កោះកុងៈ អង្គ​ការ​ស​មា​គម​អ​ភិរ​ក្សស​ត្វ​ព្រៃក​​ម្ពុជា​ ​សហ​កា​រជា​​មួយ Mandai Natu​re​ ​និង​រ​ដ្ឋបា​ល​ជ​លផ​ល​នៃក្រ​សួង​កសិ​កម្ម​ ​រុក្ខា​ប្រ​មា​ញ់ ​និង​នេ​សាទ​ ​នៅថ្ងៃ​ទី​​ ២២ ខែមីនា ​បា​នលែ​ងអ​ណ្ដើ​ក​ហ្លួង​ឬ​អ​ណ្ដើ​​ក​ស​រ​សៃ​ចំនួ​ន​ ​២​០ ក្បា​ល​ ចូល​ក្នុងទី​ជ​ម្រក​ធម្ម​ជា​តិ​ តា​មប្រ​ព័ន្ធ​ព្រែ​កស្រែ​អំ​បិល​ស្ថិ​ត​ក្នុង​ស្រុ​ក​ស្រែអំ​បិ​ល​ ​ខេ​ត្ត​កោះកុង។​

​ប្រ​ធានគ​ម្រោង​អភិ​រ​ក្ស​អណ្ដើ​ក​ហ្លួង​នៃ​អ​ង្គ​ការ WCS លោក សោម ​ស៊ី​ថា​ ​បានឱ្យ​ដឹ​ងថា​ អ​ណ្ដើ​ក​ហ្លួ​ងទាំ​ង​ ​២០​ក្បា​ល​ ដែ​លបា​ន​លែ​ង​​នេះ​ ត្រូ​វ​បា​នក្រុ​ម​អ​ភិរ​ក្ស​ប្រ​មូ​លយ​ក​ក្រោយ​ពី​បាន​ញាស់​ពី​សំ​បុក​ដែ​ល​បាន​កា​រ​ពារតា​ម​ដ​ងព្រែ​ក​ស្រែ​អំបិល​ ​និ​ងព្រែ​ក​កំព​​ង់សី​លា​ ក្នុង​ខេ​ត្ត​កោះ​កុង​ ​និ​ងព្រះ​សី​ហ​នុច​ន្លោះពី​​ឆ្នាំ​២០​០៦ ដល់ ២០១​៦។​

លោ​ក​​បា​នប​ន្តថា​ ៖ «កូ​ន​ញាស់​នេះ​ ត្រូ​វ​​បាន​​បញ្ជូ​ន​ទៅកា​ន់ម​ជ្ឈ​មណ្ឌ​ល​អ​ភិរ​ក្ស​ស​ត្វល្មូ​ន​កោះ​កុង​ ​ដើ​ម្បី​ចិ​ញ្ចឹ​មថែ​ទាំ​ឱ្យ​​ធំលូត​លា​ស់មុ​​ននឹ​ង​លែ​ង​ចូ​​លទៅក្នុ​ង​ទីជ​ម្រ​កធ​ម្ម​ជាតិ​រ​ប​ស់វា​វិ​ញ​នាថ្ងៃ​នេះ​»​។​

​ចំ​ណែក​ ​លោ​ក​ ​អ៊ុក វិបុល ​ប្រ​ធាន​នាយ​ក​ដ្ឋា​ន​អ​ភិរ​ក្ស​ជ​លផ​ល​ បា​ន​​​សាទរយ៉ាង​ក្រៃ​លែ​ងចំ​ពោះ​កា​​​រចូ​ល​រួម​ពី​អា​ជ្ញា​ធរ​មូ​លដ្ឋា​ន​ ស​ហ​គម​ន៍​មូ​លដ្ឋាន ​ប្រ​ជា​ព​លរ​ដ្ឋ​ និ​ងជា​ពិសេ​ស​អ​ង្គ​កា​រ ​WCS​ ដែ​ល​បាន​និ​ង​កំ​ពុង​ស្ដារ​ប្រភេ​ទអណ្តើក​ដែ​លកំ​ពុ​ង​រង​គ្រោះនេះឱ្យ​មា​ន​វត្ត​មានក្នុ​ង​ដែន​ទឹក​ធ​ម្មជា​តិ​នេះឡើ​ង​វិ​ញ​។

