ភ្នំពេញៈ កម្ពុជា​បាន​ស្នើ​ចក្រ​ភព​អង់​គ្លេស​ចែ​ករំលែក​បទពិ​សោធ​ន៍ក៏ដូច​ជា​កា​រអនុវត្ត​ល្អៗ​ដល់​កម្ពុជា​ក្នុង​ការ​ពង្រឹង​ និង​លើក​កម្ពស់​សមត្ថ​ភាព​ក​ង​កម្លាំង​អនុវត្ត​ច្បាប់​ឱ្យ​កាន់​តែ​ខ្លាំង​ថែម​ដើម្បី​ត្រៀ​មខ្លួន​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ជា​ពិសេស​បទ​ល្មើស​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ ។​

​សំណើ​នេះ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ជំនួប​រវាងលោក​ឧបនាយក​រដ្ឋ​មន្ត្រី ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ដែល​បាន​អនុញ្ញាត​ជូន​លោក​Dominic​ William ឯក​អគ្គ​រាជ​ទូត​ចក្រ​ភព​អង់​គ្លេស​ប្រចាំ​កម្ពុជា​ដែល​ទើប​តែង​តាំង​ថ្មី ចូល​ជួប​សម្ដែង​ការ​គួរ​សម​នៅ​វិមាន​សន្តិ​ភាព នៅ​ថ្ងៃទី៥​ ខែមេសា ឆ្នាំ​២០២៣​។​

​លោកស​ ខេង បាន​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ស្តីពី​ជំនួប​នោះ ​ដោយ​បាន​អបអរ​សាទរ​ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រ​វាង​ភាគី​ទាំង​២​ព្រមទាំ​ង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិប​ត្តិ​ការ​រវាង​ចក្រ​ភព​អង់​គ្លេស​ជាមួយ​ក្រសួង​មហា​ផ្ទៃ​កម្ពុជា​លើ​វិស័យ​នានា​ដែល​ក្រសួង​មហា​ផ្ទៃ​ទទួល​ខុស​ត្រូវ​។​

​ជា​មួយ​គ្នានេះដែ​រ តា​មរយៈ​អាណត្តិ​​បេសក​កម្ម​ការទូត​របស់​លោក Do​minic William​ នៅ​កម្ពុជា​ លោកស ខេង សង្ឃឹម​ថា នឹង​បន្ត​ពង្រឹង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិកា​រ និង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២ក៏ដូច​ជា​ជា​មួយនឹ​ង​ក្រសួង​មហា​ផ្ទៃ​កាន់តែ​​រីក​ចម្រើន​លូត​លាស់​ថែម​ទៀត​។​

​ប្រភព​ដដែល​បញ្ជាក់​ថា​៖«​សម្ដេច​ក៏​សុំ​យក​ឱកាស​នេះ​សម្តែង​នូវ​បំណង​ឱ្យ​មាន​កិច្ចស​ហប្រតិ​បត្តិការ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ​ក៏ដូច​ជា​ស្នើឱ្យ​មាន​ការ​ចែក​រំលែក​បទពិ​សោធន៍​ក៏ដូច​ជា​ការអ​នុវត្ត​ល្អៗ​របស់​ចក្រ​ភព​អង់​គ្លេស ក្នុង​ការ​ពង្រឹង និង​លើក​កម្ពស់​សមត្ថ​ភាព​ក​ង​កម្លាំង​អនុវត្ត​ច្បាប់​របស់​កម្ពុជា​ឱ្យ​កាន់​តែ​ខ្លាំងក្លា​ថែមទៀ​ត​នៅក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​ទៅ​ឧក្រិដ្ឋ​កម្ម​ឆ្ល​ងដែន​»​។​

​ប្រភព​បានប​ន្តទៀ​តថា​​ ជាការ​ឆ្លើយត​ប​លោក​Domini​c William បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​និង​កិច្ច​សហប្រ​តិប​ត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​២​កម្ពុជា ​និង​ចក្រ​ភព​អង់​គ្លេស ​ដែល​ក្នុង​នោះ​ក៏មាន​ទំនាក់​ទំនង​ដ៏​ល្អ​ជា​មួយ​ក្រសួង​មហា​ផ្ទៃលើ​វិស័យ​ការងារ​ពាក់ព័​ន្ធ រួម​ទាំង​កិច្ច​សហប្រ​តិប​ត្តិការ​ល្អ​ពាក់​ព័ន្ធ​នឹង​កិច្ចការ​កុងស៊ុ​ល​ផ​ងដែរ​។​

