ភ្នំពេញៈ ស្ថាប័ន​ចំនួន​ ៣ ក្នុង​វិស័យ​ហិរញ្ញវ​ត្ថុបា​ន​សហការ​ជាមួយ​ក្លិប​អ្នក​កាសែត​កម្ពុជា (CCJ) បើក​វគ្គ​បណ្តុះប​ណ្តាល​លើក​ដំបូង​ចាប់​ផ្តើម​នៅ​ថ្ងៃ​នេះ​ដល់​អ្នក​សារព័ត៌​មាន​ក្នុង​ផ្នែក​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​លើក​កម្ពស់​ «​ចំណេះ​ដឹង​ជា​មូល​ដ្ឋាន​ស្តីពី​វិស័យ​ធនា​គារ​និង​ហិរញ្ញ​វត្ថុ​និង​ធានា​រ៉ាប់រង​» ដែល​អ្នក​ក្នុង​វិស័យ​នេះ​រំពឹង​ថា ​នឹង​ធ្វើ​ឱ្យ​អ្នកសារព័​ត៌មាន​យល់​និង​អាចប្រើ​ប្រាស់​ពាក្យ​បច្ចេក​ទេស​​ក្នុង​សេចក្តីរាយ​ការណ៍​របស់​ខ្លួន​។

​ក្នុង​លិខិត​១​ច្បាប់​ផ្ញើ​ជូន​លោក​ ខៀវ កា​ញា​រីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ ដើម្បី​ធ្វើជា​អធិប​តី​និង​ថ្លែង​សុន្ទរក​ថា​បើក​វគ្គប​ណ្តុះ​បណ្តាល​នោះ​សមា​គម​ធនា​គារ​នៅ​កម្ពុជា(ABC)សមា​គម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា (CMA)និង​សមា​គម​ធានា​រ៉ាប់​រង​នៃ​កម្ពុជា(IAC)បាន​អះ​អាង​ថា គំនិត​ផ្តួច​ផ្តើម​នេះ​ធ្វើ​ឡើង​ដើម្បី​​ចូល​រួម​ចំណែក​ពង្រឹង​និង​ពង្រីក​ការ​យល់​ដឹង​បន្ថែម​ដល់​អ្នក​សារព័ត៌​មាន​អំពី​វិស័យ​ធនាគារ​និង​ហិរញ្ញ​វត្ថុ និង​វិស័យ​ធានា​រ៉ាប់​រង ​និង​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ឱ្យ​កាន់​តែ​ប្រសើរ​រវាង​អ្នក​សារ​ព័ត៌មា​ន និង​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ធនា​គារ​ និង​ហិរញ្ញ​វត្ថុ និង​វិស័យ​ធានា​រ៉ាប់​រង​។​

​លោក ​អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិ​បត្តិ​ធនា​គារ​ អេស៊ីលីដា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​២៧​ ខែ​មីនា​ថា ការ​រួម​ចំណែក​ ​ក្នុង​វិស័យ​ព័ត៌​មាន​របស់​វិស័យ​ហិរញ្ញ​វត្ថុ​ មាន​ធនាគារ ​គ្រឹះស្ថាន​មីក្រូហិ​រញ្ញវ​ត្ថុ និង​ធានា​រ៉ាប់រង និង​វិស័យ​ផ្សេងៗ​ទៀត ក្នុ​ងការ​ចែក​រំលែក​ព័ត៌មាន​ទៅ​ដល់​អ្នក​សារ​ព័ត៌មាន​ពិត​ជាមាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ដើម្បី​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​បាន​ត្រឹម​ត្រូវ​ដល់​សា​ធារ​ណជ​ន​សម្រេច​ចិត្ត​ឱ្យបាន​ត្រឹម​ត្រូវ​។

​លោក​ អ៊ិន ចាន់នី បា​នថ្លែង​ថា​៖«​ការ​បញ្ចេញ​ព័ត៌​មាន​ពិត ត្រឹម​ត្រូវ ទាន់​ពេល និង​ការប្រើ​ភាសា​បច្ចេកទេ​ស​ខ្លះ​ដែល​ប្រើ​ ដើម្បី​ឱ្យ​អតិ​ថិជន​បាន​យល់​ច្បាស់ គឺ​ពិតជា​សំខាន់​ណាស់​»​។

​លោកបា​នទ​ទួលស្គា​ល់ថា​ នៅក្នុង​វិស័យ​ធនាគា​រ មី​ក្រូហិរ​ញ្ញវត្ថុ និង​ធានា​រ៉ាប់​រង មាន​ពាក្យ​ពេចន៍ និង​ឃ្លា​ខ្លះ​មាន​លក្ខណៈ​បច្ចេក​ទេស​ខ្លាំង​ដែល​ទាម​ទារ​ឱ្យ​ភាគី​ពាក់​ព័ន្ធ​យល់​ច្បាស់​ដើម្បី​បញ្ចេញ​ព័ត៌មាន​ឱ្យ​ត្រូវ​ដើម្បី​ឱ្យ​អ្នក​ប្រើ​ប្រាស់​ក៏ដូច​ជា​អតិថិ​ជន​បាន​យល់​ច្បាស់​។

