ភ្នំពេញៈ​ ក្រសួង​សុខាភិ​បាល​កម្ពុជា​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា​កម្ពុជា​មិន​មាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ និង​អ្នក​ជា​សះ​ស្បើយ ព្រមទាំង​គ្មាន​អ្នក​ស្លាប់ថ្មីនោះទេ​។

សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​សុខាភិ​បាល​នៅ​ថ្ងៃទី​ ១៥​ ខែមីនា​ បាន​ឱ្យដឹង​ថា គិត​ត្រឹម​​ថ្ងៃ​​​​ទី​ ១៥​ ខែមីនា​ ករណី​ឆ្លង​ជំងឺ​កូ​វីដ​ ១៩ ​សរុប​មាន​ចំនួន ១៣៨ ៧២០ នាក់ ចំណែក​ករណី​ជាសះស្បើ​យ​សរុប ​១៣៥ ៦៦១ នាក់ និងករណី​ស្លាប់​សរុប ៣ ០៥៦ នាក់​។ រីឯ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន ២១ ២៤៤ នាក់ និង​ករណី​អូ​មី​ក្រុង​ឆ្លង​ក្នុង​សហ​គមន៍​មាន ​១៦ ៨៩២ នាក់​៕