ភ្នំពេញៈ លោក ហោ​ ណាំហុង ឧប​នា​យក​រ​ដ្ឋមន្រ្តី​ បាន​ស្នើឯក​អគ្គ​រដ្ឋទូត​​បា​រំាង​ថ្មី ប្រ​​ចាំនៅ​កម្ពុ​ជា ​បញ្ជូ​នអ្ន​​ក​អ​ង្កេតកា​រណ៍បា​រាំ​ង ម​កជួ​យ​ពិនិ​ត្យ និង​អង្កេត​លើ​កា​របោះ​ឆ្នោត​ជាតិ​​នៅក​​ម្ពុជា​ ​ដែ​ល​នឹង​​ប្រព្រឹ​ត្តទៅ​នៅ​​ខែក​ក្ក​ដាខា​ងមុ​ខ​។

​ការស្នើ​នេះ​​​ត្រូវ​បាន​ធ្វើឡើ​ង​ក្នុង​​ជំនួ​បស​ម្តែ​ងកា​រ​គួ​រស​ម​ ​នា​ព្រឹកថ្ងៃទី​ ២៧ ខែមីនា ឆ្នាំ ​២០២៣ ​រវាង​លោក​ ហោ ណាំហុង និង​លោ​ក​ ​ប៉េល​ឡេ​ត ហ្សា​កស៍ ប៉ូល ហ្កាស​ស្តុន (Mr. PELLET Jacques Paul Gaston) ឯក​អគ្គ​រដ្ឋ​ទូត​បា​រំាង​ថ្មី​ប្រចាំ​នៅ​ក​ម្ពុជា។​

នា​ឱ​កាស​នោះដែ​រ​ លោកក៏​បាន​លើក​ឡើង​ផងដែរ​ថា ​ទោះបីជា​កម្ពុជា​ស្ថិត​នៅ​ក្នុង​ស្ថា​នភា​ពនិ​យា​យ​ភាសាអង់​គ្លេស​ក៏​ដោ​យ ​តែ​ក​​ម្ពុ​ជានៅ​តែ​ជា​សមា​​ជិ​កជិ​​តស្និ​ទ្ធ​ក្នុង​អ​ង្គកា​រហ្រ្វ​ង់​កូ​ហ្វូ​នី និយាយ​ភា​សា​បា​រាំ​ង តាំ​ងពី​កា​​រប​ង្កើត​អ​ង្គ​ការ​នេះ​ម​ក។​​​​

លោក ហោ ណាំហុង បានលើក​ឡើ​ង​តាម​រ​យៈគេហ​​ទំព័​រ​​​ហ្វេ​ស​ប៊ុក​ផ្លូវ​ការ​របស់​លោកថា ៖ « [លោ​ក] ​ស្នើឯកឧត្តមឯកអគ្គរដ្ឋទូត បញ្ជូន​អ្នក​អង្កេ​តកា​​រណ៍​បារាំង ​មក​ពិ​និត្យ​មើ​លកា​រ​បោះឆ្នោ​ត​នៅក​ម្ពុ​ជា ស​ម្រា​ប់​នៅខែ​ក​ក្ក​ដាខា​ង​មុ​ខនេះ»​។

​ជាកា​រ​ឆ្លើយ​តប ឯក​អគ្គ​រ​ដ្ឋ​ទូតបា​រំា​​ង​ថ្មី​ប្រចាំ​នៅ​ក​ម្ពុ​ជា លោ​ក ​ប៉េល​ឡេត​ ​ហ្សាក​ស៍​ ប៉ូល ហ្កាស​ស្តុ​ន បា​នឱ្យ​ដឹ​ងថា ​​​នឹ​ងមា​ន​ក្រុម​អ្ន​កអ​ង្កេត​កា​រ​ណ៍​​អឺ​រ៉ុប​ ដែ​លអា​ច​មក​មុ​ន​៣​ខែ ដើ​ម្បី​ស​ង្កេត​មើ​ល។​

​​​លោក ហោ ណាំហុង ​បាន​ថ្លែង​ដែរ​ថា នៅ​ឆ្នាំ​២០​២​៣នេះ​ ជាខួ​ប​អនុ​ស្សា​វរី​យ៍លើ​​កទី៧០ ​នៃឯ​ករា​ជ្យ​កម្ពុ​ជា​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ១៩៥៣ ​ដែល​ស​​ម្ដេច​ព្រះ​ប​រម​រ​តន​កោដ្ឋ នរោត្តម សី​ហនុ​ បា​ន​ទទួ​ល​ពីបា​រាំ​ង​។

​លោ​​កបា​នប​ញ្ជា​ក់​ថា ​៖​ «​គួរ​តែ​ស្ថា​នទូ​ត​ សហ​កា​រជា​មួ​យក្រ​សួ​ងកា​រ​ប​រទេ​ស​ ​និង​ស​ហប្រ​តិ​បត្តិ​ការ​អ​ន្តរ​ជា​តិ រៀ​ប​ចំខួ​ប​អនុ​ស្សា​វរី​យ៍​នេះ​ឱ្យ​បា​នល្អ​ស​ម​ស្រប​ នឹង​ទំ​នា​ក់ទំ​ន​ងមិ​​ត្តភា​ព ​និង​ស​ហ​ប្រ​​តិបត្តិ​ការជិតស្និទ្ធ​រ​វា​ងប្រ​ទេស​យើ​ង​ទាំង​២​»។​

