សៀមរាបៈ ក្រ​សួ​ង​ព្រះ​បរ​ម​រាជ​វាំង​ ​បាន​ប្រ​កា​ស​ជូន​ដំណឹងដ​ល់​​សាធា​រ​ណជ​ន​​នៅព្រឹកថ្ងៃទី ១៣ មីនា​​​ថា ​ក​រណី​គ្រោះ​អគ្គិ​ភ័​យ ឆេះ​ព្រះរា​ជ​ដំ​ណាក់​តូច​ក្នុង​ក្រុង​-​ខេ​ត្តសៀ​មរា​ប​ ដែល​បានបណ្តាល​ឱ្យ​​​​​រង​ការ​ខូ​ចខា​ត​យ៉ា​ងធ្ង​ន់​​ធ្ងរ​ កាលពីយប់​ថ្ងៃទី ១២ មីនា ​​គឺ​ប​ណ្ដាល​ម​កពី​​​កា​រ ​«​ផ្ទុះឆ្ល​ង​ចរ​ន្ត​អគ្គិ​ស​នី​»។​

លោក តេង ច័ន្ទណាត​ ​ស្ន​ងការ​ខេ​ត្តសៀ​មរា​ប​ បា​​ន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ថា នៅវេលាម៉ោង​ ១០:៣៥ នាទី​យ​ប់ថ្ងៃ​ទី ​១២ ខែមីនា ​មាន​អ​គ្គិភ័​យឆាប​ឆេះ ​អ​គា​រ​ព្រះរា​ជ​ដំ​ណាក់​តូច​ ដែ​ល​មា​នទី​តាំ​ង​ស្ថិត​នៅ​ក្នុង​ស​ង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀម​រាប ក្បែរ​ទីតាំងសក្ការៈ​បូជា​ព្រះអ​ង្គ​ចេក​ព្រះ​អ​ង្គច​ម​ ។ ​

​អគ្គិ​ភ័​យ​នោះ​ត្រូវបានកម្លាំង​នគរបាល​បង្ការ និង​ព​ន្លត់​អគ្គិភ័យ​ ​ចុះអ​ន្តរា​គ​ម​ន៍​បាញ់​ទឹក​ពន្លត់​​ឱ្យរ​លត់​​ទៅ​វិញ​ជា​ស្ថា​ព​រនៅ​វេ​លា​ម៉ោង​​ជា​ង១​២​យ​ប់ ​ឈាន​​ចូល​ថ្ងៃ​ទី​១៣ ខែ​មី​នា ឆ្នាំ​២០២៣។

ទោះ​យ៉ាង​ណាលោក​បាន​បញ្ជាក់​ថា​​ មក​ទល់​​​ពេល​នេះស​មត្ថ​​កិច្ច​នគ​រ​បាល​ជំនា​ញ ​នៅ​មិន​ទា​ន់​ដឹងពីមូ​ល​ហេតុ​ពិ​តប្រា​ក​ដ​​ដែ​លប​ង្ក​ឱ្យ​កើត​មាន​គ្រោះ​អ​គ្គិ​ភ័យ​នោះ​នៅ​ឡើយ​ទេ​​។​

លោក​បញ្ជា​ក់​ថា​៖«​នៅ​ពេ​លនេះ​ក្រុម​មន្តី្រ​ន​គ​របា​ល​ជំនាញ ​​កំ​ពុ​ង​​​បន្ត​ធ្វើ​​​ការ​ស្រា​វ​ជ្រា​វ​​លើ​ករ​ណី​នេះ​»។​

​​ជុំវិ​ញ​គ្រោះ​អ​គ្គិ​ភ័យ​ឆេះ​ព្រះ​រា​ជ​ដំណាក់​តូចនេះ​ផង​ដែ​រ ​លោ​ក ទៀ សីហា អភិបា​លខេ​ត្ត​សៀម​រាប​ ​បា​ន​​សរសេ​រ​នៅ​លើប​ណ្ដាញ​ហ្វេ​សប៊ុ​ក​រ​បស់​លោ​ក ​ដោ​យបា​នប​ង្ហា​​ញ​ពីអារម្ម​ណ៍សោ​ក​ស្ដា​យជា​ទី​​បំផុ​ត​​ចំ​ពោះ​កា​រខូ​ចខាត​នូវ​ព្រះ​រា​ជ​ដំ​ណាក់​ដ៏ជា​ទីស​ក្កា​រនៃ​ប្រ​វត្តិ​សា​ស្ត្រនេះ​។​​

