ភ្នំពេញៈ​ នាវា​កង​ស្វ័យ​ការពា​រ​ជើង​ទឹក​ជប៉ុន ​(JMSDF) ២​ គ្រឿង​ ឈ្មោះ​ URAGA ​និង AWAJI ​នឹង​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ​ដោយ​ចូល​សំចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសី​ហនុ​រយៈ​ពេល​ ៣ ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​ ២៤​ ដល់​ថ្ងៃទី ​២៦ ​ខែ​មេសា​។ នេះ​បើ​យោង​តាម​ការប្រ​កាស​រប​ស់​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​

​នេះ​គឺជា​បេសក​កម្ម​នៃ​ការ​ចូល​សំចត​របស់​JMSDF​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ី​ហ្វិកនិ​ង​មជ្ឈិ​មបូព៌ា​ប្រចាំ​ឆ្នាំ​២០២៣ របស់​ជប៉ុន​។​

​ស្ថាន​ទូត​ជប៉ុន​បាន​ឱ្យដឹ​ង​ក្នុង​សេចក្តី​អញ្ជើញ​អ្នក​សារ​ព័ត៌មាន​តាម​រយៈ​សារ​អេឡិច​ត្រូនិក(Email) នា​ថ្ងៃទី​១៧ ខែ​មេសា​ថា​៖ «​ក្នុង​ឱកាស​នេះ នៅ​ថ្ងៃទី២​៤ ខែមេ​សា មូ​លដ្ឋាន​ទ័ព​ជើង​ទឹក​រាម​ នឹង​រៀបចំ​ពិធី​ស្វាគ​មន៍ ហើយ​បន្ទាប់​មក ​នឹង​មាន​កម្មវិធី​ដំណើរ​ទស្សន​កិច្ច​នាវា​»​។ នាវា​ URAGA​និង AWAJI​នឹង​មក​ដល់​កំពង់ផែ​នេះ​នៅ​ម៉ោង ៩​និង៣​០នាទី​ព្រឹក​​។​

​សេច​ក្តីប្រ​កាស​ព័ត៌មាន​បញ្ជាក់​ថា​ កា​រដាក់​ពង្រាយ​នាវា ​JMSDF ចូល​សំចត​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិ​ក និង​មជ្ឈិ​មបូព៌ា​ឆ្នាំ​២០២៣​នេះ​គឺ​ដើម្បី​សម្រេច​បាន​នូវ​ឥណ្ឌូ​ប៉ាស៊ី​ហ្វិក​សេរី និង​បើក​ចំហ​ដែល​មាន​គោល​បំណង​បង្កើន​សមត្ថ​ភាព​យុទ្ធ​សាស្ត្រ​របស់នាវា​JMSDF​និង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​កង​ទ័ព​ជើងទឹ​ក​ជា​ដៃគូ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ី​ហ្វិក និង​មជ្ឈិ​មបូព៌ា តាម​រយៈ​ការ​ធ្វើ​សម​យុទ្ធ​រួម​គ្នា​។​

​ការចូ​ល​សំចត​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិ​ក​ និង​​មជ្ឈិមបូព៌ា​​នេះ​ក៏មាន​គោល​បំណង​ដើម្បី​រួ​មចំណែក​ដល់​សន្តិ​ភាព​ និង​ស្ថិរភាព​ក្នុង​តំបន់ ​និង​បង្កើន​ការ​យល់​ដឹង​គ្នា​ទៅ​វិញ​ទៅម​ក និង​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​ជា​ដៃគូ​ ដើម្បី​បំពេញ​ទស្សន​កិច្ច​តាម​រយៈ​ការ​អភិវឌ្ឍ​។​

