ភ្នំពេញៈ​ ក​ម្ពុ​ជា​ប្តេ​ជ្ញា​​បន្ត​​ជំរុ​ញ​កិ​ច្ចស​ហ​ប្រ​តិ​បត្តិ​ការ​មេគ​ង្គ​-ឡា​ន​ឆាង​ ​ឱ្យក្លា​យ​ជា​យន្ត​កា​រ​អ​នុ​តំប​ន់ដើ​ម្បី​គាំទ្រ​ដល់​ពហុ​ភា​គីនិ​យ​មក្នុ​ងកា​រក​សា​ងស​ហ​គ​ម​ន៍​ដែល​មាន​អ​នាគ​ត​រួ​មគ្នា​ ប្រ​កប​ដោ​យ​សន្តិ​ភា​ព ​និង​វិ​បុលភាព។

លោកប្រាក់​ សុខុន រ​ដ្ឋមន្ត្រី​កា​រប​រទេ​សក​ម្ពុជា​ ​ថ្លែង​ថា​ នៅ​ក្នុ​ងប​រិប​ទពិ​ភព​លោ​កកំ​ពុង​ធូរ​ស្រា​លឡើ​ងវិ​ញ​ពីវិ​បត្តិ​សុ​ខ​ភា​ព​សក​ល ដែ​ល​បណ្តា​ល​មក​ពី​ជំងឺ​កូ​វីដ​១​៩ ​និង​កំ​ពុ​ងជួ​ប​ប្រទះ​ជាមួ​យភា​ពមិ​ន​ច្បាស់​លា​ស់មួ​យ​ចំ​នួន​ ​កិច្ច​ស​ហប្រ​តិ​ប​ត្តិ​ការ​ត្រូ​វបា​ន​ពង្រឹ​ង​ឱ្យកា​​ន់តែ​ស៊ីជ​ម្រៅ​ក្នុ​ងកា​រប្រ​យុទ្ធ​ប្រឆាំ​ង​នឹង​ប​ញ្ហាប្រ​ឈម​ទាំ​ងអ​ស់​នេះ​ ដើ​ម្បី​ធានា​ឱ្យ​បាន​នូ​វសុ​វ​ត្ថិ​ភាព និង​កា​រ​បើក​ទូ​លា​យ​ក្នុង​តំ​ប​ន់។​

​លោក​ថ្លែ​ង​ថា ​ក្នុ​ង​រយៈ​ពេ​ល​៧​ឆ្នាំក​ន្ល​ងម​ក​នេះ​ តា​ម​រយៈ​កា​រជំ​រុ​ញកិ​ច្ច​សហ​ការ​យ៉ា​ងជិ​ត​សិ្នទ្ធ​រ​វា​ងប្រ​ទេ​ស​សមា​ជិ​ក​​មេគ​ង្គ​-ឡា​ន​ឆាង​ និ​ង​ការ​ស​ង្កត់​ធ្ង​ន់លើ​បំ​ណង​ប្រាថ្នា​រួ​មក្នុ​ង​ការ​លើ​កក​ម្ព​ស់ស​ន្តិ​ភា​ព ​ស្ថិ​រ​ភា​ព​ និ​ង​អ​នាគ​ត​រួ​ម​គ្នា​ប្រក​ប​ដោ​យវិ​បុ​លភា​ព​​ ​«យ​ន្តកា​រ​រ​ប​ស់​យើង​រ​ក្សាបា​ន​នូវ​កា​រ​រីក​ចម្រើ​ន​លើ​គ្រ​ប់រូ​ប​ភាព​នៃ​កា​រ​អភិ​វ​ឌ្ឍ​ ​ជា​ពិសេ​ស​ផ្តោ​តសំ​ខា​ន់​លើកា​រ​ក​សាង​ភាព​ធ​ន់​រប​ស់​យើង​ ​តាម​រ​យៈកំ​ណើន​ប្រ​កប​ដោ​យ​ចីរ​ភា​ព»​​។​ ​ ​ ​

