ភ្នំពេញៈ ​ក្រសួង​សុខាភិ​បាល​កម្ពុជា​ប្រកាស​ថាមាន​អ្នកជា​​សះ​ស្បើយ​ជំងឺ​កូ​វីដ​ ១៩ ថ្មីម្នាក់​ទៀត​នៅ​ថ្ងៃ​នេះ ​ប៉ុន្តែ​មិន​មាន​ករណី​ឆ្លង​និង​ស្លាប់ថ្មី​ដោយ​សារ​ជំងឺ​នេះ​ទេ​។

​តាម​សេច​ក្តីប្រកា​ស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបា​ល គិត​ត្រឹម​ថ្ងៃទី ២៣ ខែមីនា​ ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​មាន​ចំនួន ​១៣៨ ៧២១នាក់ ចំណែក​ករណី​ជា​សះស្បើ​យ​សរុប​ ១៣៥ ៦៦៥នា​ក់ និងករណី​ស្លាប់​សរុប ៣ ០៥៦​នាក់​។ រីឯ​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន ២១ ២៤៤នាក់ និង​ករណី​អូ​មី​ក្រុង​ឆ្លង​ក្នុង​សហ​គមន៍​មាន ១៦ ៨៩៣​នាក់​៕