​លោក ​យង់ ពៅ អគ្គ​លេខា​ធិកា​រ​នៃ​រាជ​ប​ណ្ឌិត្យសភា​កម្ពុជា​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​១៧ ខែ​មេសា ថា​ នេះ​ជា​ទំនា​ក់ទំ​ន​ងនិង​កិច្ចស​ហការ​ជាធ​ម្មតា​ដែល​កម្ពុជា​ធ្លាប់​បានទ​ទួល​នាវា​នៃ​បណ្តា​ប្រទេស​មកពី​អឺរ៉ុប ​សហរដ្ឋអាមេរិក​ និង​បណ្តា​ប្រទេស​អាស៊ី​។ សម្រាប់​ការចូ​ល​សំចត​របស់​នាវា​របស់​ជ​ប៉ុន​នេះ​គឺ​កាន់​តែ​ប្រសើរ​សម្រាប់​កិច្ច​សហ​ការ​រវាង​កម្ពុ​ជា និង​ជប៉ុន​ក្នុង​កិច្ច​ការ​កង​ទ័ព​។

​លោក​ថ្លែង​ថា​៖«​សង្ឃឹម​ថា​ការ​ចូល​ចត​របស់​នាវា​ជប៉ុន​នេះ ​បានធ្វើ​សម​យុទ្ធ​ជា​មួយ​គ្នា​នៅក្នុង​កិច្ច​សហ​ការ​ជួយស​ង្គ្រោះ​មនុស្ស​ស​ធម៌​ឬ​កិច្ចការ​ផ្សេង​ទៀត​ដូច​ដែល​បាន​គ្រោង​ទុក​រវាង​ប្រទេស​ទាំង​២​ ពីព្រោះ​ខ្ញុំ​មិន​បាន​ទទួល​ព័ត៌​មាន​ថា​ ការ​ចូល​សំចត​នេះ​មាន​របៀប​វារៈ​អី​ទេ​ ដូច្នេះ​បាន​ជា​អាច​និយាយ​បែប​នេះ​»​។​

​លោក ​យង់ ពៅ បាន​បន្ត​ថា​៖«​តែ​ទោះ​ជា​យ៉ាង​ណា​ យើង​វាយ​តម្លៃថា ​​ការចូល​សំចត​គ្រប់​នាវា​ទាំង​អស់​សុទ្ធ​តែជា​កិច្ច​សហកា​រ​ល្អ​សម្រាប់​កង​ទ័ព​កម្ពុជា​គឺជា​មេ​រៀន​ដែល​កង​ទ័ព​ជើង​ទឹក​កម្ពុជា​​ត្រូវតែ​ស្វែង​យល់​អំពី​បណ្ដា​កង​ទ័ព​ជើង​ទឹក​ប្រទេស​នានា​ ពីព្រោះ​យើង​បាន​ដឹង​ខ្លួន​ថា ​យើង​នៅ​មាន​កម្រិត​ទាប ​បើ​ធៀប​នឹង​បណ្តា​ប្រទេស​ជា​ច្រើន​។ ដូច្នេះ​ការ​ចូល​សំចត​នេះ​ គឺជា​កិច្ច​សហ​ការ​រៀន​សូត្រ​ល្អ​សម្រាប់​កម្ពុជា​»​។​

​គួរ​បញ្ជាក់​ថា ​កាល​ពី​ខែ​មុន​នាវា​កង​ស្វ័យ​ការ​ពារ​ជើង​ទឹក​ជប៉ុន​១​គ្រឿង ​ឈ្មោះ ​KIRISAME បានមក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ​ដោយ​ចូល​សំចត​នៅ​កំពង់​នេះ ​រយៈ​ពេល​៣​ថ្ងៃ​ផង​ដែរ​ ដោយ​ក​ងកម្លាំង​ស្វ័យកា​រពារ​ជើង​ទឹក​ជប៉ុន​ និង​កង​ទ័ពជើ​ងទឹ​ក​កម្ពុជា​បាន​ធ្វើ​សម​យុទ្ធ​សុច្ឆន្ទៈ​មួយចំនួន​ដើម្បី​បង្កើន​ទំនុក​ចិត្តនិង​មិត្ត​ភាព​របស់​ពួកគេ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​៕