កំពតៈ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ និង​ស្ត្រី​ជា​ភរិយា​រួម​នឹង​ក្មេង​ប្រុស​ស្រី ​២​ នាក់​ទៀតបាន​រង​របួស​ស្រាល​ ដោយ​សា​រ​គ្រោះថ្នា​ក់​ចរាច​រណ៍​រវាង​រថយន្ត​ និង​រថភ្លើង​កាលពី​វេលា​ថ្ងៃ​ត្រង់​ថ្ងៃទី ​១៥​ មីនា ​នៅ​ចំណុច​ភូមិ​ព្រែក​អម្ពិល ​សង្កាត់​កោះ​តូច ក្រុង​បូក​គោ ខេត្ត​កំពត ។​

​លោក ​ពុធ ស៊ើង​ ប្រធាន​ការិយា​ល័យ​ចរាច​រណ៍​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពត​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៥ ​មីនា​ថា បុរស​រង​គ្រោះ​ក្នុង​គ្រោះ​ថ្នាក់​ចរាច​រណ៍​ឈ្មោះ ​ផាត សុភ​ក្ត្រ អាយុ ​៤១ ​ឆ្នាំ​ ជា​មន្ត្រី​ពន្ធនា​គារ​ខេត្ត​កំពត​ជា​ម្ចាស់​រថយន្ត​ម៉ាក​ព្រុស​។​ចំណែក​ស្ត្រី​​​ជា​ភរិយា​របស់​បុរសរ​ងគ្រោះ ​កូនប្រុ​ស​ម្នាក់​រួម​នឹង​ក្មួយ​ស្រី​អាយុ​៧​ឆ្នាំ​បានរ​ងរបួស​ស្រាល។​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅម៉ោ​ងជា​ង ​១១ ​ថ្ងៃត្រង់​ ថ្ងៃទី​ ១៥​ មី​នា នៅ​ភូមិ​ព្រែក​អម្ពិល សង្កាត់​កោះ​តូច ក្រុង​បូក​គោ ខេត្តកំ​ពត។

​លោក​បានប​ន្តថា​​៖ «ភ្លាមៗ​ក្រោយ​កើត​ហេតុ​ ទាំង​បុរស​រងគ្រោះ ​ទាំង​សមា​ជិកគ្រួ​សារ​របស់​គាត់​ដែល​របួស​នោះ​ត្រូវគេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ឯកជន​មួយ​ស្ថិត​នៅ​ជិត​រមណីយដ្ឋា​ន​ភ្នំ​បូក​គោ​។​គ្រោះថ្នាក់​នេះ​របួស​ធ្ងន់​តែ​ប្តី​ទេ​»​។​

​លោក​ ពុធ ស៊ើ​ង ប្រាប់​តាម​សាក្សី​នៅ​កន្លែង​កើត​ហេតុ​ថា ​នៅវេ​លា​ម៉ោង​១១ ​និង​១០​នាទី ​គេ​បាន​ឃើញ​រថភ្លើង​១​ខ្សែ​ដឹក​ភ្ញៀវ​ទេសច​រ​ចេញពី​ខេត្ត​កំពត​ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហនុ​។​ចៃដន្យ​​នៅពេល​នោះ​ស្រាប់​តែ​គេ​ឃើញ​រថយន្ត​ព្រុស​១​គ្រឿង​ដែល​មាន​ក្មេង​២​នាក់​និង​ស្ត្រី​ម្នាក់​ជិះ​ជាមួ​យបា​ន​បើក​បរ​ឆ្លង​កាត់​ផ្លូវ​រថភ្លើង​ ហើយ​ពេល​រថយន្ត​កំពុង​បើក​ឆ្លង​ផ្លូវ​ ស្រាប់​តែ​មាន​រថ​ភ្លើង​មក​បុក​តែម្ត​ង​។​

​លោក​ថ្លែងថា​៖«​កន្លែង​គ្រោះថ្នាក់​នោះ​ជា​ផ្លូវ​ឆ្លងកាត់​ ហើយ​គាត់​ចេញពី​កន្លែ​ងធ្វើការ​មក​ផ្ទះ​វិញ​ដូច​សព្វ​មួយដង​ដែរ ​ហើយក៏​​ជួប​គ្រោះថ្នា​ក់​អ៊ីចឹងទៅ​​»​។​

​លោក​បាន​ប​ញ្ជាក់​ថា បើតាម​ស្ថានភា​ព​នៅ​ចំណុច​កើតហេ​តុ​នោះ​ជា​ផ្លូវ​ឆ្លងកាត់​ ប៉ុន្តែ​ពេល​គ្រោះថ្នាក់​នោះ​លោក​មិនដឹងថា​ ភាគី​ខាង​រថភ្លើង​បានឱ្យ​សញ្ញា​ស៊ី​ផ្លេឬ​យ៉ាង​ណា​នោះទេ​ ព្រោះ​សមត្ថ​កិច្ច​កំពុង​ស៊ើប​បន្ត​។​ចំណែក​ឯ​បុរស​រ​ងគ្រោះ​បើ​តាម​ការ​ពិនិត្យ​របស់​សមត្ថ​កិច្ច​មិន​ឃើញ​មាន​ជាតិ​អាល់​កុល​នៅក្នុ​ង​ឈាម​ទេ​។​

​ករណី​នេះ​ខាង​ភាគី​រថ​ភ្លើង​ក៏​មិនបាន​រត់​ទៅណា​​ដែរ​ ក្រោយ​ពេល​កើ​តហេតុ​ ហើយ​សមត្ថ​កិច្ច​ជំនាញ​ចរាច​រណ៍​កំពុង​ស្រា​វជ្រាវ​បន្ត​ទៀត​ ព្រោះ​មិន​ទាន់​អាច​កំណត់​បាន​ថា​ខាង​ណា​ខុស ​ខាង​ណា​ត្រូវ​ទេ​។​

​គួ​ររំឭក​ដែរ​ថា ​កាលពី​ថ្ងៃទី​៣១ ​ខែមក​រា ឆ្នាំ​២០២៣ ​ក៏មាន​គ្រោះ​ថ្នាក់​ចរាច​រណ៍​បុក​គ្នា​រវា​ងរថភ្លើង​ និង​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ពេទ្យ​កម្ពុជា​-​ជប៉ុន​ខេត្ត​ព្រះ​សីហនុ(​ទំនប់​រលក​)ស្ថិត​នៅ​សង្កាត់​លេខ​១ក្រុង​-​ខេត្ត​ព្រះ​សីហនុ​ ប៉ុន្តែ​​គ្រោះ​ថ្នាក់​នោះមិ​ន​ប​ង្កឱ្យ​ស្លាប់​មនុស្ស​ទេ​ ដោយ​គ្រាន់​តែ​ខូច​ខាត​រថយន្ត​ប៉ុណ្ណោះ​៕