ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈលោ​ក អ៊ិត សំហេង បាន​ស្នើ​ឱ្យ​សមា​គម​គ្រឹះ​ស្ថាន​ឧ​ត្ត​មសិ​ក្សា​ជួយ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា​លើ​ជំនាញ​វិជ្ជា​ជីវៈ​ឱ្យ​មាន​គុណ​ភាព​ ខណៈ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ត្រូវ​ការ​ធន​ធានម​នុស្ស​ផែ្ន​ក​នេះ​កាន់​ច្រើន​ដើម្បី​ជួយ​អភិ​វឌ្ឍ​កម្ពុជា​លើ​គ្រប់​វិស័យ​។​

ការស្នើ​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជា​មួយ​គណៈ​គ្រប់​គ្រង​សមា​គម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃទី​២០ ​ខែ​មីនា ឆ្នាំ​២០២៣​។​

លោក អ៊ិត ​សំហេង បាន​លើក​ឡើង​ថា ​បច្ចុប្បន្ន ​អាណា​ព្យា​បាល​សិស្ស​ស្ទើ​រតែ​ទាំង​អស់ យក​ចិត្ត​ទុក​ដាក់​បញ្ជូន​កូន​ចៅ​ទៅ​សិក្សា​រៀន​សូត្រ​ឱ្យ​មាន​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់ ​ដោយ​លោក​ថា​ រូបភាព​ទាំង​នេះពិ​តជា​បង្កើត​បាន​វប្បធម៌​ល្អ​មួយ​សម្រាប់​ជាតិ​ ដើម្បី​ឈាន​ទៅ​បំពេញ​តម្រូ​វការ​នៃ​ការរី​កលូ​តលាស់​យ៉ាង​ឆាប់​រហ័ស​របស់​ពិភព​លោក​។​

​ជា​មួយ​នេះដែរ លោ​ករ​ដ្ឋមន្ត្រី​​បាន​វាយ​តម្លៃ​ខ្ពស់ចំ​ពោះ​សមា​គម​គ្រឹះ​ស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​ដែល​បានវិ​និយោគ​លើ​ប្រព័ន្ធ​អប់រំ​ឱ្យ​មាន​កា​ររី​កចម្រើន ហើយ​បាន​ពង្រីក​វិសាល​ភាព​នៅ​ទូទាំង​ប្រទេសដើ​ម្បី​រួម​ចំណែក​ក្នុងការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ដែលជា​វិស័យ​អាទិ​ភាព​ដ៏​ចាំបាច់​របស់​រាជ​រដ្ឋាភិ​បាលដើម្បី​ចូលរួម​អភិវឌ្ឍ​សង្គម សេដ្ឋ​កិច្ច​របស់​កម្ពុជា​។​

លោក​រដ្ឋ​មន្ត្រី​​ អ៊ិត សំហេង បាន​បញ្ជាក់​ដែរ​ថា ​ដើម្បី​អនុវត្ត​តាម​អនុសា​សន៍​របស់​លោក​នាយករ​ដ្ឋមន្ត្រី ​លើ​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស​វិជ្ជាជី​វៈជូន​ដល់​យុវជន​ចំនួន១​លាន​៥​សែន​នាក់ លោក​បាន​ស្នើ​ដល់​សមា​គម​គ្រឹះ​ស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជាស​ហ​ការ​ជា​មួយ​គ្រឹះ​ស្ថាន​បណ្តុះ​បណ្តាល​បច្ចេក​ទេស​វិជ្ជាជីវៈ​(TVET) ក្រោម​ឱវាទ​របស់​ក្រសួង​កា​រងា​រ ធ្វើការ​បណ្តុះ​បណ្តាល​យុវជន​កម្ពុជា​លើ​ជំនាញ​វិជ្ជាជី​វៈ​ឱ្យមាន​គុណ​ភាព​បន្ថែម​ទៀត ដើ​ម្បី​បង្កើត​អាជីព​ផ្ទាល់​ខ្លួន​ និង​នៅ​តាម​បណ្តា​រោងច​ក្រស​ហគ្រាស​ផ្សេងៗ​ដែល​មាន​តម្រូវ​ការ​។​

​លោក​ថា ក្រសួង​ក៏បាន​កំណែទ​ម្រង់​ជា​បន្ត​បន្ទាប់ លើ​វិស័យ​បណ្តុះប​ណ្តាល​បច្ចេក​ទេស​ និង​វិជ្ជាជីវៈ​​នេះ​។​

