
ទិដ្ឋភាពព្រៃកោងកាងព្រែកតាសុខ ដែលស្ថិតក្នុងភូមិសាស្រ្តសង្កាត់កោះរ៉ុង។ រូបថត ក្រសួងបរិស្ថាន
ព្រះសីហនុៈ ក្រសួងបរិស្ថាន បានធ្វើការផ្សព្វផ្សាយពីសហគមន៍អេកូទេសចរណ៍ព្រៃកោងកាងព្រែកតាសុខ ដែលស្ថិតក្នុងភូមិសាស្រ្តសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីទាក់ទាញចំណាប់អារម្មរណ៍ភ្ញៀវទេសចរឱ្យទៅលម្ហែកម្សាន្តនៅទីនោះ។
ទីតាំងសហគមន៍អេកូទេសចរណ៍ព្រៃកោងកាងព្រែកតាសុខ ដែលស្ថិតក្នុងឧទ្យានជាតិសមុទ្រកោះរ៉ុងនេះ សម្បូរទៅដោយព្រៃកោងកាង និងជីវចម្រុះជាច្រើនប្រភេទ ដែលកំពុងដុះលូតលាស់ ទៅតាមបែបធម្មជាតិ។
ក្រសួងបរិស្ថានលើកឡើងថា ព្រៃកោងកាង គឺជាធនធានធម្មជាតិដ៏ស្រស់បំព្រងសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយការទៅលម្ហែកម្សាន្ត នៅសហគមន៍អេកូទេសចរណ៍ព្រៃកោងកាងព្រែកតាសុខ ក៏ដូចជាបានផ្ដល់ឱកាសការងារ ជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផ្ទាល់ផងដែរ៕