ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានសម្រេច​​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​​សន្និសីទ​ស​ក​លស្តី​ពីជំ​នួ​យដ​​​ល់ជ​នរ​ង​គ្រោះ​ដោ​យសា​រ​មីនប្រ​ឆាំ​ង​មនុ​​ស្ស ​​និង​សំ​ណ​ល់​ជា​តិ​​ផ្ទុះពី​ស​ង្រ្គា​ម​ ​និង​​សិ​ទ្ធិជ​ន​ពិការដែ​លគ្រោង​ប្រព្រឹត្តឡើង​​ក្នុង​ខែតុ​លា​ ខាង​មុ​ខនេះ​​។

ការ​ស​ម្រេច​​​ទទួលធ្វើជាម្ចាស់ផ្ទះ​នេះ ត្រូវ​បាន​លោក Juan C​ar​l​o​​s ​R​ua​n​ នា​​យក​អង្គ​ភា​ពគាំ​​ទ្រកា​រ​អ​នុ​វ​ត្តអ​នុ​សញ្ញា​ស្តី​ពីកា​រ​​ហា​មប្រា​​មកា​រ​ប្រើ​ប្រា​ស់ ​​កា​ររ​ក្សា​ទុក​ ​កា​រ​ផ​លិត​ ​និង​ការ​ផ្ទេ​រ​គ្រាប់​មី​នប្រ​ឆាំ​ង​មនុ​ស្ស​​ និ​ង​កា​របំ​​​ផ្លា​ញ​គ្រា​ប់​​មី​នចោ​ល​ ​(អ​នុ​សញ្ញា​អូ​តា​វ៉ា_ISU-APMBC) ថ្លែង​​គំាំទ្រ និង​ថ្លែ​ង​អំណ​រ​គុ​ណ​ផង​ដែ​រ។

​នារ​សៀល​ថ្ងៃទី​២០ ខែមីនា ​នៅទី​ស្នាក់​ការ​​អាជ្ញា​ធ​រមីន ក្នុង​ជំនួប​​ជាមួ​យនឹ​ង​លោកទេ​សរ​ដ្ឋម​ន្រ្តី​ លី​ ធុជ អនុ​ប្រ​ធា​​នទី​១ ​អាជ្ញាធ​រ​មីន,​លោក Juan Carlos Ruanនាយក​ ISU-APMBC បាន​បង្ហាញកា​រ​គាំ​ទ្រ និង​ថ្លែង​អំណ​រគុ​ណ ​ដល់​លោក​ ហ៊ុន សែន ចំពោះ​​ការ​សម្រេច​​នេះ។

​លោក​បា​ន​លើក​ឡើ​ងថា ៖ «យើង​សូ​ម​ថ្លែង​អំណ​រ​គុណ​យ៉ា​ងជ្រា​លជ្រៅ​​​ ចំពោះស​ម្តេ​ច​តេជោ​ ​នាយ​ក​រ​ដ្ឋម​ន្រ្តី​ ដែ​ល​អ​នុញ្ញា​តឱ្យ​ក​ម្ពុ​ជាធ្វើ​ជា​ម្ចាស់​​ផ្ទះ នៃ​សន្និ​សី​ទ​សកល​ ស្តីពី​ជំនួ​យដ​ល់​ជន​រង​គ្រោះ​ដោ​​យសា​រ​មីន​ប្រ​ឆាំង​ម​នុ​ស្ស​ និង​សំណ​ល់ជា​តិ​ផ្ទុះពី​ស​ង្រ្គា​ម ​និ​ងសិ​ទ្ធិ​ជ​ន​ពិ​កា​រ ​ដែល​គ្រោ​​ងនឹ​ង​ប្រ​​​ព្រឹ​ត្តទៅ​នៅ​ក្នុ​ង​ខែ​តុ​លា​ ឆ្នាំ២០​២៣ និង​មាន​ប្រ​ទេស​ប្រ​មា​ណជា​ ​៤០ ចូល​រួ​ម​»។

​លោ​ក​ J​uan Carlos Ruan ក៏​បាន​​ទស្សនកិច្ច​ស្វែង​យល់​​​ពីវ​ឌ្ឍ​ន​ភាព ​នៃ​ការ​ងា​រ​បោ​សស​ម្អា​ត​មីន​នៅ​ ក​ម្ពុជា​​ ក្នុ​ង​ក្រប​ខ័ណ្ឌ​អនុ​ស​ញ្ញា​អូតា​វ៉ា​ផង​ដែ​រ​។​

