
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកាលពីពេលកន្លងទៅ ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជាប្រកាសនៅថ្ងៃនេះថា កម្ពុជាមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មី បន្ថែមទៀតទេ ប៉ុន្តែមានអ្នកជាសះស្បើយថ្មីម្នាក់ និងគ្មានអ្នកស្លាប់ដោយសារជំងឺនេះឡើយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ១៤ ខែមីនា បានឱ្យដឹងថា ក្រសួងរកមិនឃើញមានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីទេ ប៉ុន្តែមានអ្នកជាសះស្បើយម្នាក់ និងគ្មានអ្នកស្លាប់ដោយសារជំងឺនេះទេ។
គិតត្រឹមថ្ងៃទី ១៤ ខែមីនា ករណីឆ្លងជំងឺកូវីដ ១៩ សរុបមានចំនួន ១៣៨ ៧២០ នាក់ ចំណែកករណីជាសះស្បើយសរុប ១៣៥ ៦៦១ នាក់ និងករណីស្លាប់សរុប ៣ ០៥៦ នាក់។ រីឯករណីនាំចូលពីក្រៅប្រទេសសរុបមានចំនួន ២១ ២៤៤ នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍មាន ១៦ ៨៩២ នាក់៕