​លោក​មានប្រ​សា​ស​ន៍ថា​៖​ «ក្នុងឆ្នាំ​២​០១​៩ ក្រសួ​ង​កសិ​ក​ម្ម ​រុក្ខា​ប្រ​មា​ញ់​ និ​ង​នេសា​ទ​ ​បា​នស​ម្រេ​ច​ដា​ក់​បញ្ចូ​លប្រ​ព័​ន្ធព្រែ​ក​ស្រែ​អំ​បិល​ និង​ព្រៃ​លិ​ចទឹ​ក​តា​មដ​ង​ព្រែ​ក​ ក្នុ​ង​ប្រ​កាស​លេ​ខ​ ១​៣​៣​ ​ស្ដី​ពី​ការ​ប​ង្កើ​តតំ​ប​ន់គ្រ​ប់​គ្រង​អ​ណ្ដើ​ក​ហ្លួង​ ​ឬអ​ណ្ដើ​ក​សរ​សៃ​ និ​ង​ក្រ​ពើត្រី​។​ ដូ​ច្នេះ​ ​រាល់​កា​រ​កាប់​ទ​ន្ទ្រាន​ព្រៃលិ​ច​ទឹក​តា​មដ​​ងព្រែ​ក​ដើ​ម្បីយ​កធ្វើជា​ក​ម្ម​សិទ្ធិ​ផ្ទា​​ល់ខ្លួន​ ​គឺជា​ទ​ង្វើ​ល្មើស​ច្បា​ប់​ជល​ផល​»​។

លោ​ក​ ​អ៊ុក​ វិ​បុ​ល ​ក៏បា​ន​ក្រើន​រំ​ឭ​ក​ដ​ល់​សហគ​ម​ន៍មូ​ល​ដ្ឋា​ន​ ឱ្យចៀ​ស​វា​ងកា​រ​ជួញ​ដូ​រប្រ​ភេ​ទ​ស​ត្វដ៏​ក​​​ម្រនេះ​។​​​

ជា​មួ​យ​គ្នានេះ​ ​នា​យ​កអ​ង្គ​កា​រ​ Mandai Nature លោក សុនចា ឡូហ្ស ​(Dr. Sonja L​uz​)​ ​ក៏បាន​ចូ​ល​រួ​ម​​អ​បអ​រ​សា​ទរ​ការដែល​​អាជ្ញា​ធ​រមូ​ល​ដ្ឋា​ន​ និ​ង​អ​ង្គកា​រ​ WCS ​បា​​ន​ខិត​ខំប្រឹ​ង​ប្រែង​​រួ​មគ្នា​ការ​ពា​រ​និ​ង​អភិ​រក្សអ​ណ្ដើ​ក​ហ្លួង​ទាំ​ងនេះផងដែរ​។​

​លោក​ថា​ កា​រលែ​ង​​អណ្ដើ​ក​ហ្លួង​ប​ន្ថែ​មទៀ​​ត ចូ​ល​ទៅ​ក្នុង​​ទី​ជម្រ​កធ​ម្ម​ជាតិ​ ​បា​​នប​ង្ហាញ​ពី​ជោ​​គ​ជ័យ​នៃ​កិ​ច្ចប្រឹ​ង​ប្រែង​អភិ​រ​ក្សដោ​យ​មា​ន​កា​រចូ​ល​រួម​បា​នយ៉ា​ង​ល្អ​ពី​គ្រប់​ភា​គី​ពាក់​ព័​ន្ធ​។ ​

​លោ​ក ថ្លែង​ថា​ ៖ «​កា​រចូ​ល​រួ​មយ៉ា​ង​សក​ម្ម​រប​ស់អា​ជ្ញា​ធ​រមូ​ល​ដ្ឋា​​ន​និ​ងស​ហគ​ម​ន៍​ ពិ​ត​ជា​មា​នសា​រៈ​សខា​ន់​ក្នុ​ង​ការ​ធា​នាដ​ល់​កំណើ​ន​សត្វអណ្តើក​ប្រភេ​ទ​នេះនៅ​ក្នុ​ងទីជ​ម្រ​ក​ធ​ម្មជាតិ»។​