​លោក ​ហេង វ៉ាន់ដា ប្រធាន​ក្រុមប្រឹ​ក្សា​សមាគ​ម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា បាន​ថ្លែង​អំណ​រគុណ​ដល់​ក្រសួង​ ការ​ងារដែល​​បាន​ផ្តល់ឱ​កាស​ឱ្យ​សមាគម​​ចូលរួម​ពិភាក្សា​ការងា​រ ដែ​លជា​ការ​ផ្លាស់​ប្តូរ​យោ​បល់ និង​ដោះ​ស្រាយ​បញ្ហា​មួយចំ​នួន​។

លោក​បាន​អះអាង​ថា ​នឹង​ខិតខំ​ចូលរួម​ជា​មួយ​រាជរដ្ឋាភិ​បាល​ក្នុងការ​បណ្តុះប​ណ្តាល​ធន​ធាន​មនុស្ស​ ជួយ​ពង្រឹង​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ​ព្រម​ទាំង​ផ្លាស់​ប្តូរ​មតិ​យោប​ល់​ជាមួ​យ​ស្ថាប័​ន​នានា​ទាំង​ក្នុង និង​ក្រៅប្រ​ទេស​បន្ថែម​ទៀត​។​

ពាក់​ព័ន្ធ​នឹង​ការ​ជំរុ​ញឱ្យ​មានការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដល់​យុវ​ជន​កម្ពុជា​នេះ​ដែរ​ លោក ថេ​ង សាវឿន ​ប្រធាន​សមា​គម​សម្ព័ន្ធ​កសិករ​កម្ពុជា(CCFC)បាន​សាទ​រ​ចំពោះ​គំនិត​នេះ​។ លោក​ថ្លែង​ថា ​ដើម្បី​ឱ្យ​គោល​នយោ​បាយ​នេះ​ជោគ​ជ័យ ​រដ្ឋា​ភិ​បាល​គួរតែ​ធានា​បាន​នូវ​បរិយាកា​ស​អំណោយ​ផល​ដ​ល់​ភាគី​ពាក់​ព័ន្ធ​និង​ត្រូវតែ​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល់​ចំណេះ​ជំនាញ​វិជ្ជា​ជីវៈ​ណា​ដែល​ត្រូវ​នឹង​ស្ថា​នភា​ព​របស់​យុវ​ជន​​។​

​សូម​រំឭក​ថា លោ​កនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ធ្លាប់​បាន​បង្ហើប​ពី​គម្រោង​ដែល​រដ្ឋាភិ​បាល​ត្រៀម​អនុវត្ត​កម្មវិធី​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈនិង​បច្ចេ​កទេស​ដល់​យុវជន​ក្រីក្រ​កម្ពុ​ជាជា​ង១​លាន ៥​សែន​នាក់ ដោយ​មិន​​គិតថ្លៃ ​ចាប់ពី​ឆ្នាំ​ក្រោយ​តទៅ​​។

ការ​បង្កើត​កម្មវិធី​ប​ណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​បច្ចេក​ទេស​នេះ​ឡើង គឺ​ដើម្បី​បំពេញ​តម្រូ​វការ​ទីផ្សារ​ការងារ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​និង​ក្នុង​ប្រព័ន្ធ​របស់​ប្រទេស​កម្ពុជា ​ខណៈ​កម្ពុជា​ត្រូ​វការ​ធនធាន​មនុស្ស​ជា​ច្រើន​ផ្នែក​ជំនាញ​បច្ចេក​ទេស និង​បច្ចេក​វិទ្យា​ ដើម្បី​ចូល​រួម​ចំណែ​ក​អភិវឌ្ឍ​លើគ្រប់​ផ្នែក​ទាំង​អស់​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​​។​

​គួរ​បញ្ជាក់​ដែរថា​ បើតាម​ការ​សិក្សា​របស់​អង្ក​ការ​ជប៉ុនJ​ICAដែល​ធ្វើការ​នៅ​កម្ពុជា​ថ្មីៗ​នេះ ​បាន​ឱ្យដឹង​ថា ​ចាប់​ពី​ឆ្នាំ​២០១៨-២​០២០ កម្ពុជា​ត្រូវ​មាន​កម្លាំង​បច្ចេក​ទេស​ប្រមាណ ​៣៥​ ០០០​នាក់ សម្រាប់​បម្រើ​ការងារ​ក្នុង​វិស័យ​ឧស្សា​ហក​ម្ម កម្មន្ត​សាល សំណង់ កសិកម្ម សេវាក​ម្ម ទេសច​រណ៍ និង​អចលន​ទ្រព្យ​ក្នុង​ប្រទេស​រ​បស់ខ្លួន​៕