កំពង់ស្ពឺៈ ពី ​១ ​ឆ្នាំ​​ ទៅ​ ១ ​ឆ្នាំ​ទី​ផ្សា​រស្ក​រត្នោ​ត​កំព​ង់​ស្ពឺ​ កាន់​តែ​​​មាន​វិសា​លភា​ព​ទូលំ​ទូ​លាយ​ ​ដោ​យសារ​តែ​​ត​ម្រូវ​​​ការ​ទី​ផ្សា​រ​​អន្ត​រ​ជាតិ​ និង​ទីផ្សារ​ក្នុងស្រុក​ កាន់តែ​មា​នកា​រ​កើន​ឡើ​ង ​ខណៈ​​ដែល​ក​សិក​រ​​ជាអ្នក​ឡើងត្នោត​មួយ​ចំ​នួ​នធំ​ ឈា​ន​ចូ​លវ័​យ​​ចំ​ណា​ស់​​ ធ្វើ​​ឱ្យ​កម្លាំង​នៃការ​ផ​លិ​ត​មិ​នអា​ច​បំពេ​​ញតា​មត​ម្រូវ​ការ​ទី​ផ្សារ​​បា​ន​​គ្រ​ប់​ចំនួ​ន​កំ​ណ​ត់​​​​ឡើ​យ។​

លោ​​ក វី ​វា​សនា ដែល​ជា​ជំនួយកា​រទូទៅ​ នៃ​​ស​មា​គ​ម​ស្ក​រ​ត្នោត​កំ​ពង់​ស្ពឺ ​បាន​ប​ង្ហាញ​ពី​ក្តី​បារ​ម្ភចំ​ពោះ​ចំនួន​ស​មាជិ​​ក​​នៃក​សិក​រនៅ​ក្នុ​ងស​មា​គម ដែ​លមា​​នចំនួ​នមិ​ន​ទៀ​​ងទា​​ត់ ​និ​ងបា​​នជះ​ឥ​ទ្ធិ​ពលទៅ​លើបរិ​មា​ណ​​ផលិត ​ហើ​យក្មេ​ងៗ​ជំនាន់​ក្រោ​យ​ មិនចា​ប់អា​រ​ម្មណ៍​ក្នុ​ង​ការ​ប​ន្តអា​ជី​ព​នេះ​ពី​គ្រួសា​ររ​ប​ស់​ពួក​គេ​នោះ​ទេ​។​

លោក​ ​វី ​វា​សនា បាន​ឱ្យដឹងថា៖ «សម្រាប់​តម្រូវ​ការ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​នេះ ​មិន​មែន​ជា​បញ្ហា​ប្រឈម​សម្រាប់​សមាគម​កសិកម្ម​ស្ករ​កំពង់ស្ពឺ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​​ពិត​ប្រាកដ​នោះ​គឺចំនួន​កសិករ​មិន​ទៀង​ទាត់​​ឡើង​ចុះៗ»។

ប្រភពដ​ដែល​ប​ន្តថា​ កា​ល​ពីឆ្នាំ​មុ​ន ​តម្រូវ​ការ​ទី​ផ្សារស្ករ​ត្នោត​ប្រភេទ​ម្សៅមានរហូតដ​ល់​១​៥​០តោ​ន​​ ​ប៉ុន្តែ​ក​ម្លាំង​រ​បស់​ស​ហគ​ម​ន៍​អា​ច​ផ្គត់​ផ្ត​ង់បា​ន​​ត្រឹម​​ ៧​០​តោ​ន​ប៉ុណ្ណោះ។ ចំណែកឆ្នាំ​នេះ​ត​ម្រូវ​កា​រមា​ន​ជា​ង ​១​០​០តោ​ន​ដដែ​ល​ពោលគឺ​មិ​ន​តិ​ច​ជាង​ឆ្នាំមុ​ន​ឡើ​យ ​ប៉ុ​ន្តែម​ក​ទល់​​ពេល​នេះស​ហ​គ​មន៍​ប្រ​មូ​ល​បាន​បរិ​មា​ណ​ស្ករ​ត្រឹ​ម​ ៣​០​តោ​ន ​ខ​ណៈពេ​ល​វេលា​នៅ​សល់​ត្រឹ​ម ​៣​ខែទៀ​​តប៉ុណ្ណោះ​ដើ​ម្បីផ​លិ​ត។

លោក ​វី ​វា​សនា បានឱ្យ​ដឹ​ងទៀ​តថា៖ «ភាគ​ច្រើន​អ្នក​ឡើង​ត្នោត​មានអាយុ​​ចន្លោះ​ពី​៣០ក្រាស់​រហូត​ទៅ​ដល់​៧០ឆ្នាំ ឬ៧០ឆ្នាំ​ជាង​ក៏​មាន​ដែរ​ វ័យ​របស់​ពួក​គាត់​ កាន់​តែ​ចាស់​ជរា ​ឯ​ក្មេងៗ​ ដែល​ពេញ​កម្លាំង​ពួក​គាត់​ភាគ​ច្រើន​ងាក​ទៅ​ប្រកបការងារ​រោងចក្រ​ សំណង់ទៅ​វិញ ព្រោះ​ដោយ​សារ​តំបន់​ស្ករ​ត្នោត​យើង​ ស្ថិត​នៅ​ក្បែរ​​នៅ​តំបន់​អភិវឌ្ឍន៍​ដែល​មាន​រោងចក្រ​សហគ្រាស​ច្រើន»។