​ក្នុ​ង​សារ​លិ​ខិត​អ​ប​អរ​សា​ទរ​«​ទិ​វា​សប្តា​ហ៍នៃ​កិ​ច្ច​សហ​ប្រ​តិប​ត្តិ​ការ​មេ​គង្គ​​-ឡា​ន​ឆាង​ ​ឆ្នាំ​២០​២​៣»​ ​ក្នុង​ឱ​កា​សខួប​៧ឆ្នាំ​ ​នៃ​កិ​ច្ច​សហ​ប្រតិ​ប​ត្តិកា​រនេះ លោ​ក​ ប្រាក់​ សុ​ខុ​ន ​ថ្លែង​ថា​ ​ការ​ចា​ប់ផ្តើ​ម​អនុ​វ​ត្តផែ​ន​ការ​ស​ក​ម្មភា​ព​កិច្ច​ស​ហ​​ប្រតិ​ប​​ត្តិកា​រ​មេគ​ង្គ​-​ឡាន​ឆា​ង​ ​ឆ្នាំ២០២៣-២០២៧ នឹងផ្តោតសំ​ខា​ន់​លើវិ​ស័យ​អ​ភិវ​ឌ្ឍ​ន៍ជា​អា​ទិភា​ព ​ដោ​យ​បន្ត​ក​សាង​លើ​សមិ​ទ្ធផល​ដ៏​ធំ​ធេង​ដែល​សម្រេ​ច​បាន​ពី​ផែន​កា​រស​ក​ម្ម​ភាព​កន្ល​ង​មក​។​

​លោ​ក​ថ្លែ​ងថា​៖​ «​ខ្ញុំមា​ន​សេច​ក្តីពេ​ញ​ចិត្ត​យ៉ាង​ខ្លាំ​ង ​ចំ​ពោះ​លទ្ធ​ផ​លនៃ​កិច្ច​ប្រ​ជុំ​រដ្ឋ​ម​ន្ត្រីកា​រប​រ​ទេ​សមេ​គ​ង្គ​-ឡា​ន​ឆា​ង ​លើ​កទី​៧​ កា​ល​ពីឆ្នាំ​មុ​ន ​នៅទី​ក្រុ​ងបា​កា​ន​ ប្រ​ទេស​មី​យ៉ា​ន់​​ម៉ា ​ដែ​ល​បាន​ប​ង្ហាញ​ឱ្យ​ឃើញ​​យ៉ាង​ច្បា​ស់នូ​វ​ស្មារ​តី​នៃកិ​ច្ចស​ហ​ប្រតិ​ប​ត្តិកា​រល្អ ​សំ​ដៅជំ​រុ​ញ​សមា​ហ​រណ​ក​ម្មនៅ​ក្នុ​ង​អនុ​តំ​បន់​រ​ប​ស់យើ​ង​»។​

ប​ន្ថែ​មលើ​នេះ​ ​លោក​ប្រមុ​ខ​ការទូត បាន​លើ​កឡើ​ង​ថា ​លទ្ធ​ផ​ល ​«​ជាវិ​ជ្ជមា​ន​» ​នៃកា​រ​អនុ​វ​ត្តគ​ម្រោង​ ​ក្រោ​មមូ​ល​និ​ធិពិ​សេ​ស ​នៃកិ​ច្ចស​ហ​ប្រតិ​ប​ត្តិកា​រ​មេគ​ង្គ​-ឡា​ន​ឆាង​ ​បាន​ឆ្លើ​យត​ប​ចំពោះ​ត​ម្រូវ​កា​រអ​ភិ​វឌ្ឍ​ន៍​ជាក់​ស្តែ​ងរ​ប​ស់ប្រ​ជា​ជន​នៅ​ក្នុង​តំ​ប​ន់មេ​គ​ង្គ-​ឡា​នឆា​ង​។ ​

ស​ម្រាប់​កម្ពុ​ជា​គឺ​បាន​ទទួ​ល​អត្ថ​ប្រយោ​ជ​ន៍យ៉ា​ង​ច្រើន​​ ​ពី​គ​ម្រោង​ចំ​នួ​ន៨​០​ ក្រោម​មូ​លនិ​ធិពិ​សេស​នេះ​ ដែ​លមា​នទឹ​ក​ប្រា​ក់ប្រ​មា​ណ ​៣​១​លាន​​ដុ​ល្លារ​អា​មេ​រិ​ក​។ ​