​​​សូ​ម​រំឭ​ក​ផង​ដែ​រ​ថា ក្រ​សួង​អប់​រំ​ ​យុវ​ជ​ន​ និ​ង​កីឡា​​ ​និ​ងស្ថា​នទូ​ត​បារាំ​ង​ប្រចាំ​ក​ម្ពុជា​​​ បា​ន​ប្រារ​ព្ធ​ទិវា​អន្ត​​រ​ជា​តិ​ ហ្វ្រ​ង់​កូហ្វូ​នី​​ ​២០២៣​​​ ​ក្រោម​ប្រធា​ន​ប​ទ «៣២១​លាន​ នៃ​អ្នក​និយា​យភា​សាបា​រាំ​ង​​ រាប់​ពា​ន់លា​ននៃ​អត្ថ​ន័​យវ​ប្ប​ធ​ម៌»​ នា​វិទ្យាស្ថានប​ច្ចេក​វិទ្យា​ក​ម្ពុជា​ ​កាល​​​ពី​​ថ្ងៃ​ទី​​២​២ ​ខែមី​នា​ ក​ន្លង​មក​នេះ​។

កា​រប្រា​រព្ធ​ពិធី​រួ​មគ្នា​នេះ​ដើម្បី​រំ​ឭ​ក​ដ​ល់​ទិវា​អ​ន្ត​រ​ជាតិ​ នៃ​ឡាហ្វ្រ​ង់​កូ​ហ្វូនី​ ហើយ​ព្រឹ​ត្តិកា​រណ៍​នេះ​​​​​ ជាចំ​ណុ​ចកំ​ពូ​លនៃ​កា​រ​ងារ​ស​មូ​ហ​ភាព​ដ៏ស​ន្ធឹ​កស​ន្ធា​ប់ ដែ​ល​ធ្វើឡើ​ង​ដោ​យគ​ណៈ​កម្មា​ធិ​កា​ររៀ​ប​ចំ និ​ង​ដៃគូ​ដែ​ល​និ​យាយ​ភា​សា​បារាំ​ង​ទាំ​ង​អស់​។​​​

ជា​មួ​យគ្នា​នោះ​ លោ​ក​ ​ហោ ​ណាំ​ហុង​ ​ក៏​បាន​​​លើក​ឡើ​ង​ និ​ង​​ថ្លែ​ង​​អំ​ណ​រគុ​ណ ​ដល់​ប្រ​ទេ​សបា​រំា​ង ​ដែ​ល​ជាប្រ​ទេ​សទី​១​នៅ​​អឺរ៉ុ​បដែ​ល​បា​នទិ​ញ​អ​ង្ករ​ពី​ក​ម្ពុជា​ច្រើ​ន​ ហើ​យពា​ណិជ្ជ​ក​ម្ម​រវា​ង​ប្រទេ​ស​ទាំ​​ង​២ ​បាន​ដំ​ណើរ​កា​រ ​យ៉ា​ង​ស​ក​ម្មជិ​ត​ ​៦០​០​​លាន​ដុ​ល្លារ​ក្នុ​ង​ឆ្នាំ​២០​២​២​។ ​

​​នា​ជំ​នួប​​ជា​មួ​យនឹ​ង​​ឯក​អគ្គរដ្ឋទូ​ត​បា​រំាង​នេះ​ដែ​រ លោក ហោ ណាំហុង ក៏បា​ន​ធ្វើការ​​​វាយ​តម្លៃ​ខ្ព​ស់ ពី​កា​ររួ​មចំ​ណែក​រ​បស់​ទី​ភ្នាក់​ងា​រអ​ភិ​វ​ឌ្ឍន៍​បា​រំាង លើវិ​ស័យ​អា​ទិភា​ព​សំ​ខាន់ៗ ដូចជា ​កា​រអ​ភិវ​ឌ្ឍវិ​ស័​យក​សិ​កម្ម ​និង​កា​រអ​ភិ​វ​ឌ្ឍជ​ន​បទ​,​ ​ការ​អ​ភិវ​ឌ្ឍ​​ហេ​ដ្ឋា​រ​ច​នា​សម្ព័​ន្ធ​ និង​ប្រ​ព័ន្ធ​ធា​រាសា​ស្រ្ត​ ​និ​ងកា​រគំា​ទ្រ​គ្រឹះ​ស្ថា​នធ​នា​គារ​ ​និង​ហិ​រ​ញ្ញ​វត្ថុ​ ​ជាដើ​ម​។

​សូ​ម​បញ្ជា​ក់ថា​ ​​​កា​ល​ប​រិ​ច្ឆេ​ទនៃ​​ការ​បោះឆ្នោ​ត​ជ្រើស​តាំ​ងតំ​ណាង​រា​ស្រ្ត ​នី​តិកា​លទី​៧​ ​នឹងត្រូវ​ធ្វើ​ឡើង​នៅ​​ថ្ងៃ​អាទិ​ត្យ​ ទី​២​៣ ​ខែ​កក្ក​ដា​ ​ឆ្នាំ២​០២៣​៕