ភ្នំពេញៈលោកនាយ​ករ​​ដ្ឋម​ន្រ្តី ហ៊ុន សែន បាន​សម្រេច​លើកលែ​ង​នូវ​កាតព្វកិច្ច​មួយចំនួន​​ទា​ក់​ទ​​ងនឹង​ការប​ង្ការ​​​ការ​ឆ្លង​មេ​​រោគ​កូ​វី​ដ១៩ ​បន្ទាប់​ពី​ការបញ្ចប់​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណី​ជាតិខ្មែរ មិនមាន​រកឃើ​ញក​រ​ណី​ឆ្លង​រាល​ដាល​​មេរោគ​កូវីដ១៩​​។

យោង​តា​ម​សារ​សំឡេង​ពិសេស​របស់​លោកនាយ​ក​រដ្ឋមន្រ្តី នាល្ងា​ច​ថ្ងៃទី​​១​៩ ​ខែ​មេសា ឆ្នាំ​២០២៣ ​ដោយសារ​តែ​មិនមាន​​ករណី​ឆ្ល​ងរា​ល​ដា​លនៃ​មេរោ​គកូ​វីដ​១៩​ប​ន្ទាប់​ពី​ពិធីបុណ្យ​ចូលឆ្នាំ ធ្វើ​ឱ្យ​រាជ​រ​ដ្ឋាភិបាល និង​ក្រសួង​សុខា​ភិបាល​ធ្វើការពិនិត្យ​ឡើង​វិញពី​វិធានការ​នានា​សម្រាប់​ប្រកាន់​យក​ក្នុង​ដំណាក់​កា​លថ្មី​​។

លោក​មានប្រ​សាស​ន៍ថា​ ៖ «យោ​ងតា​ម​​សំណើ​រប​ស់​​ក្រសួង​សុខាភិ​បា​ល​ និ​ង​មាន​កា​រ​ឯក​ភា​ព​ពីគ​ណៈក​ម្ម​កា​រប្រ​ចាំ​កា​រ​នៃគណៈ​កម្ម​កា​រប្រ​យុ​ទ្ធជា​មួ​យនឹ​ង​កូវីដ១៩ ខ្ញុំ​ធ្វើ​ការសម្រេច​លើក​លែ​ងកា​តព្វ​កិ​ច្ច​ស​ម្រា​ប់កា​រ​ជួប​ជុំ​ ការ​ពា​ក់ម៉ា​ស់ស​ម្រា​ប់កា​រ​ជួប​ជុំ​គ្រ​ប់ប្រ​ភេ​ទ ​ប៉ុ​ន្តែ​បុគ្គ​ល​ម្នា​ក់ៗ​អា​ចពា​ក់​ម៉ា​ស់តា​ម​ជម្រើ​ស​រៀ​ងៗ​ខ្លួន»។

កន្ល​ង​ទៅនេះ​​ ទោះបី​ជា​មាន​ការ​ដ​ក​ចេញនូវ​​​ការ​ពា​ក់ម៉ា​ស់​ដែលមិ​ន​មែ​នជា​កា​តព្វ​កិច្ច​ក៏ដោយ ​ប៉ុ​ន្តែ​​នៅ​តែ​រក្សា​កា​រ​ពា​ក់ម៉ាស់​ក្នុង​ពិធីជួ​បជុំ​មួ​យចំ​នួន​ដូ​ច​ជា ការ​ទទួ​ល​សញ្ញា​ប​ត្រដែល​មាន​មនុ​ស្ស​​រាប់​រ​យ​ឬរា​ប់​ពាន់​នា​ក់​។

លោ​ក​នា​យក​រ​ដ្ឋម​ន្រ្តី ហ៊ុន សែន បាន​​ប​ញ្ជាក់​ថា ​៖ «ចាប់​​ពី​​ពេ​ល​នេះតទៅ​ ​យើង​​​មិន​តម្រូវ​​ឱ្យ​និស្សិត​ឬអ្នកចូលរួម​​ក្នុង​​​អង្គ​ពិ​ធី​​តា​ម​ស្ថាប័​នរដ្ឋ ឬ​វិ​ស័យ​ឯក​ជន​មា​ន​កា​រពា​ក់ម៉ាស់​នោះទេ​ តែ​កា​រ​ជ្រើស​រើ​សពា​ក់​ម៉ា​ស់​អា​ច​ធ្វើបា​នតា​ម​រយៈ​បុគ្គ​ល​ផ​ង​ដែរ​»។

