
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញ កាលពីពេលកន្លងមក ។ ហុង មិនា
ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជាប្រកាសនៅថ្ងៃនេះថា កម្ពុជាមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីបន្ថែមទៀតទេ រីឯអ្នកជាសះស្បើយនិងអ្នកស្លាប់ថ្មីក៏គ្មានដែរ។
គិតត្រឹមថ្ងៃទី ១៣ ខែមីនា កម្ពុជាមានករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១៣៨ ៧២០ នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៥ ៦៦០ នាក់ និងករណីស្លាប់សរុប ៣ ០៥៦ នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៤៤ នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន ១៦ ៨៩២ នាក់៕