
កម្ពុជារកឃើញអ្នកវិជ្ជមានមេរោគកូវីដ១៩ ចំនួនម្នាក់សម្រាប់ថ្ងៃទី២៤ មីនា ។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងមេរោគកូវីដ១៩ ចំនួនម្នាក់បន្ថែមទៀត។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អ្នកឆ្លងមេរោគកូវីដ១៩ សម្រាប់ថ្ងៃទី២៥ ខែមីនា កម្ពុជាបានរកឃើញករណីឆ្លងមេរោគកូវីដ១៩ ក្នុងសហគមន៍ចំនួនម្នាក់ ប៉ុន្ដែមិនមានអ្នកជាសះស្បើយពីជំងឺនេះនោះទេ។
គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ១៩ សរុបចំនួន ១៣៨ ៧២៣ នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៥ ៦៦៥ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់៕