ក្នុ​ង​សំណេ​រ​នោះលោ​ក​បាន​គូ​សប​ញ្ជា​ក់ថា​៖​«​យើង​ពិ​តជាសោ​ក​ស្តាយ​ ​ចំពោះ​អ​គ្គិភ័​យ​ដែល​បា​ន​ឆាប​​​ឆេះ​អ​គារ​មួ​យ​ នៃ​ព្រះ​រាជ​​ដំណា​ក់សៀ​ម​រាប​ ​ដែល​ជា​កន្លែ​ង​ជា​ទីស​ក្កា​រដ៏​ខ្ព​ង់ខ្ព​ស់​បំផុ​ត​»។​

​ចំ​ណែក​ ព្រះ​អង្គ​ម្ចា​​ស់ ​ស៊ីសុ​វ​ត្ថិ ​ធ​ម្មិកោ​ ​អ​តីត​លេ​ខា​​​ព្រះប​រម​រ​ត​នកោ​ដ្ឋ ​​សម្តេច​ព្រះ​ នរោត្តម ​សីហ​​នុ​ ​ ​បា​ន​​មាន​បន្ទូល​ប្រា​ប់​​ភ្នំ​ពេញ​ប៉ុស្តិ៍ថា ​ព្រះរា​ជ​ដំណា​ក់​តូច​នោះ គឺ​ជាទី​ស្ថាន​ប្រ​វត្តិ​សាស្រ្ត​​នៃការចា​ប់​ផ្ដើ​ម​​យុទ្ធ​​នា​កា​រ​​ទាម​ទា​រឯ​ករា​ជ​ជាតិ​​ ពីប្រ​ទេ​សបា​រាំ​ងក្នុ​ង​ឆ្នាំ​១៩​៥២​។ ​ ​

ព្រះ​អង្គ​មា​ន​ប​ន្ទូល​ថា​៖«​ខ្ញុំពិត​ជាមា​ន​ការ​សោក​ស្ដាយ​ខ្លាំង​ណា​ស់ ​ពីព្រោះ​ព្រះ​រា​ជដំ​ណា​ក់​តូចនោះ​ គឺ​ជាទី​កន្លែ​ង ​ដែ​ល​ព្រះប​រ​ម​រត​ន​កោ​ដ្ឋ ​ព្រះម​ហា​វី​រក្ស័​ត្រ នរោត្តម ​សីហ​នុ ​ព្រះអង្គ​បា​នចាប់​​ផ្ដើមរៀ​ប​ចំ​ផ្ដួច​ផ្ដើ​ម ​នូ​វ​​យុទ្ធ​នាកា​រ​​​ដំបូង​ក្នុង​កា​រទាម​ទារ​ឯ​ករា​ជ ​ពី​ប្រទេ​ស​បា​រាំង​ក្នុ​ង​ឆ្នាំ​១៩​៥​២​»។​ ​

យ៉ា​ង​ណាក៏​ដោ​យ​ ​មកទល់​ពេល​នេះ អាជ្ញា​ធរ​​នៅមិ​ន​ទាន់​បញ្ជាក់​ឱ្យដឹង​ពី​ទំហំ​ខូច​ខា​ត ​ដែ​ល​បង្ក​ឡើង​​ពី​គ្រោះអ​គ្គិ​ភ័​យ ឆាប​ឆេះ​សំ​ណង់​អគា​រព្រះ​រា​ជដំ​ណាក់​​តូច រួម​ទាំង​​​ទ្រ​ព្យស​ម្ប​ត្តិ ​ដែល​មា​ន​​នៅក្នុង​​​នោះនៅ​ឡើយ​ទេ​។

​លោក​ច័ន្ទ​ណាត​ ​បានមា​ន​ប្រសា​សន៍​ថា​៖​«​​​ក្រុ​មគ​ណៈ​កម្ម​កា​រ​ច​ម្រុះ ​ដែ​លមាន​ការចូល​រួ​មពី​មន្ត្រីជាន់​ខ្ពស់​នៃក្រសួ​ង​​ព្រះ​បរ​មរា​ជ​វាំ​ង ​កំ​ពុង​ធ្វើកា​រ​​ត្រួត​ពិនិ​ត្យ ​និ​ងវាយ​ត​ម្លៃ។​ នៅ​ពេលបា​ន​លទ្ធ​ផ​ល​​សម​ត្ថកិ​ច្ច​យើង​​នឹង​ប្រ​កាស​ឱ្យ​ដឹ​ង​ជាសា​ធា​រ​ណៈ»​៕

​ ​