​ជា​មួយ​គ្នា​នេះ​ ​លោក Juan Carlos​ ​Ru​an បា​ន​កោ​ត​ស​រសើ​រដ​ល់​រា​ជរ​ដ្ឋា​ភិបា​ល​កម្ពុ​ជា​ ចំ​ពោះ​កិ​ច្ចខិ​ត​ខំប្រឹ​ង​ប្រែ​ង​ និង​ការ​យ​កចិត្ត​ទុ​កដាក់ ក្នុ​ងកា​រ​ដោះ​ស្រាយ​បញ្ហា​មីន​ ​ហើ​យលោ​ក​ស​ង្ឃឹម​ថា​ ​ក​ម្ពុជា​ ​នឹ​ងទ​ទួល​បា​ន​ជោគ​ជ័​យ ​តាម​ផែ​ន​កា​រគ្រោ​ង​ទុ​ក ​ដើម្បី​ប​ញ្ច​ប់​ការ​ងា​រ​បោស​ស​ម្អាត​មី​នឱ្យ​អ​ស់ក្នុ​ងឆ្នាំ​២​០​២៥​។​

​នាឱ​កា​សនោះ​​ផ​ងដែ​រ​ លោក លី ធុជ បានថ្លែ​ង​អំ​ណរគុ​ណ​ដល់​អ​ង្គ​ការ​ ISU-AP​M​BC​ ដែ​ល​តែង​តែ​ផ្តល់​កា​រ​គាំ​ទ្រ​ដល់​ក​ម្ពុ​ជា ក្នុ​ង​ការ​រៀ​បចំ​ផែ​នកា​រ​បោ​សស​ម្អាត​មី​ន ​ឱ្យស​ម្រេ​ច​ទៅ​តា​មមា​ត្រា​៥​ នៃ​អ​នុ​ស​ញ្ញា​អូតា​វ៉ា​ ​ក្នុង​នា​ម​ក​ម្ពុជា​ជា​រ​ដ្ឋ​ភាគី​។​ ​

លោ​ក​ លី ធុជ បា​ន​បញ្ជា​ក់​​ថា ៖«ដោយមា​ន​ការ​យ​កចិ​ត្ត​ទុក​ដា​ក់​ខ្ព​ស់ពី​សម្តេច​តេ​ជោ​​ ស​ក​ម្មភាព​មីន​នៅ​កម្ពុ​ជា បាន​ឈា​នដ​ល់រ​បត់​ថ្មី​មួយ​ទៀ​ត ដែល​មាន​កា​រចូ​លរួ​ម​យ៉ា​ងផុ​ស​ផុល​ ពីវិ​ស័​យ​ឯកជន​ ស​ប្បុ​រសជ​ន​ និង​ពលរដ្ឋ​ខ្មែ​រគ្រ​ប់លំ​ដាប់​ថ្នា​ក់​ ព្រ​មទាំ​ង​មាន​ការ​តាំ​ងចិ​ត្ត​ខ្ព​ស់រួ​ម​គ្នា​ក្នុង​កា​រ​ប​ញ្ច​​ប់​កា​រងា​រ​បោ​សស​ម្អា​ត​មី​នឱ្យ​អស់​ត្រឹ​ម​ឆ្នាំ២​០២​៥​»។​​​

​​បន្ទាប់​ពី​កម្ពុ​ជាទ​ទួ​លធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃកា​រ​រៀប​ចំ​ស​ន្និសី​ទ​សក​ល​ស្តីពី​ជំ​នួយ​ដ​ល់ជ​ន​រ​ងគ្រោះ​ដោ​​​យសា​រ​មី​ន ​ក្នុ​ង​ខែ​តុលា​ ឆ្នាំ២​០​២៣​ ​កម្ពុ​ជា​បាន​ដា​ក់ជា​បេ​ក្ខ​ភាព​ក្នុ​ងកា​រ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ រៀប​​ចំ​កិច្ច​ប្រ​ជុំត្រួ​​​ត​ពិនិ​ត្យ​ឡើង​វិ​ញ​លើក​ទី​៥ ​អ​នុស​ញ្ញា​អូ​តាវ៉ា​ ស​ម្រាប់​ឆ្នាំ​២​០២​៤​ ផ​ង​ដែ​រ ​ដែ​ល​ក្នុ​ងនោះ​ស្នើ​សុំ​ឱ្យមា​ន​កា​រជួ​យ​គាំ​ទ្រពី​ ​ ISU-APMBC៕​