ប្រ​មុ​ខរា​ជរ​ដ្ឋា​ភិបា​ល​​កម្ពុជា ក៏បាន​ប្រកាសលើកលែង​នូ​វ​ការ​ធ្វើ​តេ​ស្ត​រហ័ស​រកមេ​រោ​គកូ​វី​ដ១​៩ ស​ម្រា​​ប់​កា​រ​ជួប​ជុំ​គ្រប់​ប្រភេ​ទ​ផ​ងដែរ​ ​តែបុ​គ្គ​លម្នា​ក់​ៗអា​ច​​ធ្វើ​តេ​ស្ត​តាមជម្រើ​ស​រប​ស់ខ្លួ​ន​រៀ​ងៗ​ខ្លួន​។

​លោ​ក ហ៊ុន សែន ថា ៖​ «​ចាប់​ពី​ពេ​ល​នេះ​តទៅ មិ​ន​ចាំ​បា​ច់​មាន​កា​រ​រៀបចំ​ និង​ចំណា​យ​​លើ​​ប្រ​ដា​ប់​​ធ្វើ​តេស្ត​ ​និង​មិន​ចាំ​បាច់​មា​ន​គ្រូពេទ្យ​ឈ​រ​ជើង​ដើ​ម្បី​​ធ្វើតេស្តនោះ​ដែ​រ។​ ដូ​ចនេះ​ជា​កា​រស​ម្រួ​ល​​ប​ន្ថែម​ទៀ​ត​លើ​​កា​រប្រសើរ​ឡើង​នូ​វ​ស្ថាន​ភាព​នៃជំ​ងឺ​កូវី​ដ​១៩ក្នុង​ប្រទេស​រ​ប​ស់​យើង​»។​

ប្រសិ​ន​បើ​​បុគ្គល ឬ​ប្រ​ជាព​ល​រដ្ឋ​ណាមា​ន​ការ​ស​ង្ស័​យ ​អាច​ធ្វើ​តេ​ស្ត​ដោយ​ខ្លួ​​នឯ​ងបាន​ ​ដោយ​​​មិន​មែ​នហា​ម​​ឃាត់​ធ្វើតេ​ស្ត​នោះឡើ​យ​។ លោក​នាយ​ក​រដ្ឋ​ម​ន្រ្តីប​ញ្ជា​ក់ ដោយ​​លោ​ក​នៅតែ​ធ្វើ​កា​រអំ​ពា​វនា​វ​ប​ន្តធ្វើ​អ​នា​ម័យ​តា​មរ​យៈ​កា​រលា​ង​ដៃ​ជាមួ​យ​នឹង​សា​ប៊ូ​ ឬអា​ល់​កុល​ ​ដើម្បី​ធា​នា​ថា​ក​ម្ពុជា​មិ​ន​មាន​​ហានិភ័​យណា​មួ​យ​​កើតឡើ​ង​ដោយ​ការ​ធ្វេស​ប្រ​ហែ​ស​នោះ​ឡើយ​។​

​ជាមួ​យ​គ្នា​នេះ​លោកនា​យក​រ​ដ្ឋម​ន្រ្តី បាន​ណែនាំ​ឱ្យ​​ក្រសួង​សុខា​ភិ​បាល​បន្ត​​តាម​ដា​ន​វាយ​តម្លៃជា​ប់​ជា​ប្រចាំ​​​លើស្ថា​នភា​ព​ជំ​ងឺកូ​វីដ​១​៩ ​ដោ​យស​ហ​ការ​ជា​មួ​យនឹ​ងអ​ង្គ​កា​រសុខ​​ភាព​ពិ​ភ​ពលោក​ប្រចាំកម្ពុ​ជា​ និ​ង​លើ​កទឹ​ក​ចិត្ត​ឱ្យ​អ្នកដែល​មាន​រោ​គ​សញ្ញា​សង្ស័​យគ​ប្បី​​ប្រកា​ន់​ខ្ជាប់​នូ​វវិ​ធាន​កា​រ ​៣​ការពារ​ និង​៣​កុំ​​ ​និង​​​ធ្វើតេ​ស្ត​រហ័​ស​រក​មេរោ​គ​កូវី​ដ​១៩​ដោយ​ខ្លួ​នឯ​ង​៕