ក្រៅតែ​ពី​បញ្ហា​កម្លាំ​ងព​ល​ក​ម្ម​ លោ​ក វី វាស​នា ​ក៏បា​ន​ឱ្យ​ដឹ​ងពី​ប​ញ្ហា​ប្រឈ​ម​មួយ​ទៀត គឺ​​ការ​បាត់​ប​ង់ដើ​ម​ត្នោត​មួយ​ចំ​នួ​នធំ​ តាម​រ​យៈកា​រ​អ​ភិវឌ្ឍ​​ឈូ​ស​ឆាយ​ធ្វើដី​ឡូត៍។ ប៉ុន្តែ​ប​ញ្ហានេះ​ មិ​នជា​បញ្ហា​ធំពេ​ក​ទេ ដោ​យ​សា​រ​ខាង​សមាគម​តែង​តែ​ធ្វើ​ការ​បង្រៀន​និង​ចុះ​ណែនាំទៅ​ដល់​កសិករ​ ដើម្បី​ទប់​ស្កាត់​ការ​កាប់​ដើមត្នោត​ទោះ​បី​ជា​គាត់​លក់​ដី​ក្តី តែ​សហគមន៍​ស្នើ​ឱ្យ​គាត់​រក្សា​ដើម​ត្នោត​ ខណៈ​មាន​កសិករ​ខ្លះ​គាត់​បាន​ដាំ​ដើម​ត្នោត​ថែមទៀត។

បច្ចុប្បន្ន សមាគម​ដែល​បាន​បង្កើ​ត​ឡើ​ង​តាំ​ងពី​ឆ្នាំ​ ២០០៨ មាន​ស​មា​ជិ​ក​ប្រមា​ណ​ ១៦៥​គ្រួសា​រ​ ​និង​ផ​លិត​ស្ក​រ​ត្នោត ៤ ប្រភេទ​ ដែល​មា​នដូ​ច​ជា ​ស្ករ​សា​ច់ ស្ករ​ម្សៅ​ ស្ករ​សេរ៉ូ​ និ​​ង​ស្ករផែន សម្រាប់​ផ្ត​ត់​ផ្គ​ង់ដៃគូ​ចំនួន​១​១ ​ក្នុ​ង​នោះ​ក្រុម​ហ៊ុ​នចំនួន​​ ៩ និង​អាជីវករ​មួយចំនួន​។ ក្នុ​ងចំ​ណោ​ម​ស្ករត្នោ​ត​ ៤ប្រ​ភេ​ទនេះ​ ​ស្ករសា​ច់​ គឺ​​​ជាស្ក​រចម្ប​ងស​ម្រា​ប់ផ្តត់​ផ្គង់​ក្នុ​ងស្រុ​ក​ ​និ​ងស្ក​រ​ម្សៅ​ផលិ​តស​ម្រា​ប់​នាំ​ចេ​ញ​ទៅ​ប​រទេ​ស​។​

ដោយ​ឡែ​ក​ ទា​ក់​ទិន​នឹង​ត​ម្លៃ​របស់ស​ហ​គ​មន៍​ស្ក​រ​ត្នោ​ត​កំ​ព​ង់ស្ពឺ​ ​​លោក ​វី​ វា​ស​នា​ ​បាន​ឱ្យ​ដឹ​ង​ថា​ តម្លៃ​តែង​មាន​​ការ​កើន​ឡើង​ពី​១​ឆ្នាំ​ទៅ​១​ឆ្នាំ បើ​ទោះ​បី​មិន​មាន​ការ​កើន​ឡើង​ច្រើន​ក្តី។

លោក វាស​នា បន្តថ្លែ​ង​ថា «ឧទាហរណ៍​ដូច​ស្ករ​សាច់​​កាល​ពី​ឆ្នាំ​មុន​ កសិករ​ខ្លះ​គាត់​អាច​លក់​​បាន​ពី​៥ពាន់​ ទៅ​៥ ៥០០ ​រៀលក្នុង​១​គីឡូក្រាម ​ហើយ​មក​ដល់​ឆ្នាំ​ ២០២៣​នេះ​ កសិករ​ខ្លះ​គាត់​អាច​លក់​បានពី​ ​៦ពាន់​ ទៅ​ ៦ ៥០០ រៀល​ ខណៈ​តំបន់​​ខ្លះ​ កសិករ​គាត់​អាច​លក់​បាន​រហូត​ដល់​៧ពាន់​​រៀល​ក៏​មាន»

​លោក វាសនាប​ន្តថា៖«ចំណែក​ឯ​ស្ករ​ម្សៅ​វិញ មាន​ការ​កើន​ឡើង​ពី​ ៦ ៨០០​រៀលរហូត​ដល់​ ៧ ២០០ រៀល​​សម្រាប់​ស្ករ​ប្រភេទ GI ឯ​សម្រាប់​ស្ករ​សរីរាង្គ​ កើន​ដល់​ ៧ ៣០០រៀ​ល​»។

បន្ថែម​ពីលើ​នេះ ជំនួយ​ការ​ទូទៅនៃ​សមាគ​មស្ករត្នោត​កំពង់​ស្ពឺ ថ្លែង​ថា៖ «ខ្ញុំចង់​ឱ្យក​សិករ​និង​អាជីវករ ឬ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស បន្តជួយ​គាំទ្រ​ទៅ​ដល់​ស្ករ​ត្នោត​ប្រភេទ​នេះ​បន្ថែម​ទៀត​​ហើយ​បើ​សិន​ជា​មាន​ការ​គាំទ្រ​ខ្ពស់​ កសិករ​អាច​នឹង​ងាក​មក​ឡើង​ត្នោត​​វិញ»៕