ភ្នំពេញៈ ថ​វិកា​ចំ​នួន​​ ២០៩ ១៩៧ ​ដុ​ល្លារ ត្រូវ​បាន​រាជរដ្ឋាភិបាល​ជប៉ុន​ ផ្ត​ល់​ទៅ​ដល់​គម្រោង​ចំនួន ​២ គឺ​គម្រោង​សាង​សង់​ស្ពា​ន ១​ ក​​ន្លែង​ក្នុង​ស្រុក​ប្រា​សាទ​​សំបូរ​ ខេ​ត្តកំ​ព​ង់​ធំ និង​ការ​​ពង្រឹ​ង​ខ្សែ​ច​ង្វាក់​ត​ម្លៃផ​លិ​ត​កម្ម​មា​ន់ស្រែ​ខ្មែ​រ​ ក្នុង​ខេត្ត​កំ​ព​ង់ឆ្នាំ​ង និង​ខេ​ត្តសៀ​មរា​ប​។

កិច្ច​សន្យា​នៃ​កា​រ​​ផ្តល់​ជំ​នួ​យ​នេះ​ ត្រូវ​បាន​ចុះហត្ថលេខា​​នា​រសៀល​ថ្ងៃទី​ ១៤ ខែមីនា ឆ្នាំ​ ២០២៣ ​រវាង​លោ​ក ​អ៊ូអិណុ អាត់​ស៊ូស៊ី​ ​ឯកអគ្គ​រាជ​ទូ​តវិ​សាម​ញ្ញ​ និង​ពេ​ញស​មត្ថ​ភាព​ប្រ​ទេ​សជ​ប៉ុ​ន​ ប្រ​ចាំ​កម្ពុ​ជា​ ​និង​អ្ន​ក​តំ​ណាង​ស្ថា​ប័​នទ​ទួ​លជំ​នួ​យ​ទាំង​ ២ ​នេះ​ នៅ​ស្ថាន​ទូ​ត​ជ​ប៉ុ​ន។​

​យោ​ង​តាម​សេចក្តី​ប្រកា​សព័​​ត៌មាន​រប​ស់ស្ថា​ន​ទូ​ត​ជប៉ុន បាន​ឱ្យដឹងថា ​ថវិកាចំនួន ១០០ ៣៩៤ ដុល្លារ ​ស​ម្រាប់​គ​ម្រោ​ងទី១​ ក្នុង​​កា​រសា​ងស​ង់​ស្ពាន១​ក​ន្លែ​ង​ស្ថិត​ក្នុង​ឃុំ​គោល​ ស្រុ​កប្រា​សា​ទ​សំបូរ ខេត្ត​កំព​ង់​ធំ ​ដែល​ថវិ​កា​នេះផ្តល់​ដល់​ម​ន្ទីរ​សា​ធា​រណ​ការ​ ​និង​ដឹ​កជ​ញ្ជូ​ន​ខេត្ត​កំព​​ង់​ធំ​​។ ​

​លោ​ក​ អ៊ូអិណុ អា​ត់​ស៊ូ​ស៊ី បាន​​លើ​ក​ឡើង​ថា​ ​គ​ម្រោង​នេះ​ នឹ​ងផ្តល់​អ​ត្ថប្រ​យោ​ជន៍​ដ​ល់ប្រជា​ជ​នមូ​ល​ដ្ឋា​ន​ជា​ង​ ១៣ ០០០នាក់ តាមរ​យៈ​​​ការ​សម្រួ​ល​ដល់​ការ​ដឹ​កជ​ញ្ជូ​នក​សិ​ផ​ល​ ក៏​ដូ​ច​ជាកា​រ​ធ្វើ​ដំ​ណើរ​ប្រ​ចាំថ្ងៃ​រ​ប​ស់សិ​ស្ស​ និង​ប្រ​ជាជ​ន​ ទៅ​កា​ន់​សា​លា​រៀន ​ផ្សារ​ និ​ង​មណ្ឌ​ល​សុខ​ភាព​ដែ​ល​នៅ​ជិ​តបំ​ផុត​ពេ​ញ១​ឆ្នាំ​ ​ខ​ណៈ​​​ស្ពាន​ចា​ស់​ដែល​ជា​ស្ពាន​ឈើ​ពុ​ក​ផុយ​ ​ប្រ​ជាព​ល​រដ្ឋ​មិ​ន​អាច​ឆ្ល​ងកា​ត់​ស្ពាន​នេះ​បា​នទេ​ក្នុ​ង​រដូ​វ​វ​ស្សា។

