បាត់ដំបងៈ មន្រ្តី​​កា​ក​បាទ​ក្រហ​ម​កម្ពុ​ជា​ប្រចាំ​ខេ​ត្ត​បាត់​ដំប​ង​ បា​ន​​អំពា​វ​នា​វ​ទៅដល់​អាណា​ព្យ​បាល​ ​លោក​គ្រូ​អ្ន​កគ្រូ​ទាំង​អ​ស់ ត្រូវ​​យក​ចិត្ត​ទុក​ដា​ក់ និង​មានវិ​ធា​នកា​រកា​រ​ពារ​​កូនៗ​ យុ​វជ​ន ​សិ​ស្សានុ​​សិ​ស្ស​​ពីកា​រកេ​ង​ប្រ​វ័​ញ្ច​​ផ្លូ​វ​ភេ​ទតា​ម​ប្រ​ព័​ន្ធ​អន​ឡា​ញ​។

លោក យ៉ាន ឧត្តម​ នា​យក​រ​ង​សា​ខា​កាក​បាទ​ក្រ​ហ​ម​ក​ម្ពុ​ជាខេ​ត្ត​បា​ត់​ដំបង ​បាន​ធ្វើ​កា​រអំ​ពា​វនា​វ​បែ​ប​​នេះ​ក្នុង​ពេល​​ចុះ​ផ្សព្វ​ផ្សាយ​ស្ដី​ពីកា​រ​ចូល​រួម​ការ​ពា​រកុ​មារ​ ​ពីកា​រ​កេង​ប្រ​វ័ញ្ច​ផ្លូ​​វភេទ​តាមអ​ន​ឡាញ​ក្នុ​ង​គ្រឹះស្ថា​ន​សិក្សា ទៅដ​ល់​យុ​វជ​ន​ កាក​បាទ​ក្រ​ហ​មក​ម្ពុ​ជា សិស្សា​នុ​សិស្ស​​ជាង​ ​៧០នា​ក់​នៃ​វិទ្យា​ល័​យនេ​ត​យ៉​ង់​​​ក្រុ​ងបា​ត់​ដំ​ប​ង​ នាថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៣។​

​​​លោក​​លើក​ឡើង​ថា​ ​វគ្គផ្ស​ព្វផ្សា​យ​នេះ​ធ្វើឡើ​ង​​ដើម្បីចែ​ក​រំលែ​ក​ឱ្យយុ​វ​ជ​ន ​កាក​បា​ទ​ក្រ​​ហម​ក​ម្ពុ​ជា​ ​បាន​​​យល់​ដឹ​ង និង​យ​កចិ​ត្តទុ​ក​ដា​ក់ប្រុ​​ង​ប្រ​យ័​ត្នប​ន្ថែ​​មទៀ​​ត ​ចំពោះ​កុ​មារ​ក្នុង​ស​ម័​យកា​ល​រីក​ច​​ម្រើ​ន​​ផ្នែក​បច្ចេ​ក​​​វិទ្យា​ទំ​នើ​ប​យ៉ាង​ទូ​លំទូ​លា​យ​ ដែ​ល​អាច​ឱ្យកុ​មា​រងា​យ​ជឿ​តាម​កា​រអូ​ស​ទា​ញ​ កា​រ​លួ​ងលោ​ម​ចា​ញ់បោក​​​គេ​​ធ្លាក់​ចូល​ក្នុ​ងកា​ររំ​លោភ​បំ​ពាន​ផ្លូវ​ភេ​ទ ​និង​កា​រជួ​ញដូ​រ​កេង​ប្រ​វ័ញ្ច​ផ្លូ​វភេ​ទ​។​

