
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកន្លងមក ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជាប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីម្នាក់បន្ថែមទៀតនៅថ្ងៃនេះ ប៉ុន្តែគ្មានអ្នកជាសះស្បើយនិងអ្នកស្លាប់ដោយសារជំងឺនេះឡើយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ១២ ខែមីនា បានឱ្យដឹងថា ក្រសួងរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីម្នាក់ ជាប្រភេទអូមីក្រុង។ម្នាក់នេះត្រូវបានរកឃើញវិជ្ជមានកូវីដ ១៩ ក្នុងករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។ ក្រសួងបានបញ្ជាក់ថា របាយការណ៍ថ្ងៃនេះ មិនមានអ្នកជាសះស្បើយ និងអ្នកស្លាប់ថ្មីនោះទេ។
គិតត្រឹមថ្ងៃទី ១២ ខែមីនា ករណីឆ្លងជំងឺកូវីដ១៩ សរុបមានចំនួន ១៣៨ ៧២០នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៥ ៦៦០នាក់ និងករណីស្លាប់សរុប ៣ ០៥៦នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៤៤នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន ១៦ ៨៩២នាក់៕