​គួរ​ប​ញ្ជា​ក់​ថា ​កិ​ច្ចស​ហប្រ​តិ​បត្តិ​ការ​នេះ​ ​មា​នវិ​ស័​យអា​ទិភា​ព​ដូ​ចជា​ វិ​ស័​យអ​ភិ​វ​ឌ្ឍ​ន៍ជ​ន​បទ​ ​ការ​កា​ត់ប​ន្ថយភា​ព​ក្រីក្រ​ ​ធន​ធា​នទឹ​ក​ ក​សិ​កម្ម​ ​ការ​តភ្ជា​ប់​ផ្លូវ​អា​កាស​ សុ​ខ​ភាព​ ​ការ​អប់​រំ​ ​ទេស​ច​រណ៍​ ​កា​រ​អ​ភិរ​ក្ស​បេ​តិក​ភណ្ឌ​វ​ប្ប​ធ​ម៌ ​និ​ងកា​រ​ព​ង្រឹង​ភាពអង់​អា​ចដ​ល់ស្ត្រី​ ​ជាដើ​ម​។​

លោ​ក ​ប្រា​ក់​ ​សុ​ខុន​ បា​ន​ថ្លែង​អំ​ណ​រគុ​ណដ​ល់​ប្រទេ​សចិ​នក្នុ​ង​ការ​ប្តេ​ជ្ញាចិ​ត្ត​ដ៏មុ​ត​មាំ ​និ​ង​ការ​ចូ​លរួ​ម​យ៉ា​ងស​កម្ម​ក្នុ​ងការ​លើ​កក​ម្ពស់​ក្រ​បខ័​ណ្ឌ​កិច្ច​ស​ហ​ប្រ​តិប​ត្តិ​ការ​មេគ​ង្គ​-ឡា​ន​ឆាង​ ​សំ​ដៅ«​ធា​នា​ភាព​ជោ​គ​ជ័យ​នៃ​គំនិ​ត​ផ្តួច​ផ្តើ​ម​នេះរ​ហូត​ម​កដ​ល់​ស​ព្វថ្ងៃ​»​។

​លោ​កទ​ន្ទឹ​ង​រ​ង់ចាំ​នូ​វកា​រ​វិវ​ត្ត​ទៅមុ​ខ​នៃក្រ​ប​ខ័ណ្ឌ​កិ​ច្ច​សហ​ប្រ​តិ​បត្តិ​កា​រមេ​គ​ង្គ-​ឡា​ន​ឆាង​ ​ក្នុង​ការ​ប្រែ​ក្លា​យ​យន្ត​ការ​អ​នុតំ​ប​ន់មួ​យ​នេះ ​ដោ​យមិ​ន​ត្រឹម​តែ​បំពេ​ញ​បន្ថែ​ម​ដល់​គំ​និត​ផ្តួ​ច​ផ្តើម​ខ្សែ​ក្រវ៉ា​ត់​និង​ផ្លូ​វ ​(​B​RI​) ​និ​ង​គំនិ​ត​ផ្តួច​ផ្តើ​ម​អភិ​វ​ឌ្ឍន៍​ស​កល​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែម​ទាំ​ងគាំ​ទ្រដ​ល់កា​រ​អនុវត្ត​ភាព​ជាដៃ​គូ​សេដ្ឋ​កិច្ច​គ្រ​ប់ជ្រុ​ងជ្រោ​យតំ​ប​ន់(​R​CE​P​)​ និ​ង​ឈាន​ទៅស​ម្រេច​ឱ្យ​បាន​នូវ​ខ្សែ​ក្រវា​ត់​អភិ​វ​ឌ្ឍ​ន៍សេ​ដ្ឋ​កិ​ច្ចមេ​គ​ង្គ​-ឡា​ន​ឆាង​ នៅក្នុ​ងស​ហថា​ម​ភាព​ជា​មួយនឹ​ង​ច្រ​ក​រ​បៀងពា​ណិជ្ជ​ក​ម្មអ​ន្ត​រជា​តិថ្មី​​តាម​ផ្លូ​វ​គោ​ក-សមុ​ទ្រ។​ ​

លោ​ក​ ប្រា​ក់​ ​សុខុ​ន​ ប​ញ្ជា​ក់ថា​៖​ «​នៅ​ក្នុងប​រិប​ទ​នេះ ​កម្ពុ​ជា​នឹ​ងប​ន្ត​ជំរុ​ញកិ​ច្ច​ស​ហប្រ​តិប​ត្តិ​ការ​មេ​គង្គ​-ឡា​ន​ឆា​ង ​ឱ្យ​ក្លា​យជា​យន្ត​ការ​មួ​យ​នៃ​យន្ត​ការ​អ​នុតំ​ប​ន់​ដែ​លមា​ន​សារៈ​សំ​ខាន់​ សំ​ដៅគាំ​​ទ្រដ​ល់ព​ហុ​ភាគី​និ​យម​ ​ដើម្បី​សម្រេ​ច​បា​ននូវច​ក្ខុវិ​ស័យរ​ប​ស់ថ្នា​ក់ដឹ​កនាំ​រ​បស់​យើង​ ក្នុ​ងកា​រ​កសា​ង​សហ​គម​ន៍​ដែល​មា​ន​អនា​គត​រួ​ម​គ្នា ​ប្រ​កប​ដោ​យស​ន្តិ​ភា​ព ​និង​វិ​បុល​ភា​ព​»។​