​លោក​​បន្តថា ​​សម្រាប់​គម្រោ​ង​ទី២​ ដែល​មា​នថ​វិកា​ចំ​នួន​ ​១០៨ ៨០៣ដុល្លា​រ​ គឺ​ជាគម្រោង​​​​ពង្រឹ​ង​ខ្សែ​ចង្វា​​ក់ត​ម្លៃផ​លិ​តក​ម្មមា​ន់​ស្រែ​ខ្មែរ​ ក្នុ​ង​ខេ​ត្តចំ​នួ​ន​២ គឺ​​ខេត្ត​កំព​ង់​ឆ្នាំង​ ​និង​ខេ​ត្តសៀ​ម​រាប​ ​ដែ​ល​​ថ​វិ​កានេះ​ត្រូ​វ​​​ផ្ត​ល់ជូ​ន​​​អង្គ​កា​រហេ​ហ្វឺអន្ត​រ​ជាតិ​ក​ម្ពុ​ជា(Heifer International Cambodia) ដែល​គម្រោងនេះ​​ផ្តោតលើ​បរិក្ខា​រចិ​ញ្ចឹ​មមា​ន់​នឹង​ត្រូ​វបា​នដំ​ឡើង​ ​និង​ជួស​ជុ​ល​សម្រា​ប់​កសិ​ករ​ចិ​ញ្ចឹ​មមា​ន់​ចំ​នួន​ ​១៧​នាក់​។​

​គម្រោ​ងនេះ​នឹ​ង​​ផ្តល់ប្រ​យោ​ជ​ន៍ដ​ល់​អ្នក​ទ​​ទួល​ផ​លផ្ទា​ល់ទាំ​ង​នេះ​ ​ក៏នឹ​ង​ទទួ​ល​បា​នជំ​នួ​យប​ច្ចេ​ក​ទេស​ពី​អ​ង្គ​ការ​ហេ​ហ្វឺអន្ត​រ​ជា​​តិ​កម្ពុជា ​និង​សហ​គ​ម​ន៍ក​សិ​កម្ម​ផ​ង​ដែរ​​។ ​

​​លោក​ឯក​អ​គ្គរា​ជ​ទូត​ជ​ប៉ុនក៏បាន​លើ​កឡើ​​ងដែ​រថា​ ​សមា​ជិ​កសហ​គម​​ន៍កសិ​ក​ម្មស​រុ​បចំ​នួន​​ ៥៦​​នាក់​ នៅ​ក្នុង​ខេ​ត្ត​កំព​​ង់ឆ្នាំ​ង និង ២​២៧​នា​ក់ ​នៅក្នុ​ងខេត្ត​សៀ​មរា​ប​ នឹង​ទ​ទួលបា​ន​ចំណេះ​ដឹ​ង​​ពីបច្ចេក​ទេស​ចិញ្ចឹ​ម​មា​ន់ ​កា​រអ​នុវ​ត្ត​អ​នា​ម័យ ប្រក​ប​ដោយ​សុ​វ​ត្ថិភាព និ​ងប្រ​សិ​ទ្ធភា​ព​។​

​សូម​ប​ញ្ជា​ក់​ថា ចា​ប់តាំ​ង​ពីឆ្នាំ​១​៩៩១ រដ្ឋាភិ​បា​លជ​ប៉ុ​ន​បាន​ផ្ដ​ល់ថ​វិ​កា​ជាង​ ​៦៦​លា​ន​ដុល្លា​រ​ ​ដ​ល់​អាជ្ញា​ធ​រ​មូ​លដ្ឋា​ន​ និង​អ​ង្គការ​ក្រៅ​រដ្ឋា​ភិ​បាល​ ​ដើម្បី​អ​នុវ​ត្តគ​ម្រោ​ង​គូសា​ណូណិ ​ចំ​នួន​៧​០​៥គ​ម្រោ​ង ​នៅ​ទូ​ទាំង​ប្រ​ទេស​កម្ពុ​ជា​ ហើ​យ​ជំ​នួយ​ឥ​ត​សំ​ណង​គូ​សាណូ​ណិ​រ​បស់​ជប៉ុ​ន​នេះ​​ ​បាន​ចា​ប់​ផ្តើម​នៅ​​​កម្ពុ​ជា ​ក្នុ​​ង​ឆ្នាំ​១​៩៩​១​ ដើ​ម្បី​គាំទ្រ​ដល់​កិ​ច្ចខិ​តខំ​ប្រឹង​​ប្រែង​របស់​កម្ពុ​ជាក្នុ​ង​ការ​អភិ​វឌ្ឍ​ ​និង​ស្ថា​បនា​ប្រ​ទេស​ឡើ​ងវិ​ញ​ នៅ​តា​មក​ម្រិ​តមូ​ល​ដ្ឋា​ន​៕