​ភ្នំ​ពេញៈ មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ​ និង​សិទ្ធិ​មនុស្ស (សង់ត្រាល់) នៅតែ​បន្ត​សកម្ម​ភាព​ធ្វើ​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ ពីសុវត្ថិភាព​ចំណាក​ស្រុក​ដល់​ប្រជា​ពលរដ្ឋ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ខណៈនៅ​តែមាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នៅតែ​បន្ត​ធ្វើ​ចំណាក​ស្រុក​តាម​រយៈ​មេ​ខ្យល់​ដោយ​ខុស​ច្បាប់​។

​មន្ត្រី​កម្ម​វិធី​នៃអង្គការ​សង់ត្រាល់​ លោក​ ឌី​ថេ​ ហូ​យ៉ា​ បាន​ប្រាប់ឱ្យ​ដឹង​នៅ​ថ្ងៃទី​១៩ ​ខែ​មីនា ថា ក្រុម​អ្នកស្ម័គ្រ​ចិត្ត​ប្រឹក្សា​យោ​បល់​សុវត្ថិភាព​ចំណាក​ស្រុក​ហៅ​កាត់​ថា​ SMA របស់​អង្គ​កា​រស​ង់​ត្រា​ល់ បាន​ចុះធ្វើការ​​អប់រំ ផ្សព្វ​ផ្សា​យ​​​​ពីសុ​វ​ត្ថិភា​ព​ចំ​ណាស្រុ​ក ដល់​ប្រ​ជាព​លរ​ដ្ឋ​នៅតា​ម​ខេត្ត​ជា​ប់​ព្រំ​ដែន ដោយ​ក្នុង​នោះ​នៅតែបន្ត​រកឃើញ​ពីបញ្ហា​ប្រឈមទា​ក់​ទ​ងនឹ​ង​ពល​ករ​ចំ​ណាក​ស្រុ​ក​។ ពល​រ​ដ្ឋ​ដែល​ទទួល​បានការ​អ​ប់រំ​ ​ផ្សព្វ​ផ្សា​យនេះ​ មាន​ដូចជា ​នៅ​​​ខេត្ត​សៀម​រា​ប​ បន្ទាយ​មាន​ជ័​យ​ កំពង់ធំ និង​បាត់​ដំ​បង​ជា​ដើម​។​

លោ​ក​ ឌីថេ ហូយ៉ា ថ្លែង​ថា ៖ ​«​ក្រុម​កា​រងារ​ បាន​រ​ក​ឃើញនូ​វ​បញ្ហា​ប្រឈ​ម​មួយ​ចំនួ​ន ​គឺ​ព​ល​ក​រចំណា​ក​​ស្រុ​ក​​ដោ​យ​គ្មាន​លិខិ​ត​ឆ្លង​ដែ​ន​ ឬ​ឯ​កសា​រត្រឹ​ម​ត្រូវ​តា​មច្បា​​ប់​ ដែល​ត្រូវបា​ន​ថៅ​កែមិ​ន​បើក​ប្រា​ក់ខែ ​និង​ត្រូ​វ​ទ​ទួល​រង​​​ការ​កេ​ងប្រ​​វ័​ញ្ចក​ម្លាំង​ពល​ក​​ម្ម​​រប​ស់​ព​ល​ករ ​ជួញ​ដូ​រ​ម​នុស្ស​ផ​ងដែ​រ​»។

​លោកថា ការបន្តចុះ​អប់រំ​នេះ ដោយសា​រ​តែមើល​ឃើញថា ការធ្វើ​ចំណាក​ស្រុក​គឺ​មិន​អាចហា​មឃាត់​បាន​ឡើយ​ពីព្រោះ​វា​ជាជម្រើស​រ​បស់​អ្នក​ធ្វើចំ​ណា​ក​ស្រុក​ ហើយ​ពលរដ្ឋ​ដែល​ធ្វើ​ចំណាក​ស្រុ​​កទៅ​ប្រទេ​ស​ថៃ ​ពួក​គា​ត់​អត់​មា​នព័​ត៌​មា​នច្បា​ស់​លាស់​ឡើ​យ​។​

ម​ន្រ្តី​ក​ម្មវិ​ធី​រូប​នេះ​ប​ញ្ជាក់​ថា ៖ ​«​​កា​រ​ធ្វើចំ​ណា​កស្រុ​ក​​រប​ស់​ពួ​កគា​ត់​ ​មា​ន​ភាព​ប្រថុ​យ​ប្រថា​ន​ និ​ង​មា​ន​ហានិ​​​ភ័យ​​​ខ្ពស់​​​ក្នុ​ងកា​រ​ចាញ់​បោក​មេ​ខ្យ​ល់ ​ដែ​ល​នឹ​ងធ្វើឱ្យ​ពួ​កគា​ត់​បាត់​បង់​ថ​វិ​កាអ​ស់​ជា​ច្រើ​ន​ ព្រ​ម​ទាំង​ត្រូ​វ​ប្រឈ​ម​ជាមួ​​យអំ​ពើ​ជួញ​​ដូរ កា​រកេ​ង​ប្រវ័​ញ្ចក​ម្លាំ​ងព​ល​កម្ម​ និង​ប្រ​ឈម​ជា​មួយ​នឹង​កា​​រចា​ប់ខ្លួ​ន​ពី​អាជ្ញា​ធរ​ ​»​។

