ ​គឺមា​ន​ផ្ទះប្រ​ជា​ពល​រដ្ឋ​ជា​ង២​០​ខ្ន​ង ​បា​ន​ឆេះ​ខូច​ខាត​ទាំ​ង​ស្រុង​ ​»។​

បើ​តា​មលោ​ក​បុ​ន​ធឿន​ ​អគ្គិ​ភ័​យបា​ន​កើត​ឡើ​ងតាំ​ងពី​វេ​លា​ម៉ោង​ ៧​:​ ​៣០​នា​ទីព្រឹ​ក​មកម្ល៉េះ៕