ភ្នំពេញៈ​ក្រសួង​សុខាភិ​បាល​កម្ពុជា​ប្រកាស​នៅ​ថ្ងៃទី២​០ ខែមេសា​ថា មិន​មាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី អ្នកជា​សះ​ស្បើយ​ថ្មី និង​អ្នក​ស្លាប់​ថ្មី​ដោយ​សារ​ជំងឺ​កូ​វីដ​១៩​ឡើយ​។

​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាលគិ​ត​ត្រឹម​ថ្ងៃទី ​២០ ខែមេសា​ ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​មាន​ចំនួន ​១៣៨ ៧២៦​នាក់ ចំណែក​ករណី​ជាសះ​ស្បើយ​សរុប​១៣៥ ​៦៧០នាក់និង​ករណី​ស្លាប់​សរុប៣ ០៥៦នាក់​​។ រីឯ​ករណី​នាំចូ​ល​ពី​ក្រៅ​ប្រទេស​សរុប​មាន​ចំនួន​២១ ​២៤៦នាក់ និង​ករណី​អូ​មី​ក្រុង​ឆ្លង​ក្នុង​សហ​គមន៍​មាន ​១៦ ៨៩៦​នាក់​៕