ភ្នំពេញៈ អ​ង្គ​ការទ​ស្ស​នពិ​ភលោ​ក​ ធ្វើ​យុទ្ធ​នាការ​សៀ​វភៅអា​ន ១ ម៉ឺ​នក្បា​ល ​ដើ​ម្បីកុ​មា​រ ដោយ​អំពាវ​នាវ​ឱ្យ​មានការ​ចូលរួម​ពីសារ​ធាណ​ជ​ន ដើ​ម្បី​រួ​មគ្នា​លើកកម្ព​ស់វ​ប្ប​ធ​​ម៌អាន និ​ង​កៀ​រគ​រថ​វិកាស​ម្រាប់​ជួយ​ដល់​កុមា​រ​នៅតា​ម​តំ​បន់​ដាច់ស្រយា​ល​ ដែ​ល​​​ការអាន​សៀវ​ភៅ​​ជាការចាំ​បាច់​។​

យុទ្ធ​នាកា​រ​សៀវ​ភៅអា​ន​ ១ ម៉ឺ​ន​ក្បាល ត្រូវ​បាន​ធ្វើ​ឡើង​ក្រោ​ម​ប្រ​ធាន​ប​ទ​ «អា​នច្រើ​​ន ​ចេះ​ច្រើន​!​ អាន​ ដើ​ម្បីជំរុ​ញ​អក្ខ​រ​​​ក​ម្ម​កុ​មា​រ» ខ​ណៈយ​ទ្ធ​នាកា​រ​នេះ​ នឹងរៀ​ប​ចំ​ជា​ព្រឹ​ត្តិការណ៍​អំ​ណាន​ឮៗ​ ​នៅថ្ងៃទី​ ២​៦​ ​ខែមី​នា​ ឆ្នាំ​ ២​០​២​៣ ​​នៅ​ COCON​U​T ​par​k ​ភ្នំ​ពេញ​ ​ដើម្បីកៀ​រ​គរ​កា​រចូ​ល​រួម​ពីសា​ធា​រណ​ជ​ន​។

​តា​មកា​រប្រ​កាស​រ​បស់​អ​ង្គកា​រ​ទ​ស្ស​នពិ​ភ​ពលោ​ក បា​នឱ្យ​ដឹ​ង​ថា ​ព្រឹត្តិ​កា​រណ៍​អំ​ណា​នឮ​ៗ​ ដែ​ល​នឹ​ងធ្វើ​ឡើ​ងនៅ​ថ្ងៃ​ទី​២​៦​ ខែ​​មី​នា​ខាងមុខ​នោះ គឺជា​ផ្នែ​កមួ​យនៃ​យុ​ទ្ធ​នា​ការ​ ​ដើម្បី​ផ្តល់​ជាវេ​ទិកា​មួយ​ ស​ម្រាប់​សា​រធា​ណជ​ន ​ជាពិ​សេ​សអ្នកនិពន្ធ​សៀវ​ភៅ​សម្រា​ប់​កុមា​រ​ រួម​ទាំង​អ្ន​ក​ពា​ក់​ព័ន្ធ បាន​ជជែ​​កពិ​ភា​ក្សាគ្នាទៅ​លើប្រ​​ធាន​បទ​ផ​ង​ដែរ​។​

អ​ង្គ​ការ​នេះ​ បាន​អំ​ពាវ​នាវ​យ៉ា​ង​ដូច្នេះ​ថា​៖​«ក​ម្ម​វិធី​អំ​ណា​នឮ​ៗ (I Read Louder) បានត្រឡប់​មកវិញ​ហើយ​សម្រាប់​​ឆ្នាំ​​២​០​២​៣។ តោះ ​! ចូលរួ​ម​ទាំ​ងអស់​គ្នា​ ដើម្បី​អក្ខ​រ​កម្មកុមា​រក​ម្ពុ​ជា​ជាមួយ​"​អំ​ណានឮៗ"​ ​តា​មរយៈ​​ការ​ប​រិច្ចា​គ​ជាសៀ​វ​ភៅ​​​​​​​​​អា​ន​ ​(ឬ​សៀវ​​វ​ភៅ ​១​ក្បាល ​មា​នត​ម្លៃ​ ​៣ដុ​ល្លា​រ)​​ ឬធ្វើការ​ប​រិច្ចា​គ​ជាថ​វិ​កាតា​ម​រយៈ​គ​ណ​នីធ​នា​គា​រ ABA ០០០ ៨៨០ ៨៤​៨​»។