ជា​មួយ​គ្នានេះ​ លោក​Do​minic ក៏​វាយត​ម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​​ប្រឹង​ប្រែង​រប​ស់​កម្ពុជា​ ជាពិ​សេស​កោ​តសរ​សើរ​លោក​ ស ខេង ដែល​បាន​ដឹកនាំ​ផ្ទាល់​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​ងារ​ប្រយុទ្ធប្រ​ឆាំង​ការស​ម្អាត​ប្រាក់​ធ្វើឱ្យ​កម្ពុជា ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​ប្រផេះ​នៃ​ប្រទេស​មាន​ហានិភ័​យ​ក្នុងកា​រ​សម្អាត​ប្រាក់​។​

​ប្រភព​ខាង​លើ​បញ្ជាក់ថា​​៖​​«​ការងារ​ពាក់​ព័ន្ធ​ទៅនឹ​ង​ការងារ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែ​ន ឯ​កឧត្តម​Dominic​ក៏​សម្ដែង​នូវ​សេចក្ដី​រីករាយ​ដែល​បាន​ចូលរួ​មចំ​ណែក ​ជាមួយនឹ​ង​បណ្ដា​ប្រទេស​សមាជិ​ក​អាស៊ាន​ក្នុងការ​អនុវត្ត​នូវ​យន្តការ​នានា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំ​ង​ឧក្រិដ្ឋក​ម្ម​ឆ្លង​ដែន​ ជាពិសេស​​ពាក់ព័​ន្ធ​ទៅនឹង​ការជួញ​ដូរ​មនុស្ស​។ ឯក​ឧត្ដម​ចាត់​ទុក​ថា សមិទ្ធ​ផល​ការងារ​ដូច​បាន​បញ្ជាក់​ម​កនេះ​ គឺជា​ការ​បង្ហាញ​អំពី​ការប្ដេ​ជ្ញាចិ​ត្ត និង​ឆន្ទៈ​របស់​ចក្រ​ភព​អង់​គ្លេស​ក្នុង​ការ​រួម​ចំណែក​រក្សា​នូវ​សន្តិ​សុខ​ល្អ​នៅក្នុ​ង​តំបន់​​»​។​

​លោក ស ខេង បាន​យក​ឱកាស​នេះ​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​Dominic​ដែល​បាន​វាយត​ម្លៃ​ទៅលើ​កិច្ចខិ​តខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹ​ង​បទ​ល្មើស​សម្អាត​ប្រាក់​ ដែល​​ធ្វើឱ្យ​កម្ពុជា​ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​ប្រផេះ​។

​លោក​ស ​ខេង ថ្លែងថា​៖«រាជរ​ដ្ឋាភិបា​ល​កម្ពុជា​មានការ​ប្ដេជ្ញាចិ​ត្ត​ខ្ពស់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​គ្រប់​ប្រភេទ ​ជា​ពិសេស​គឺ​បទ​ល្មើស​ពាក់​ព័ន្ធ​ទៅនឹង​ការ​ជួញ​ដូរ​មនុស្ស ​និង​គ្រឿង​ញៀន​ខុស​ច្បាប់​ដែល​បញ្ហា​នេះ​ គឺជា​បញ្ហា​មួយ​មាន​ភាព​ស្មុគ​ស្មាញ ​ហើយ​ដែល​កម្ពុជា​ត្រូវតែ​បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ធំៗ​ទាំង​នេះ​»​។​

​លោក​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​សង្កត់​ធ្ងន់​ថា ការ​ងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ ជា​ពិសេស​គឺ​បទ​ល្មើស​ប្រឆាំង​​ការជួ​ញដូរ​មនុស្ស​កម្ពុជា​តែឯង​មិន​អាច​ធ្វើបាន​នោះទេ​គឺ​ទាមទា​រ​ជាចាំបា​ច់​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ទាំ​ង​ក្នុង​កម្រិត​តំបន់ ​និង​សកលលោ​កដើ​ម្បី​រួមស​ហការ​គ្នា​ស្រាវជ្រា​វ​ផ្តន្ទាទោ​ស​ដល់​អ្នក​ពាក់ព័​ន្ធ​ក៏ដូចជា​មេខ្លោង​ក្នុង​បទ​ល្មើស​ទាំង​នេះ ​៕