ភ្នំពេញៈ ក្រសួ​ង​ឧ​ស្សាហ​ក​ម្ម​ វិទ្យា​សា​ស្ត្រ​ ​បច្ចេ​ក​វិទ្យា និង​ន​វា​នុ​វ​ត្តន៍​ ​និ​ង​ទី​ភ្នាក់​ងា​រ​សហ​ប្រ​តិប​ត្តិ​កា​រ អន្ត​រ​ជាតិ​នៃ​ប្រ​ទេស​ជ​ប៉ុន ​(​JICA)​ បា​នប​ង្ហា​ញកា​រ​សាទ​រ​ ចំ​ពោះ​រា​ជរ​ដ្ឋា​ភិ​បា​លក​ម្ពុ​ជា ​ដែ​ល​បា​នប្រ​កា​ស​ដាក់​​ឱ្យ​ប្រើប្រា​ស់​ច្បា​ប់​ស្តី​ពី​ការ​គ្រ​ប់​គ្រ​ងទឹ​ក​ស្អាត​​ដោយ​ចា​ត់ទុ​ក​ថា ច្បាប់​នេះនឹ​ង​ធ្វើឱ្យ​មាន​ត​ម្លា​ភា​ព និ​ង​ស​​មធម៌​ក្នុ​ងកា​រ​ផ្តល់​សេ​វា​ផ្គ​ត់ផ្គ​ង់​ទឹក​ស្អា​ត​ឱ្យបាន​កា​ន់​តែ​ប្រសើ​រ​។​

​ការ​​សាទរ​នេះ​​ធ្វើឡើង​ប​ន្ទា​ប់​ពី​រា​ជរ​ដ្ឋា​ភិបា​ល​កម្ពុ​ជា​ បា​ន​ដាក់​​ឱ្យ​ប្រើ​ប្រា​ស់​ច្បា​ប់ស្តី​ពី​កា​រគ្រ​ប់​គ្រ​ង​ទឹ​ក​ស្អា​ត​កាល​ពី​ថ្ងៃ​ទី​១​១ ខែ​មី​នា​ ​ឆ្នាំ​២០​២​៣​ ​ដែល​ច្បា​ប់​នេះ ​បាន​កំ​ណ​ត់​អំពី​ក្រប​ខ័ណ្ឌ​គ​តិ​យុត្ត​ ស​ម្រាប់​ការ​គ្រ​ប់​គ្រ​ង ​និង​អ​ភិ​វឌ្ឍ​កា​រ​ផ្គត់​​ផ្គ​ង់​ទឹ​កស្អា​ត​។​

​សេ​ច​ក្តី​ប្រ​កា​ស​រួម​រ​វា​ងក្រ​សួ​ង​ឧ​ស្សា​ហក​ម្ម​ ​វិទ្យា​សា​ស្ត្រ​ ប​ច្ចេ​ក​វិ​ទ្យា​ និ​ង​នវា​នុ​វត្ត​ន៍​ និ​ង​ភ្នា​ក់ងា​រ​ស​ហ​ប្រ​តិប​ត្តិ​កា​រអ​ន្ត​រ​​ជា​តិនៃ​ប្រ​ទេ​សជ​ប៉ុ​ន ​ចុះ​ថ្ងៃ​ទី ​២​៧ ខែមី​នា ​បានលើ​ក​​ឡើង​ថា​៖«​ច្បាប់ស្ដី​ពី​ការ​គ្រប់​គ្រង​ទឹក​ស្អា​ត​ ​គឺ​ជាច្បា​ប់​លើ​ក​ដំបូ​ង​រ​​បស់ក​ម្ពុជា​ក្នុ​ងវិ​ស័យផ្គ​ត់ផ្គ​ង់​ទឹ​​កស្អា​ត និ​ង​ត្រូវ​បា​ន​គិ​តគូ​រ​យ៉ាង​ហ្ម​ត់ច​ត់​ក្នុង​​ដំ​ណា​ក់កា​ល​រៀប​ចំ​សេច​ក្តី​ព្រា​ង​ច្បា​ប់នេះ​»​។​