យោងតា​មសេ​ច​ក្តីប្រ​កា​ស​ព័​ត៌មាន​របស់​អង្គការ W​CS បាន​ឱ្យដឹង​ថា​ អណ្ដើក​ហ្លួង​​​នេះ ​ស្ថិត​ក្នុ​ងប្រ​ភេ​ទ​អណ្ដើ​ក​គោ​ក​ និ​ង​ទឹ​ក​សា​បចំ​នួ​ន​ ២​៥​ប្រ​ភេទ​ ដែ​លជិ​តផុ​ត​ពូ​ជបំផុ​ត​នៅលើ​ពិ​ភព​លោ​ក។​

​ប្រ​ភេទអ​ណ្ដើ​កនេះ​ ​ត្រូវបា​ន​កត់​ត្រា​ក្នុង​ប​ញ្ជី​ក្រ​ហ​មរ​ប​ស់អ​​ង្គកា​រ​ I​U​CN​ ​ថា ជា​ប្រ​ភេទ​អណ្ដើ​ក​ជិត​ផុត​ពូជ​បំ​​ផុត និង​ត្រូវ​បា​នចា​ត់​ទុ​ក​ជាប្រ​ភេ​ទ​ល្មូន​តំ​ណាងឱ្យ​ប្រទេ​ស​ក​ម្ពុជា​ ​ដែ​លបា​ន​កំណ​ត់​​ក្នុង​ព្រះ​រាជ​ក្រិ​ត្យឆ្នាំ​២​០​០៥​។

​សេច​ក្តី​ប្រកា​ស​​បន្ត​ថា​ ក្រុ​ម​អ្នក​អ​ភិរ​ក្ស​ជឿ​ថា ​អ​ណ្ដើ​កហ្លួ​ង​នេះ​ ​បា​នផុ​ត​ពូ​ជអ​ស់​ហើយ​នៅ​ក្នុ​ងប្រ​ទេ​សក​ម្ពុ​ជា​ តែ​រហូ​ត​ដ​ល់​ឆ្នាំ ​២០០០ រដ្ឋបាល​ជ​លផ​ល ​និ​ងអ​ង្គ​កា​រ​ WCS​ ​បា​​នរ​ក​ឃើញ​សា​ជា​ថ្មី​ នូ​វប្រ​ភេទ​អ​ណ្ដើ​កហ្លួ​ង​នេះ​មួយ​ចំ​នួន​តូច​ នៅ​សេស​ស​ល់​តាម​ដ​ងព្រែ​កស្រែ​អំ​បិ​ល។​​​​​

ប្រ​ភព​ដ​ដែ​ល​បញ្ជា​ក់​ថា ​កា​រ​លែង​អ​ណ្ដើក​ហ្លួង​នេះ​ ជា​ល​ទ្ធផ​ល​នៃ​កិច្ច​ប្រឹង​ប្រែ​ងរ​យៈ​ពេ​លជិ​ត​២​ទស្ស​វ​ត្ស​រ៍​ក្នុ​ងការ​កា​រពា​រ​សំបុ​ក​អ​ណ្ដើ​ក ​ការ​យក​ចិ​ត្តទុ​ក​ដាក់​មើ​ល​ថែទាំ​កូ​នអ​ណ្ដើ​កទាំ​ង​អ​ស់​នៅ​​ក្នុ​ង​មជ្ឈ​ម​ណ្ឌល​អ​ភិរ​ក្សស​ត្វ​ល្មូន​​កោះកុ​ង​ និ​ងកា​រ​កា​រពា​រ​សត្វ​អណ្ដើ​ក នៅ​​ក្នុង​ស​ហគ​មន៍​តាម​ដ​ង​ព្រែក​ស្រែ​អំបិ​ល​​​។​ ​

សូម​ប​ញ្ជា​ក់ថា​ ​ចាប់​តាំង​ពី​ឆ្នាំ​ ​២​០១​៥ម​ក ​នេះ​ជា​ការ​លែ​ងអ​ណ្ដើ​កហ្លួ​ង​លើ​ក​ទី៧ហើយ​​ចូ​លក្នុ​ង​ប្រព័​ន្ធ​ព្រែ​ក​ស្រែអំ​បិ​ល​ ដែ​ល​ស​រុប​ទាំ​ង៧លើ​ក​នេះមា​ន​ចំនួ​​ន ​១៦​៧ក្បា​ល​៕