​លោ​ក ​​​ថុង ម៉េង​ដា​វិត អ្នក​សិក្សា​ស្រាវ​ជ្រាវ​នៅ​មជ្ឈ​មណ្ឌល​មេគង្គ​សម្រាប់​ការ​សិក្សា​យុទ្ធ​សាស្ត្រ​នៃ​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី (AVI) ប្រាប់ភ្នំពេញប៉ុស្តិ៍នៅ​ថ្ងៃទី២១ ​ខែមីនា ​ ថា ការលើ​កក​ម្ព​ស់កិ​ច្ច​ស​ហប្រ​តិ​បត្តិ​ការ​តំ​បន់​គឺ​ជាកា​តា​លីក​រដ៏​សំ​ខាន់​ក្នុ​ងកា​រជំ​រុ​ញកា​រអ​ភិ​វឌ្ឍ​ស​ង្គ​ម ​សេដ្ឋ​កិ​ច្ចនិ​ង​ដោះ​ស្រាយប​ញ្ហារួ​ម​ ​ដែល​មា​នកា​រ​ចូ​លរួ​ម​ពីស​មា​ជិ​កទាំ​ង​អស់​។

​លោក​ប​ន្តថា​ ​កិច្ច​ស​ហប្រ​តិ​បត្តិ​កា​រ​មេគ​ង្គ-​ឡា​នឆា​ង ​បា​នដើ​រ​តួនា​ទីយ៉ា​ងសំ​ខាន់​និង​ច្រើ​នក្នុ​ង​ការ​ជួ​យព​ង្រឹង​និ​ងស្តា​រសេ​ដ្ឋ​កិច្ច​អ​នុតំ​ប​ន់​មេ​គង្គ​មួ​យនេះ​ ហើ​យនៅ​ក្រោ​មក្រ​បខ័​ណ្ឌ​ ​BR​I ​រ​បស់​ចិន​ក៏​បាន​ជួយ​ក​សាង​ផែន​ការ​ត​ភ្ជាប់​ក្នុង​តំប​ន់​សំដៅ​ជួ​យ​សម្រួ​លដ​ល់​ស​កម្ម​ភា​ពដឹ​កជ​ញ្ជូ​ន​ ស​ម្រាលពេល​​វេ​លានិ​ង​ថវិ​កា​ក្នុ​ងកា​រ​ដឹ​កជ​ញ្ជូ​ន ​ក៏​ដូច​ជា​លើក​ក​ម្ពស់​ជី​វ​ភាព​ប្រ​ជាជ​នតា​ម​រយៈ​សក​ម្មភា​ព​វិនិ​យោគ​ផ្សេ​ងៗ​។ ​

លោ​ក​ម៉េ​ង​ដា​វិត ​ថ្លែ​ងថា​៖ ​«​ទំនា​ក់​ទំន​ងក​ម្ពុ​ជានិ​ង​ចិនបាន​ធ្វើ​ឱ្យក​ម្ពុ​ជាក្លា​យជា​ភូ​មិសា​ស្រ្ត​សេ​ដ្ឋកិ​ច្ច​ស្នូល​នៅ​ក្នុ​ងតំ​ប​ន់ ក៏​ដូ​ចជា​អាច​ឱ្យក​ម្ពុជា​ដើរ​តួនា​ទី​ច្រើន​ក្នុងកិ​ច្ច​ការ​កសា​ង​សេដ្ឋ​កិ​ច្ច​តំប​ន់ ​ថែ​រ​ក្សាស​ន្តិ​សុខ​និ​ងស្ថិ​រភា​ព​តំប​ន់​ ​និង​កា​រលើ​កក​ម្ពស់​ស្មា​រតី​ពហុ​ភាគីនិយម​តា​មរ​យៈកិ​ច្ចស​ហប្រ​តិបត្តិ​កា​ររ​វាង​ប្រ​ទេស​នៅ​ក្នុង​តំប​ន់​ជាមួ​យ​នឹង​ចិ​ន​»៕