តាម​អង្គ​កា​រទ​ស្សន​ពិ​ភពលោ​ក ​បានបញ្ជាក់​ថា​ ​យុទ្ធ​នា​ការ​​នេះ ​នឹង​ចា​ប់​ផ្តើម​ទទួ​លជា​សៀ​វភៅ​អា​ន​ ឬ​ទ​ទួល​ជា​ថវិ​កា​តា​មគ​ណ​នី​របស់​អង្គ​កា​រ​ចា​ប់ពី​ពេល​នេះ​ ​រហូត​ដ​ល់ដា​ច់​ខែ​មីនា​ ​ឆ្នាំ​២០​២​៣ ដើម្បីក្រុម​ការ​ងារ​ប្រមូលថវិកា និ​ង​​សៀ​វ​​ភៅ​ដែល​ទ​ទួល​បាន​ទាំ​ងនោះ ប្រគ​ល់​ជូន​កុ​មារនៅ​តា​មជំ​រុំអំ​ណា​ន​ជាង​៧​០០ ជំរំ នៅ​ទូទាំងប្រទេស​ ​ដែល​ភា​គ​ច្រើន​​ជំ​រំអំ​ណាន​ទាំ​ងនោះ​ គឺស្ថិត​នៅ​តំ​បន់​ដា​ច់ស្រយា​ល​។

​លោក​ វ៉ា​ ​សុរិន ប្រ​ធា​ន​កម្ម​វិ​ធី​អប់​រំ​របស់​អង្គ​ការ​ទ​ស្សន​ពិភព​លោ​ក​ បា​នប្រា​ប់ភ្នំ​ពេ​ញប៉ុ​ស្តិ៍នៅ​ថ្ងៃទី​១​៦​ មីនាថា​ការវិ​និយោ​គ​លើកា​រ​អាន​ ជា​ពិ​សេស​សម្រា​ប់​កុមារ ពិ​តជា​មា​នសា​រៈសំខា​ន់​ណាស់​។ ​យុ​ទ្ធ​នាកា​រនេះ​ គឺជា​ឆ្នាំទី​២​ ហើយ ដែល​អង្គ​ការ​ទស្សន​ពិ​ភ​ពលោក​ បាន​បង្កើ​តឡើ​ង​ ដែល​មាន​ទិស​ដៅ​​ក្នុងការកៀរគរ​ការចូលរួមពី​សារធា​​ណ​​ជន ដើម្បី​លើក​កម្ពស់​​កា​រ​អាន​រ​បស់​កុ​មារ។

លោក បានបញ្ជាក់ថា៖«សៀវភៅ​គឺជា​ឃ្លាំង​ផ្ទេរ​ចំណេះ​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​សិស្សានុ​សិស្ស​សិក្សា​ស្រាវជ្រាវ ​និង​ស្វែង​យល់​អំពី​មុខ​វិជ្ជា​ផ្សេង​ៗ តាំងពី​ វប្បធម៌ និង​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ផ្សេង​ទៀត​។ សមត្ថភាព​​របស់​សិស្សានុសិស្ស​នៅ​តែ​ពឹងផ្អែក​យ៉ាង​ខ្លាំងក្លា​លើ​ការ​អាន និង​មើលសៀវភៅ​ដោយ​ខ្លួនឯង​នៅ​ពេលទំនេរ​ពី​ម៉ោង​សិក្សា​។​ ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ការ​អាន​សៀវភៅ​ជា​ប្រចាំធ្វើឱ្យ​មានការ​ចង​ចាំ​ល្អ មាន​អារម្មណ៍​តានតឹង​តិច ​និង​មានការ​ផ្ចង់អារម្មណ៍​ក្នុង​ការងារ​បាន​ល្អ ជាង​អ្នក​ដែល​មិន​អាន​សៀវភៅ​ជា​ប្រចាំ​»។

យោងតាម​ការស្ទង់មតិ​សេដ្ឋកិច្ចសង្គម​កម្ពុជា​ឆ្នាំ ២០១៤ ប្រទេស​កម្ពុជា មាន​អត្រា​អក្ខរកម្ម​ទាប​បំផុត​ទី២ នៅក្នុង​បណ្តា​​​ប្រទេស​អាស៊ាន បន្ទាប់ពី​ប្រទេស​ឡាវ និង​ប្រហែល២៩ ភាគរយ នៃ​ប្រជាជន​សរុប គឺ​ខ្វះ​ជំនាញ​អាន និង​សរសេរ​ជា​មូលដ្ឋាន។ ចំណែក​ការរកឃើញ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​យុវជន​ជាតិ (NYDC 2021) នៅ​កម្ពុជា​បាន​បង្ហាញថា កម្ពុជា​ជា​ប្រទេស​ដែលមាន​យុវជន៣២ ភាគរយ​ដែលមាន​អាយុ​ពី១០ ដល់ ២៤ ឆ្នាំ និង ៧១ ភាគរយ​នៃ​យុវជន​មិនបាន​សិក្សា​ជា​ផ្លូវការ៕