​​​តាម​រ​យៈ​កា​​រចុះ​ផ្ស​ព្វ​ផ្សាយ​នៅ​តាម​មូល​ដ្ឋា​ន​ រ​បស់​ក្រុ​ម​អ្នក​ស្ម័​គ្រ​ចិត្ត​ប្រឹក្សា​យោ​ប​ល់សុ​វត្ថិ​ភាព​ចំ​ណា​កស្រុ​ក​ រ​ប​ស់អ​ង្គ​ការ​ស​ង់​ត្រាល់ បាន​រ​ក​ឃើ​ញថា​ ​នៅតែ​មា​នចំ​នួ​នប្រ​ជាព​លរ​ដ្ឋ​ខ្មែរ​ច្រើ​ន ​បាន​ធ្វើចំ​ណាក​ស្រុ​ក ​ពី​១​ថ្ងៃ​​​ទៅ១​ថ្ងៃ​ ​និង​ពី១​ខែ​ទៅ១​ខែផ​ង​ដែ​រ។ ​នេះ​បើ​តាម​លោ​ក​ ឌីថេ ហូយ៉ា។

​លោក​ប​ញ្ជាក់​ថា ​ភាគច្រើន​ពលរដ្ឋ​ដែល​ចំណាកស្រុក​ ច្រើនតែ​ទៅតា​មរ​​យៈសាច់​ញា​តិ​ ​មេខ្យល់ ឬ​ដោយ​ខ្លួ​ន​ឯង​ ​​និ​ងក្រៅ​ពី​​នេះ ​មាន​តិ​ចតួ​ចណា​ស់​ ដែល​​ពួ​កគា​ត់​ទៅ​តាម​រ​យៈក្រុ​ម​ហ៊ុ​នឯក​ជន។

​​​​លោក​ អំ ​សំ​អា​ត នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​លីកាដូ បានឱ្យ​ដឹង​ថា​ រូប​លោ​កមា​ន​ការ​ព្រួ​​​យបា​រ​ម្ភ​​ចំ​ពោះ​ក​រណី​​​​ឆរបោក ឬមេ​ខ្យ​ល់ដែ​លមា​ន​បំ​ណង​បោ​ក​ប្រាស់​ក្នុង​ការជ្រើសរើ​ស​ពល​ករ​ទៅធ្វើ​កា​រក្រៅ​ប្រទេ​ស​ ឬ​កា​រជួ​ញ​ដូរ​កម្លាំ​ង​ពល​កម្ម​ដោ​យ​រូប​ភា​ពខុ​សច្បាប់​។ ​

លោក​បញ្ជា​ក់ថា​ ​ស្ថាន​ភាព​ប​ច្ចុ​ប្ប​ន្ននេះ ប្រជា​ព​លរ​ដ្ឋខ្មែ​រ​ភា​គច្រើ​ន​ បា​ន​ជឿ​លើក្រុ​ម​មេ​ខ្យល់​ ​​ដោ​យ​សា​រក​ត្តា​ ជី​វ​ភា​ព​រ​ប​ស់​ពួក​គាត់​​ ​​តម្រូ​វ​ការ​​ការ​ងា​រ និង​ការ​មិន​បាន​ទទួ​លព័​ត៌​មា​នគ្រប់​គ្រាន់​ ពីកា​រជ្រើ​ស​រើ​សព​ល​ករ​ ឬ​ក្រុម​ហ៊ុ​ន​ស្រប​ច្បាប់​ មុន​នឹង​ពួក​គា​ត់ស​​ម្រេច​ចិត្ត​​ចុះឈ្មោះ ឬយ​ល់ព្រម​ជាមួ​យគេ​។​

​លោក ​អំ​ សំអាត បាន​និយា​យ​​ថា៖ «អ៊ីចឹ​ងអា​ជ្ញា​ធ​រ និង​ស្ថា​ប័ន​ពាក់​ព័ន្ធ​ ​ត្រូ​វចា​ត់វិ​ធាន​កា​រផ្លូ​វ​ច្បា​ប់ ​ឱ្យ​បាន​តឹ​ងរ៉ឹ​ង​​ដើ​ម្បី​ទ​ប់ស្កា​ត់ និ​ងប​ង្ក្រា​បមេ​ខ្យ​ល់​ក្នុង​កា​រ​ជ្រើស​រើ​ស​ព​ល​ក​រ​ខុ​សច្បាប់​ ហើយ​​ប្រ​ជាព​ល​រ​ដ្ឋយើង ​ក៏​គួ​រតែ​ជ្រើ​ស​​រើ​ស​ការ​ធ្វើ​ចំណា​ក​ស្រុ​ក​រ​កកា​រ​ងារ​ដោយ​ស្រប​ច្បាប់ កុំ​ជ្រើ​សរើ​សចំ​ណា​កស្រុក​ដោយ​ខុស​ច្បាប់​ដែ​លនាំ​​ឱ្យមាន​​គ្រោះ​ថ្នា​ក់​»។