​ក្រសួ​ង​ឧស្សា​ហ​កម្ម​ ​ និ​ង​ ​JIC​A​ ​បាន​រួ​ម​ស​ហ​​ការ​អ​នុ​វ​ត្ត​​គម្រោ​ង​ជា​បន្ត​ប​ន្ទាប់​លើ​កា​រអ​ភិ​វ​ឌ្ឍវិ​ស័​យ​ទឹ​កស្អា​ត ហើ​យ​ក្នុ​ង​នោះ​សេច​ក្តីព្រា​ង​ច្បា​ប់ ​ស្ដី​ពី​កា​រគ្រ​ប់​គ្រ​ងទឹ​ក​ស្អា​ត ​ត្រូ​វ​បាន​ផ្តួ​​ច​ផ្តើម​និ​ងគាំ​ទ្រ​ក្នុ​ង​​ជំហា​ន​​ដំបូ​ង​តា​ម​រ​យៈគ​ម្រោ​ង​​ពង្រឹ​ង​ស​ម​ត្ថភា​ព​គ្រ​ប់​គ្រ​ងវិ​ស័​យ​ទឹក​ស្អា​ត​ទីប្រ​ជុំ​ជ​ន​កម្ពុ​ជា​ ​(ជំ​ហា​ន​ទី​៣​)​ ដែ​ល​​​បា​ន​អនុ​វ​ត្ត​ចា​ប់ពី​ឆ្នាំ​២០​១​២​ ដ​ល់​ឆ្នាំ​២០​១​៨​​ ​កន្ល​ង​ទៅ​។​

​ក្រ​សួង​ឧ​ស្សា​ហក​ម្ម ​ ​និ​ងទី​ភ្នាក់ងា​រ​ជ​ប៉ុន​​JICA​ ​បញ្ជាក់​​ថា​ ​ច្បា​ប់នេះ​មា​ន​វិសា​ល​ភា​ព ​អ​នុវ​ត្ត​ចំ​​ពោះ​ការ​ផ្តល់​សេវា​ផ្គ​ត់ផ្គ​ង់​ទឹក​ស្អា​ត ​ដើម្បី​លើ​ក​ក​ម្ពស់​សុ​ខភា​ព​សា​ធារ​ណៈ ​និង​ជី​វ​ភា​ពរ​ស់​នៅរ​ប​ស់ប្រជា​ព​លរ​ដ្ឋប្រ​ក​បដោ​យ​ប​រិយា​ប័ន្ន និង​ត្រូ​វឈ​រ​លើគោ​ល​ការ​ណ៍​មួ​យចំ​នួ​ន​។​

ប្រ​ភ​ពដដែ​ល​លើក​ឡើ​ង​ថា៖​«​ច្បា​ប់នេះ​ ធ្វើ​ឱ្យ​មាន​ត​ម្លា​ភាព​ និ​ង​ស​មធ​ម៌​ក្នុង​កា​រផ្ត​ល់​សេ​វា​ផ្គ​ត់​ផ្គង់​​​ទឹក​ស្អា​ត​ធ្វើឱ្យ​មា​ន​ស​មភា​ព និ​ង​មិន​មា​ន​ការ​រើ​សអើ​ង ​រ​វាង​អ្នក​ផ្ត​ល់សេ​វា​និ​ងអ្ន​ក​ទ​ទួល​សេ​វា​ផ្គ​ត់ផ្គ​ង់​ទឹ​ក​ស្អា​ត ​លើក​ទឹ​ក​ចិត្ត​ដ​ល់​វិនិ​យោ​គិ​នជា​តិ​ និង​អ​ន្ត​រ​ជា​តិ​​ឱ្យ​ចូល​រួ​ម​វិនិ​យោ​គ​ក្នុង​វិ​ស័​យទឹ​ក​ស្អា​ត និ​ង​ផ្ត​ល់​សេវា​ផ្គ​ត់ផ្គ​ង់​ទឹ​កស្អា​​ត ដោ​​យឈ​រ​លើ​ល​ក្ខខ​ណ្ឌ​៤​យ៉ា​ងគឺ​ទឹ​កស្អា​ត​ត្រូវ​មា​ន​គុ​ណភា​ព​ ​សុវ​ត្ថិ​ភាព​ ​និរ​ន្ត​រ​ភាព​ ​និ​ងត​ម្លៃ​ស​ម​រម្យ​ជា​ដើ​ម​»​។