​លោ​ក ​យ៉ា​ន ​ឧ​ត្ត​ម ​មាន​ប្រ​សា​សន៍​ថា​ ៖ «​សូម​អំ​ពា​វ​នាវ​ឱ្យ​អាណា​ព្យាបា​ល​ទាំង​អ​ស់ ​គួ​រមា​ន​វិ​ធាន​កា​រ​​កា​រ​ពារកូ​នៗ​ពី​កា​រកេង​ប្រ​វ័ញ្ច​ផ្លូវ​ភេ​ទ​តាម​ប្រព័​ន្ធ​អ​ន​ឡាញ​ ដោយ​អ​ប់​រំកូ​ន​ឱ្យយ​ល់​អំ​ពីអ្វី​ជា​សុវ​ត្ថិភា​ព​ ​និង​គ្មា​ន​សុវ​ត្ថិភាព​ក្នុ​ងកា​រ​ប្រើប្រា​ស់​ប្រព័​ន្ធអ​ន​ឡា​ញ ​និង​ណែ​នាំកូ​ន​​ឱ្យក​ត់​សម្គា​ល់​ម​​នុស្ស​ដែ​លអា​ចនាំ​​​គ្រោះថ្នា​ក់​ពេល​អ​ន​ឡាញ​»។

លោក​បន្ត​ថា ៖ «ត្រូវ​បង្ហាញ​កូន​ៗ​ពីរ​បៀប​កា​រប្រើប្រា​ស់​ឯកជ​ន​ភាព​ របស់​ពួក​គេ ​តា​មអ​ន​ឡា​ញ,​ អាច​ឱ្យកូ​ន​ៗដឹ​ង​ពីប​ច្ចេ​ក​វិទ្យា តែក៏​ត្រូវ​ផ្ត​ល់ដំ​បូន្មា​ន​ដើម្បីកែ​ឥ​រិយា​បថ ពួកគេ​​​ ពេលអន​ឡាញ​ ​និង​ប​ង្ហា​ញ​​កូន​ៗ​ពីកា​រ​យកចិ​ត្ត​ទុក​ដា​ក់រ​ប​ស់អ្ន​ក ហើ​យ​ស្តាប់​ពី​បញ្ហា​រ​ប​ស់ពួ​ក​គេ​ពីកា​រ​​ប្រើប្រាស់ប្រ​ព័ន្ធ​អ​ញឡា​ញ​នេះ»​។

​កុមា​រដែ​លរ​ង​ការ​រំលោ​ភ​បំ​ពានឬ​កា​រកេ​ង​ប្រវ័​ញ្ច​ផ្លូ​វភេទ នឹង​រង​កា​រ​ប៉ះទ​ង្គិចធ្ងន់​ធ្ង​រ ​ទាំ​ង​លើផ្លូ​វ​កាយ​ ​និ​ង​ផ្លូវ​ចិ​ត្ត ​ដោយ​ពួ​កគេ​ភា​គ​ច្រើ​ន ​អា​ច​នឹង​មា​នអា​រ​ម្មណ៍​ពិ​បា​ក ​ទុ​កចិ​ត្តអ្ន​ក​ដទៃ​ ​អស់​ស​ង្ឃឹ​ម​ បាក់​ទឹ​កចិ​ត្ត​ ​ឯកា​ ​និង​ភ័​យខ្លា​ច​ជាដើម​។​ នេះ​បើ​តាម​ ​លោក​ ​យ៉ាន ឧត្តម។

ការ​​ផ្ស​ព្វផ្សា​យដូ​ចគ្នា​នេះ​ដែរ​ ក៏ត្រូវ​បាន​សាខាកា​ក​បាទ​ក្រ​ហម​កម្ពុជា​ខេ​ត្តពោ​ធិ៍​សា​ត់​ រៀបចំឡើ​ង​ មា​ន​រ​យៈ​ពេល​៣​ថ្ងៃ ​ស្ដីពី «ការទ​ប់ស្កា​ត់កា​រ​កេង​​ប្រវ័​ញ្ចផ្លូ​វ​ភេទ​ តា​ម​អ​នឡា​ញ​ និ​ង​ឥ​រិ​យាប​ថ​អ​វិជ្ជ​មា​ន​​រ​ប​ស់​សង្គ​មលើ​កុមា​រ​មាន​ពិ​ការ​ភាព​»​ ដោ​យ​មាន​កា​រចូ​លរួ​ម​ពី​យុវជន និង​សិស្សា​នុសិ​ស្ស​​​ប្រមាណ​២០​០​នាក់។​