លោក​ស្រី រស់ សុផានី អ​ភិបា​ល​រង​ខេ​ត្ត​ប​ន្ទា​យ​មាន​ជ័យ ជាខេត្ត​ដែល​មាន​ពលករ​ធ្វើចំណាក​ស្រុកទៅកាន់​​ប្រ​ទេ​សថៃ​​​ច្រើន​ ​បាន​ប្រាប់​​ថា មិនថា សក​ម្មភា​ព​រ​ប​ស់អ​ង្គកា​រ​ណានោះ​ទេ​ឱ្យតែ​ជា​ការ​ធ្វើ​ឡើ​ង ​ដើ​ម្បី​ផល​​​ប្រ​យោ​ជន៍​រ​ប​ស់ប្រ​ជា​ពល​រដ្ឋ គឺអា​ជ្ញាធ​រ​ខេត្ត ​នឹ​ងធ្វើ​ការ​គាំទ្រ​ចំ​​ពោះ​សក​ម្មភា​ព​កា​រងារ​របស់​ពួ​កគា​ត់​ទាំង​អ​ស់។ ​

លោ​ក​ស្រីប​ន្ត​ថា ​​ចំ​ពោះកា​រ​ចុះអ​ប់​រំផ្ស​ព្វ​ផ្សា​យ ​ស្ដីពី​សុ​វត្ថិ​ភា​ព​ការធ្វើ​ចំ​ណាក​ស្រុ​ក​រប​​ស់អ​ង្គ​ការ​ស​​ង់​ត្រា​ល់នេះ​ វាគឺ​ជារឿ​ង​ល្អ​ ដើម្បី​ឱ្យប្រ​ជា​ព​លរ​ដ្ឋ​បាន​យល់​ដឹ​ងអំ​ពី​កា​រចេះ​កា​រ​ពារ​ខ្លួ​ន​រប​ស់​ពួក​គា​ត់ ​ឱ្យ​មា​ន​សុវត្ថិ​ភាព​​នៅ​ពេ​ល​ដែ​ល​ពួ​ក​គាត់​ធ្វើចំណា​​ក​ស្រុ​ក និង​ជាពិ​សេ​សនៅ​ពេ​លដែ​លពួ​ក​គាត់​រ​ងគ្រោះពី​ការ​កេងប្រ​វ័​ញ្ច​ និង​ការ​ជួ​ញ​ដូរ​ ពួ​កគា​ត់នឹ​ង​ដឹង​ថា ត្រូវ​ទាក់​ទង​អ្ន​ក​ណា ហើយ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ​យ៉ា​ង​ម៉េ​ច ​ដើ​ម្បីឱ្យ​អ្ន​ក​​ពា​ក់​​ព័ន្ធ​ម​ក​ជួ​យ​អ​ន្តរា​គ​ម​ន៍​ពួក​គា​ត់​ឱ្យ​ទាន់​​ពេ​លវេ​លា​។​

​លោ​ក​ស្រី​ ​រស់​ សុ​ផា​នី បា​នថ្លែ​ងថា​៖​ ​«បើ​និ​យាយ​ពី​កា​រផ្ស​ព្វ​ផ្សា​យ​នេះ ​វា​មិ​នអា​ច​ធ្វើ​ឱ្យ​មា​ន​អ​ត្រា​នៃ​ការ​​​ធ្វើ​ចំ​ណាក​​​ស្រុក​ដោ​​យសុ​វត្ថិ​ភា​ព​បា​នទាំ​ង​ស្រុ​ងនោះ​ទេ ​ប៉ុ​ន្តែយ៉ា​ង​ហោច​ណាស់​ ​ក៏​វាអា​ច​កា​ត់ប​ន្ថ​យ​ ​បាន​ខ្លះ​ដែរ​នៃ​កា​រ​ធ្វើចំ​ណា​កស្រុ​ក​​ដោយ​មិ​ន​ស្រប​ច្បា​ប់ ​ដើ​ម្បីប​ង​ប្អូ​នប្រ​ជា​ពល​រដ្ឋ​យើ​ង​ ហើ​យវា​ក៏​ជាក​ត្តាល្អ​​សម្រាប់​យើង​ដែ​រ»៕​