
ការធ្វើតេស្ដរកមេរោគកូវីដ១៩ នៅភ្នំពេញកាលពីពេលកន្លងមក ។ ហុង មិនា
ភ្នំពេញៈ ក្រសួងសុខាភិបាល បានប្រកាសរកមិនឃើញមានករណីឆ្លងមេរោគកូវីដ១៩ បន្ថែមនិងមិនមានអ្នកជាសះស្បើយ និងអ្នកស្លាប់ដោយសារជំងឺនេះថ្មីទៀតទេ ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល សម្រាប់ថ្ងៃទី១ ខែមេសា កម្ពុជាមិនមានរកឃើញករណីឆ្លងមេរោគកូវីដ១៩ ក្នុងសហគមន៍ទេ និងមិនមានអ្នកជាសះស្បើយ ពីជំងឺនេះផងដែរ។
គិតត្រឹមថ្ងៃទី២ ខែមេសា កម្ពុជាមានអត្រាឆ្លងមេរោគកូវីដ១៩ សរុបចំនួន ១៣៨ ៧២៥នាក់ អ្នកជាសះស្បើយសរុបចំនួន ១៣៥ ៦៦៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