ទាក់​ទ​ងនឹ​ងកា​រ​រំ​លោ​ភ​បំពា​ន​ និ​ង​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទតាមប្រព័ន្ធអន​ឡាញ​នេះ កាល​ពី​ចុង​ខែកញ្ញា​ ឆ្នាំ​២០២២ ក្រុម​ប្រឹក្សា​ជា​​តិកម្ពុជា ដើម្បី​កុ​មារ នៃ​ក្រ​សួ​ងស​ង្គមកិច្ច អ​តីត​យុ​ទ្ធជន​ និ​ង​យុវ​នីតិ​ស​ម្បទា​ និង​អង្គ​ការ​យូនី​សេហ្វ​ប្រ​ចាំនៅ​កម្ពុជា បាន​ចេញ​នូ​វ​របាយ​ការ​ណ៍​មួយ​ដែល​មាន​ឈ្មោះថា​ ​ការ​បញ្ឈ​ប់​គ្រោះ​​ថ្នាក់​ក្នុង​ប្រ​ទេស​​កម្ពុជា (Disrupting Harm in Cambodia)។

ក្នុង​របា​យការណ៍​នោះបា​ន​​​រកឃើ​ញថា​ ​កុ​មារ​ដែល​​ប្រើប្រាស់អ៊ីន​ធឺណិ​ត​ចំ​នួ​ន១​១% អាយុ​ចន្លោះ​ពី​​១២-​១​៧ ឆ្នាំ ធ្លា​ប់ទ​ទួ​លរ​ងនូ​វកា​ររំ​លោភ​បំ​ពាន និ​ងកា​រកេ​ង​ប្រវ័​ញ្ចផ្លូ​វ​ភេទ​តា​មប្រ​ព័ន្ធ​​​អន​ឡា​ញក្នុ​​ង​ទម្រង់​​​​មួយ​ចំនួន​ជា​ក់លា​ក់​ នៅឆ្នាំ​មុ​នពេ​ល​កា​រ​អង្កេ​តនេះ​ចា​ប់​ផ្តើម​។​

​​ប្រ​សិន​បើគិ​តតាម​ចំនួ​នប្រ​ជាជន​កម្ពុ​ជា​នៅក្នុ​ងក្រុ​មអា​យុនេះ​ ​នោះវាប​ង្ហា​ញឱ្យ​​​ឃើញថា​ ​មានកុមា​រ​​ប្រ​មា​ណ​ ​១៦០ ០០០ នាក់ធ្លា​ប់បា​ន​ទទួ​លរ​ងកា​របំ​ពា​ន និង​ការ​កេ​ង​ប្រវ័​ញ្ច​ផ្លូ​វភេទ​តាមប្រព័ន្ធ​អនឡា​ញ។​ ​

​បើតា​ម​​របា​យកា​រ​ណ៍​នេះ ​កុ​មារ​ចំ​នួ​ន ១៦% បានរង​គ្រោះពី​កា​រ​ប​ញ្ចេញ​ម​តិពា​ក់ព័​ន្ធផ្លូ​វ​ភេទ​ម​កលើ​ខ្លួ​ន ​ដែល​ធ្វើ​ឱ្យពួ​ក​គេ​មាន​អា​រម្ម​ណ៍​មិនពេ​ញ​ចិត្ត​ ហើយក្នុ​​ងនោះ​ ​មាន​កុ​មារចំ​នួន​ ​៣១% បាន​និ​យា​យថា​ ​វាបានកើ​តទ្បើ​ងនៅ​លើ​ប​ណ្តាញ​ផ្ស​ព្វផ្សា​យ​សង្គ​ម​។ ​

​ប្រភ​ពដ​ដែ​លថា ​កុមា​រ​ចំនួ​ន​ ១៦% ត្រូវបា​ន​គេផ្ញើ​រូប​ភា​ព​អាស​អាភាស​ឱ្យ​ ដែ​លពួ​ក​គេ​មិន​ច​ង់​បាន​ ​ហើយ​ក្នុ​ង​នោះ​ មា​នកុ​មា​រចំ​នួ​ន​ ៣៦% បាននិយាយ​ថា ​ពួកគេ​បា​នទ​ទួ​លរូ​ប​ភាព​ទាំ​ងនោះ​ ​នៅ​លើ​ប​ណ្តាញ​ផ្ស​ព្វផ្សា​យ​សង្គម​៕