​លោក​បាន​អះអាង​ថា អ្នក​សារព័ត៌​មាន​ភាគ​ច្រើន​មាន​បទពិ​សោធន៍​ក្នុង​ការ​ផ្តល់​ព័ត៌មាន​តា​មរយៈ​សំណេរ​អត្ថ​បទ​ទូទៅ ​បាន​លឿន​និង​រហ័ស ប៉ុ​ន្តែ​ការប្រើ​ប្រាស់​ភាសា​បច្ចេក​ទេស​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​ចាំបាច់​ត្រូវធ្វើ​កិច្ច​ការ​រួមគ្នា​ជា​មួយ​ភាគី​ពាក់​ព័ន្ធ​ដើម្បី​ប្រើ​ភាសា​ដែល​ងាយ​យល់ និ​ង​ត្រូវ​តាម​ពាក្យ​បច្ចេក​ទេស​នោះ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​កាល​ណា​អ្នក​ស្តាប់​[​អ្នក​សារព័​ត៌មាន​]​យល់​ច្បាស់ ​គាត់​ចូលរួម​ក្នុង​ការ​ប្រើ​ប្រាស់​បាន​ត្រឹម​ត្រូវ ចៀស​វាង​ការ​ភាន់​ច្រឡំ និង​ចៀស​វាង​ការ​ផ្តល់​ព័ត៌​មាន​ហួស​ពី​ការ​ពិត​»​។

​លោក ​ពុ​យ គា ប្រធាន​ក្លិប​អ្នកកា​សែ​ត​កម្ពុជា បាន​ទទួល​ស្គាល់ថា​ ភាសា​​ប្រើប្រាស់​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​ពិតជា​មាន​លក្ខ​ណៈប​ច្ចេក​ទេស​ខ្លាំង​ដែល​អ្នក​សារ​ព័ត៌​មាន​ទូទៅ​ពិបាក​យល់​ដល់​ជម្រៅ​នៃ​សេច​ក្តី ហើយ​ធ្វើ​សេចក្តី​រាយ​ការណ៍​មិន​បាន​ស៊ី​ជម្រៅ និង​មាន​កម្រិត​។

​លោក​បាន​ថ្លែងថា​ ការ​បណ្តុះ​បណ្តាល​នេះ​នឹង​ធ្វើឱ្យ​អ្នក​សារ​ព័ត៌មា​ន​ផ្នែក​សេដ្ឋកិ​ច្ច​និង​អ្នក​សារព័​ត៌មាន​ទូទៅ​យល់​ពី​ការ​ប្រើប្រា​ស់​ពាក្យ​បច្ចេ​កទេស ​ហើយ​កាល​ណា​អ្នក​កាសែត​យល់ និង​ដឹង​សំណេរ​របស់​គាត់​នឹង​ជួយ​ដល់​សង្គម​ ធ្វើយ៉ា​ងណា​​មិន​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ថ្លោះ​ធ្លោយ​ក្នុងការ​ប្រើ​ប្រាស់​ហិរញ្ញវត្ថុ​ និង​សេវា​ហិរញ្ញ​វត្ថុ​ពី​ធនា​គារ​នេះ​​។

​លោក ពុ​យ គា ​បានប​ញ្ជាក់ថា​៖«​កន្លងមក​ពួក​គាត់​[​អ្នក​សែត​]​យក​ព័ត៌មាន​សេដ្ឋ​កិច្ច​ទូទៅ និង​សាមញ្ញ ​ដោយ​មិន​បាន​វិភាគ​ឡើយ​ អ៊ីចឹ​ង​គាត់​សរសេរ​ត្រឹម​ជ្រុង​តូចៗ​ មិ​នទាន់​ដល់​ចាប់​មុំ​ផ្សេងៗ​ដែល​ឈាន​ទៅ​លម្អិត​និង​វិភាគ​ឡើយ​»​។

​លោក​បានប​ន្ត​ថា​៖«​គាត់​សរសេរ​តែ​ព្រឹត្តិការ​ណ៍​កើតឡើ​ង​។ ឧទាហ​រណ៍​ មាន​ពិធី​សម្ពោធ ​គាត់​សរសេរ​តែ​ពិធី​សម្ពោធ​នោះ ឱ្យ​គាត់​សរសេរ​បែប​វិភាគ​គឺ​នៅ​មិន​ទាន់​ដល់​កម្រិត​។ អ៊ីចឹ​ង​ហើយភា​ពចាំបាច់​​លើក​នេះ​គឺ​ការ​បណ្តុះ​ប​ណ្តាល​ឱ្យមាន​កា​រ​ស្វែងយ​ល់​បន្ថែម​ក្នុង​ការ​វិភាគ​»​។

​លោក​លើក​ឡើង​ដែរ​ថា ស្ថានភា​ព​នៅ​កម្ពុជា​ចូលដ​ល់​របត់​ដែល​ប្រជា​ជន​ខ្មែរ​ និង​អ្នកសា​រ​ព័ត៌មាន​ទាំងអ​ស់​ត្រូវ​ស្វែងយ​ល់​​ ដោយសា​រ​ចរន្ត​នៃ​ការប្រើប្រា​ស់​សាច់​ប្រាក់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ជំរុញ​ការប្រើ​ប្រាស់​កើន​ធំ​ឡើងៗ ហើយត​ម្រូវកា​រ​ការ​យល់​ដឹង​នឹង​ស្វែង​យល់​ក៏​កាន់​តែ​ធំ​ទូលាយ​​ផង​ដែរ​។ លើស​ពីនេះ​ទៀត ​អ្នកសា​រព័​ត៌មាន​ត្រូ​វតែ​ស្វែង​រក​ទិ​ន្នន័យ​ឱ្យ​បាន​ជាក់​លាក់ និង​ស្វែង​រក​ទិន្ន​ន័យ​ពាក់​ព័ន្ធ​សម្រាប់​សំណេរ​​៕