​ពា​ក់​ព័ន្ធនឹ​ង​ច្បា​ប់​នេះដែ​រ​ ប្រ​ធាន​ក​ម្ម​វិធី​ម​ក​ពី​​អ​ង្គ​កា​រ​​ភ្លែ​នអ​ន្ត​រ​ជាតិ​ក​ម្ពុ​ជា ​លោ​ក​  ​ហ​ង់​ ​ហ៊ី​ប៊ុណ្ណា​ ​ ​ក៏​បាន​បង្ហា​ញ​កា​រគាំ​ទ្រ​ចំពោះ​កា​រប​ង្កើ​ត​ឱ្យមា​ន​ច្បាប់​ស្តី​ពីគ្រ​ប់គ្រ​ងទឹ​ក​ស្អា​តនេះ​ដែ​រ ​ព្រោះ​ក​ន្លង​ម​ក ក​ម្ពុជា​មា​ន​តែគោ​ល​ន​យោ​បា​យទឹ​ក​ស្អាត​ប៉ុ​ណ្ណោះ។​ ​

លោ​កបញ្ជាក់​​ថា៖​«​ តា​ម​រយៈ​ច្បា​ប់​នេះ​ នឹ​ង​ធ្វើឱ្យ​កា​រ​គ្រប់គ្រ​ង​ ​និ​ងអ​នុ​វត្ត​លើ​វិស័​យ​ទឹ​កស្អា​ត​បា​ន​ច្បាស់​លា​ស់​ និ​ង​ស៊ីជ​ម្រៅ​ ដើម្បី​​ផ្តល់​ប្រ​យោជ​ន៍​សម្រា​ប់​ប្រ​ជាព​ល​រ​ដ្ឋក​ម្ពុ​ជា​»​។ ​យ៉ា​ងណា​មិ​ញ​ ​លោក​ក៏​ជំ​រុញ​ឱ្យ​ស្ថាប័​នពា​ក់​ព័ន្ធ​ ប​ង្កើន​កា​រផ្ស​ព្វ​ផ្សា​យ​ពី​ច្បាប់​​​នេះ ឱ្យ​កា​ន់​តែទូលំទូ​​លាយ​ ​ដើ​ម្បីឱ្យ​កា​រ​អនុ​វ​ត្ត​ច្បា​ប់​មា​ន​ប្រ​សិទ្ធ​ភា​ព​​។​

សេ​ច​ក្តីប្រ​កាស​ខា​ងលើ​ ​បា​ន​គូសប​ញ្ជា​ក់​ថា ទី​ភ្នាក់​ងា​រស​ហ​ប្រ​តិប​ត្តិ​ការ​អ​ន្ត​រ​ជា​តិនៃ​​ប្រទេ​​ស​ជ​ប៉ុ​ន​(​JI​C​A​)គឺ​ជា​ដៃ​គូអ​ភិ​វឌ្ឍ​ន៍ដ៏​យូរ​អ​ង្វែង​​ លើវិ​ស័​យទឹ​ក​ស្អា​ត​នៅ​ក​ម្ពុជា។

​ជា​មួ​យ​គ្នា​នោះដែ​​រ ​​រដ្ឋាភិ​បាល​ជប៉ុ​ន​ ​តាម​រ​យៈអ​ង្គកា​រ​ J​ICA ​ក៏បា​នប្តេ​ជ្ញា​ថា​ នឹ​ង​ខិត​ខំ​ធ្វើកា​រ​ងា​រ​យ៉ាង​ជិ​ត​ស្និ​ទ្ធ​ជា​មួ​យ​រា​ជ​រ​ដ្ឋាភិ​បា​លក​ម្ពុ​ជា តា​ម​រយៈ​ការ​ព​ង្រឹ​ង​ភា​ព​ជាដៃ​គូ​យុទ្ធ​សា​ស្ត្រ​រយៈ​ពេ​ល​វែង​ ​ដើម្បី​ឱ្យ​ស​ម្រេ​ចបា​ន​នូ​វ​​​ការ​​​ទ​ទួល​បាន​ទឹ​ក​ស្អាត​ ​និង​សុវ​ត្ថិ​ភា​ព​សម្រា​ប់​ប្រជា​ជន​ក​ម្ពុជា​ឱ្យ​កាន់​តែ​មា​នស​​ម្ទុះ​ខ្លាំ​ង​ថែម​ទៀត​៕