កោះកុងៈ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា ​(WCS) បាន​ឱ្យដឹង​ថា អណ្តើក​ហ្លួង​ចំនួន​ ២ ​ក្បាល​ដែល​បាន​រងរបួស​ធ្ងន់កាល​ពី​ពេល​ក​ន្ល​ង​ទៅ​ ប​ច្ចុប្បន្ន​បាន​ជា​សះស្បើយ​​វិញហើយ ​ក្រោយ​ទទួលបា​ន​ ​ការ​មើ​លថែ និង​ព្យា​បាល​ពី​មជ្ឈ​មណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវ​ចម្រុះ​។​

អង្គការ​សមា​គម​អភិរក្ស​សត្វព្រៃ​កម្ពុជា​(WCS)បាន​ប្រកាស​តាមរ​យៈ​ទំព័រ​ហ្វេ​ស​ប៊ុ​កកាល​ពី​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២៣ ថា«សូម​អរគុណ​ដល់ដៃ​គូ​អភិ​រក្ស មជ្ឈ​មណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវ​ចម្រុះដែល​បាន​ធ្វើការ​យ៉ាង​សកម្មនិង​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​មើល​ថែ​និង​ព្យា​បាល​អណ្តើក​ហ្លួង​ចំនួន​២​ក្បាល​ឱ្យ​ជាសះ​ស្បើយដែល​កន្លង​មក​អណ្តើក​ទាំង​២​ក្បាល​នេះ​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​»​។​

អង្គការWCS បាន​បញ្ជាក់​ដែរ​ថា ក្នុង​នោះ​អណ្តើក​ហ្លួង​ចំនួន​៣​ក្បាល​ទៀត​ដែល​បាន​ចិញ្ចឹម​ថែទាំ​ក្នុង​មជ្ឈ​មណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវ​ចម្រុះនេះ ក៏ត្រូវ​បាន​លែង​ចូល​ទៅក្នុ​ង​ទីជម្រក​ធម្ម​ជាតិ​វិញ​ដោយ​អង្គការ WCS ​កាលពី​ថ្ងៃ​ពុធ​ទី​២២ ខែ​មីនា​ឆ្នាំ​២០២៣ កន្លង​ទៅ​ផង​ដែរ​។

ទោះ​ជា​មិន​ទាន់​បាន​បញ្ជាក់​ច្បាស់​ពី​មូលហេតុ​អ្វីដែល​បណ្តាល​ឱ្យ​អណ្តើក​ហ្លួង​ទាំង​២​ខាង​លើ​របួស​ធ្ងរ​និង​រយៈ​ពេល​នៃ​ការព្យា​បាល​​ក្តី ប៉ុន្តែ​តាម​រយៈ​សកម្ម​ភាព​នេះ ​អង្គការ​ខាង​លើ ក៏បាន​ចាត់​ទុក​ថា​«នេះ​គឺជា​ព័ត៌​មាន​ដ៏​គួរ​ឱ្យ​រីក​រាយ​មួយ​ក្នុង​ចំណោម​ការងារ​សម្រេច​បានជា​ច្រើន​ទៀត​ ក្នុងការ​កា​រពារ​និង​អភិរក្ស​ប្រភេទ​សត្វ​ដ៏​កម្រ​នេះ​ ដែល​យើង​មាន​មោទ​នភា​ព​ក្នុង​ការ​ចែករំ​លែក​ជូន​សាធា​រណជ​ន​បាន​ដឹង​»​។​

​ទន្ទឹម​គ្នា​នេះ​ដែរ​អង្គការ CWS អះអាង​ថា រាល់​ការ​សម្រេច​បាន​សមិទ្ធ​ផល​ទាំងអស់​នេះ គឺជា​ការ​ខិតខំ​ប្រឹង​ប្រែងនិង​ការស​ហការ​គ្នា​រវាងរ​ដ្ឋបាល​ជល ACCB និង​ក្រុម​ការ​ងារ​អភិរក្ស​របស់​អង្គការ​WCS ដែល​ធ្វើកា​រ​នៅ​ខេត្ត​កោះកុ​ងនិង​ដង​ទ​ន្លេមេ​គង្គ ខណៈCWSក៏បាន​ចូលរួម​អរគុ​ណ និង​អប​អរសា​ទរ​ផងដែរ​ដល់​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់ ដែល​​បាន​យក​ចិត្តទុ​កដាក់និង​ចូលរួម​យ៉ា​ងសកម្ម​ក្នុងការ​ការពារ​ធ​នធាន​សត្វ​ព្រៃ​របស់​យើងនិង​​សូម​ចូល​រួម​​បន្តទៀ​ត​សម្រាប់​ការងារ​អភិរក្ស​ទាំង​អស់​គ្នា​។​

គួរ​បញ្ជាក់​ដែរថា ​អង្គការ​សមា​គម​អភិរក្ស​សត្វព្រៃ​​កម្ពុជា​(WCS)ធ្លាប់​បាន​ឱ្យដឹ​ងថា​ អណ្តើក​ហ្លួងមាន​ឈ្មោះ​ជា​ភាសា​អង់​គ្លេស​ថា Southern River Terrapin និង​ឈ្មោះ​វិទ្យាសា​ស្ត្រ​ថា Bataguraffinis​។​

​អណ្តើក​ហ្លួងជា​ប្រភេទ​ល្មូ​ន​ដែល​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហ​ភាព​អន្តរ​ជាតិ​ដើម្បី​ការអភិរក្ស​ធ​ម្មជាតិ ហៅ​កាត់ IUCN ជា​ប្រភេទ​រងគ្រោះ​ថ្នា​ក់​ជិត​ផុត​ពូជក្នុង​ចំណោម​អណ្តើក​ទាំង​២៥​ប្រភេទ​ដែល​កំពុង​រងគ្រោះ​ថ្នាក់​ខ្លាំង​ជាង​គេ​នៅលើ​ភព​លោក​។

អណ្ដើក​ប្រភេទ​កម្រ​នេះ ត្រូ​វបាន​រង​ការ​គំរាម​គំហែង​ដោយ​ការកា​ប់បំផ្លាញ​ព្រៃ​លិច​ទឹក ការនេ​សាទ​ខុស​ច្បាប់​ដូចជា​ ការប្រើប្រា​ស់​ឧបក​រណ៍​ឆក់​ត្រី ការដា​ក់​សន្ទូច ​ឧបក​រណ៍​ហាមឃា​ត់​នានា ការ​នេសាទ​ក្នុង​តំបន់ហា​មឃាត់ ​ជាដើម ជាពិ​សេស​ការ​បូម​ខ្សាច់​បាន​បំផ្លាញ​ទីតាំង​សម្រាប់​អណ្ដើក​ហ្លួង​ពង​កូនដែ​ល​ធ្វើឱ្យ​ចំនួន​អណ្ដើក​ហ្លួង​កាន់តែ​ថយចុះ​យ៉ាង​ខ្លាំង​ដែល​អាច​ឈាន​ដល់​ផុត​ពូជ​នា​ពេល​ខាង​មុខ​ បើ​មិន​មាន​ការកា​រពារ​ត្រឹម​ត្រូវ​។​

​កាលពី​ឆ្នាំ​២០០៥ អណ្តើក​ប្រភេទ​នេះ​ត្រូវបា​នព្រះ​រាជក្រឹត្យ​ចាត់​ចំណាត់​ថ្នាក់ជា​ប្រភេទ​​សត្វ​ល្មូ​ន​ជាតិ​តំណាង​ឱ្យ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ទៀត​ផង​៕