ភ្នំពេញៈ យ៉ាងហោចណាស់​មាន​មនុស្ស​រហូតដល់​ ៩ ​នាក់​បាន​ស្លាប់ ៧​ នាក់​រងរបួស​ធ្ងន់ និង​ ៣​ នាក់​រងរបួស​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស នៅ​ថ្ងៃទី ​១៧ មីនា​។​

​យោងតាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស ចេញ​ដោយ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ នៅ​ថ្ងៃទី​១៧ ខែមីនា នេះ​បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឱ្យមាន​មនុស្ស​ស្លាប់ និង​របួស​សរុប​ចំនួន ១៩​នាក់ នេះ​គឺ​កើតឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា​ចំនួន ១១​លើក ក្នុងនោះ មាន​មិន​គោរព​សិទ្ធិ ៥​លើក ប្រជែង​គ្រោះថ្នាក់ ១​លើក និង​បត់​ក្នុងស្ថានភាព​គ្រោះថ្នាក់ ៥​លើក​។​

​ចំណែក​កាលពី​ថ្ងៃទី​១៦ ខែមីនា គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់ ២​នាក់ របួសធ្ងន់ ៤​នាក់ និង​ស្រាល ៥​នាក់​។​

​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់ និង​របួស​សរុប​ចំនួន ១១​នាក់ នៅ​ថ្ងៃទី​១៦​មីនា គឺ​កើតឡើង​ដោយសារ​ការប៉ះទង្គិច​គ្នា​ចំនួន ៦​លើក ក្នុងនោះ​មាន​បើកបរ​ក្នុង​ល្បឿន​លឿន​២​លើក មិន​គោរព​សិទ្ធិ ២​លើក និង​បត់​ក្នុងស្ថានភាព​គ្រោះថ្នាក់​ចំនួន​២​លើក​៕​