
សាកសពក្មេងស្រីទាំង ៥ នាក់ ដែលលង់ទឹកស្រះស្លាប់ កាលពីថ្ងៃទី៣០ មីនា។ រូបថត នគរបាលជាតិ
បាត់ដំបងៈ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះធ្វើការស្រាវជ្រាវបន្ទាន់ ករណីក្មេងស្រីរហូតដល់ ៥ នាក់ លង់ទឹកស្រះបណ្តាលឱ្យស្លាប់ កាលពីវេលាម៉ោង ១៧:០០ នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។
បើតាមផេកហ្វេសប៊ុករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីវេលាម៉ោង ១៧:០០នាទី មានករណីក្មេងស្រីចំនួន ៥ នាក់ បានលង់ទឹកស្រះបណ្តាលឱ្យស្លាប់ នៅត្រង់ចំណុចទឹកស្រះក្រុមទី១ ភូមិស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានរាយការណ៍ឱ្យដឹងថា ក្មេងស្រីរងគ្រោះទាំង ៥ នាក់នោះ មានឈ្មោះ ១ ធីម មេងលី អាយុ ៩ឆ្នាំ ២ វ៉ាន់ គឹមហ៊ាង អាយុ ៩ឆ្នាំ ៣ លូង លីតា អាយុ ៩ឆ្នាំ ៤ ជា ស្រីឌឿន អាយុ ១១ឆ្នាំ និង ៥ ឈ្មោះ ឆាយ ឈៀងអ៊ីន អាយុ ៨ឆ្នាំ។
ក្មេងស្រីទាំង ៥ នាក់នេះ រស់នៅភូមិស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំប៕